សមត្ថកិច្ច​ចុះ អនុវត្ត​ដីការ ចាប់​ឃាត់​ជនសង្ស័យ​ម្នាក់​ពីបទ​រំលោភ​សេ​ពស​ន្ថ​វះ ទៅលើ​អ​និតិ​ជន ជា​កុមារី នៅ​ខេត្តក្រចេះ​

0

​ឧ​ត្ត​រ​មានជ័យ​៖​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ស្រុក​អន្លង់វែង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​សុ​ី​ម វ​ណ្ណះ អធិការនគរបាល​ស្រុក បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់​ឈ្មោះ ប៉េង សុ​ី​ណុ​យ ខ្មុ​យ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​វរសេនីយ៍ទោ សុ​ី​ម វ​ណ្ណះ អធិការនគរបាល​ស្រុក​បាន​បន្តទៀតថា កាលដែល​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ តាម​ដីកា​បញ្ជា​អោយចូល​ខ្លួន លេខ​០៩.​ដប​.​ចខ ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ របស់លោក គង់ រតនា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ពីបទ​រំលោភ​សេ​ពស​ន្ថ​វះ​(​បានសម្រេច​)​លើ​អ​និតិ​ជន​កុមារី កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​បឹង​ស្មាច់ ភូមិ​តា​ដេ​វ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅពេល​បច្ចុប្បន្ន កំពុង​ឃុំខ្លួន​នៅ​អធិការនគរបាល​ស្រុក​អន្លង់វែង ពី​ពោះ​មកដល់​ម៉ោង​៦​ល្ងាច​ទៅហើយ ស្អែក​បានធ្វើ​ការសាកសួ​រ​បន្ថែមនឹង​កសាង​សំណុំរឿង​ទៅតាម​និតិ​វិធី​ច្បាប់​៕IMG_0775 IMG_0774 IMG_0769 IMG_0767