នគរបាល​ស្រុក​ក្រគរ​ចាប់បាន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​មួយចំនួនធំ​ខណៈពេល​ពួកគេ​ធ្វើ​សកម្មភាព​ចែកចាយ​

0

 

​ពោធិ៍សាត់ ៖ ក្រោយពី​នគរបាល​ផ្នែក​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ជាមួយ​ប្រព័ន្ធតុលាកា​ក្នុងកា​តាមដាន​មុខសញ្ញា​ជនសង្ស័យ​មេខ្លោង​គ្រឿងញៀន​ចំនួន​ពី​នាក់​តែងតែ​ជិះ​ម៉ូតូ​ធំ​ធ្វើ​សកម្មភាព​ចែកចាយ​រូ​ចមក​ទើប​នៅ​ថ្ងៃ​ចុងក្រោយ​។ នៅវេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ ត្រង់ចំណុច​ផ្លូវជាតិ​លេខ​៥ ទល់មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ស្ថិត​លើផ្លូវ​ជាតិ​លេខ​០៥​ក្នុង​ភួ​មិ​ផ្សា ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​របស់​អធិការដ្ឋាន​បានធ្វើការ​ស្ទាក់ចាប់​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ធំ​ម៉ាក​និ​ន្ចា ពាក់​ស្លាក​លេខ​ភ្នំពេញ​1FL3439 ពណ៌​.​ស ១​គ្រឿង និង​វត្ថុតាង​បទល្មើស​ថ្នាំញៀន​មួយចំនួនធំ​ខណៈដែល​សមត្ថកិច្ច​និង​តុលាកា​ខេត្តពោធិ៍សាត់​បោះតម្រុយ​ថា​ជនសង្ស័យ​បានចេញ​សកម្មភាព​ជិះ​ម៉ូតូ​ធំ​ចែកចាយ​។​

​លោក អែម រុន អធិការ​ស្រុក​ក្រគរ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា ក្នុងអំឡុង​ម៉ោង​១១​យប់​សមត្ថកិច្ច​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខេត្ត​និង​ខាង​ប្រព័ន្ធតុលាកា​បានផ្ដល់​ព័​ត៍​មាន​ឲ្យ​ដឹងថា មេខ្លោង​ថ្នាំញៀន​ជា​ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​តាមដាន​នោះ បានចេញ​ធ្វើ​សកម្មភាព​ចែកចាយ​ជួញដូ​ថ្នាំញៀន​ហើយដោយ​បាន​ប្រើប្រាស់​មធ្យោបាយ​ម៉ូតូ​ធំ​ធ្វើ​ចរាចរណ៍​ពីលើ​ផ្លូវជាតិ​លេខ​០៥​ដោយ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ។ ខណៈនោះ លោក​ក៍បាន​ឲ្យ​កម្លាំង​ជំនាញ​ព្រណ្ម​ទណ្ឌ​នគរបាល​ស្រុក​ក្រគរ ដឹកនាំ​ដោយ​លោក មោ​៉​ល សុទ្ធ អធិការ​ង​ទទួល​កិច្ចកា​នេះ​បានដាក់​បា​៉​រា​៉​ស់​ចាំ​ស្ទាក់​ជនសង្ស័យ​ទាំងពី​នៅ​ចំណុច​ខាងលើ​។​
​លោក​អធិកា​បន្តថា លុះ​ពេលមកដល់​ចំណុច​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ នា​វេលា​ម៉ោង​១១​និង​១៥​នាទី កម្លាំង​យើង​ក៏​បានឃើញ​ភិនភាគ​ដូច​កា​ផ្ដល់​ព័​ត៍​មាន​នេះ​កម្លាំង​យើង​ក៍​ធ្វើការ​ឃាត់ ហើយ​ចាប់បាន​ពួកគេ​ហើយ​នាំខ្លួន​ចូល​អធិការដ្ឋាន​តែម្ដង​។​
​ដោយ​លោក អែម រុន អធិការដ្ឋាន​នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មេខ្លោង​ជួញដូ​ចែកចាយ​ទាំងពីរ​នាក់​នេះ ទី​១-​ឈ្មោះ គឹម ពិចិត្រ ហៅ​យាំង​គោ អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈើទាល​រូង សង្កាត់​រលាប ក្រុង​ពោធិ៍សាត់​។ ទី​២-​ឈ្មោះ ឃឹម សក្តិ​សិទ្ធ អាយុ​២២​ឆ្នាំ ភេទ​ប្រុស នៅ​ភូមិ​កែវ​សុវណ្ណ​ក្រោម សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់​។ ក្នុងនោះ​វត្ថុតាង​រួមមាន ម៉ូតូ​និ​ច្ចា​ធំ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2FL.34-39 ម្សៅ​៉​ក្រាម​ព័​ណ៍ស​(​មា​៉​ទឹកកក​)​ចំនួន​២​កញ្ចប់​ថង់​ធំៗ កញ្ចប់​តូចៗ​ចំនួន​៤​កញ្ចប់ ទូរស័ព្ទដៃ​ពី​គ្រឿង កាម​រា​សុ​វត្ថ​ភាព​មួយគ្រឿង​និង​លុយ​ចំនួន​១២.៣២០០៛ ។​
​លោក អែម រុន បញ្ជាក់​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេខ្លោង​ចែកចាយ​ថ្នាំញៀន​ទាំងពី​ជាមួយ​វត្ថុតាង​បទល្មើស​នៅ​អធិការដ្ឋាន​មួយ​យប់​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦ ខាង​តុលាកា​និង​នគរបាល​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​ខេត្តពោធិ៍សាត់​បានមក​យក​ជនសង្ស័យ​ទាំងពី​និង​វត្ថុតាង​ទៅកាន់​អធិការដ្ឋាន​ក្រុង​ពោធិ៍សាត់​ដើ​ម្បើ​សួ​ចម្លើយ​និង​បន្ត​ឆែកឆេរ​លំនៅដ្ឋាន​របស់​ពួកគេ​ទៀត ហើយ​ចាត់កា​តាមផ្លូវ​ច្បាប់​ដល់​ជន​ជួញដូរ​បទល្មើស​នេះ​តាម​និតិ​វិធី​។​
នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦ បើតាម​លោក យឹម លាង​ហៃ អធិការ​ង​នគរបាល​ក្រុង​ពោធិ៍សាត់​បាន​ឲ្យ​ដឹងថា កំលាំង​នគរបាល​ជំនាញ​របស់​ខេត្ត​និង​ក្រុង​ពោធិ៍សាត់ ដឹកនាំ​ដោយ​លោក រស់ ប៊ុន​ណាន ស្នងការ​ង​ទទួលបន្ទុក​បទល្មើស​បាន​ដឹកនាំ​កម្លាំង​នគរបាល​បញ្ជារ​ដោយ​តុលាកា បាន​ចុះ​ឆែកឆេ​ផ្ទះ​មេខ្លោង​ជួញដូ​ថ្នាំញៀន​ដ៍ស​កម្មនេះ​រកឃើញ​វត្ថុតាង​មួយចំនួនទៀត ពាក់ព័ន្ធ​និង​បទល្មើស ដោយ​អ្នក​ទាំង​ពីនេះ​កំពុងតែបន្ត​សួ​ចម្លើយ​នៅ​អធិការដ្ឋាន​ក្រុង​ពោធិ៍សាត់ និង​បញ្ជូន​អ្នក​ទាំងពី​និង​វត្ថុតាង​ទៅ​តុលា​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៥ ចាត់កា​តាមច្បាប់​ជា​ធរមាន​៕IMG_8815 IMG_8813 IMG_8747 IMG_8741