West Bromwich Albion ចង់បាន Tim Sherwood មក​ដឹកនាំ​នៅ​រដូវ​កាល​ក្រោយ​

0

​ក្លិប​ចាបស្រុក West Bromwich Albion កំពុងតែ​សម្លឹង​ឃើញ​គ្រូបង្វឹក​របស់​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur គឺ​លោក Tim Sherwood ដើម្បី​មក​ដឹកនាំ​ក្រុម​នៅ​រដូវ​កាល​ក្រោយ ។​ ​ក្លិប West Brom បានប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ​ថា លោក Pepe Mel នឹង​ចាក​ចេញពី​ក្រុម​បន្ទាប់ពី លោក​បាន​ដឹកនាំ​ក្រុម​ឲ្យ​មាន​កន្លែង​សុវត្ថិភាព​ក្នុង​ក្របខណ្ឌ Premier League នៅ​រដូវ​កាល​នេះ ។​ ​

យោងតាម​គេហទំព័រ The Mirror បាន​ចុះផ្សាយ​ថា ក្លិប​ចាក​ស្រុក​បាន​សម្លឹង​ឃើញ​គ្រូបង្វឹក Spurs រូបនេះ​ជា​គោលដៅ​ដ៏​ធំ​របស់​ក្លិប​ហើយ​ពួកគេ​នឹងដាក់​សំណើរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ។​ ​គួរ​បញ្ជាក់ថា លោក Sherwood ត្រូវបាន​គេ​ជឿជាក់ថា នឹង​ចាក​ចេញពី​ទឹកដី White Hart Lane បន្ទាប់ពី​ក្លិប​បាត់បង់​តំណែង​លេង Champions League ដោយ​ឈរ​នៅ​លំដាប់​ទី​៦​ក្នុង​តារាង ​33