​អាជ្ញាធរខេត្ត​បើក​ការកសាង​ផ្លូវ​តាម​មាត់ទន្លេ​ប្រវែង​៥០០​ម៉ែត្រ​ចំណុច​ចុង​ភូមិ​ចុង​កោះ​

0

​ដើម្បី​អូស​យក​ផែ​លក់​ត្រី លក់​កសិផល និង​លក់​ស្លឹកឈើ​ពីងពុង​នៅ​ទីនោះ​
​ខេត្តកំពង់ឆ្នាំង​៖ គម្រោង​កសាង​ផ្លូវលំ​ស្របតាម​មាត់ទន្លេ​ប្រវែង​៥០០​ម៉ែត្រ​នៅ​ចំណុច​អក្សរ​តេ​ចុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ត្រូវបាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត បើក​ការកសាង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្ត​និង​អាជ្ញាធរ​ក្រុង និង​សង្កាត់​កំពង់ឆ្នាំង ដើម្បី​រៀបចំ​យក​ផែ​លក់​ត្រី ទីតាំង​លក់​កសិផល និង​លក់​ស្លឹកឈើ​ពីងពុង អោយមក​លក់ដូរ​នៅ​ទីនោះ​។​
​ ​លោក ឆាយ លា​ភា អនុប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​បានអោយដឹងថា​៖ គម្រោង​​កសាង​ផ្លូវលំ​គ្រួស​ក្រហម​ស្របតាម​មាត់ទន្លេ​នៅ​ចំណុច​ខាងលើនេះ​មាន​ប្រវែង​៥០០​ម៉ែត្រ មាន​កំពស់​ជា​
​មធ្យម​២,៨០​ម៉ែត្រ និង​ខ្នង​ផ្លូវ​ខាងលើ​មាន​ទទឹង​៦​ម៉ែត្រ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ក្នុងការ​ដឹកជញ្ជូន​ផល​នេសាទ និង​កសិផល​ផ្សេងៗ នៅពេល​អាជ្ញាធរខេត្ត ផ្លាស់ប្តូរ​ផែល​ក់​ត្រី និង​ទីតាំង​លក់​ឈើ​ពីងពុង​ស្លឹក ពី​ថ្នល់​ដាច់​ក្នុងភូមិ​ចុង​កោះ យកមក​អោយ​លក់ដូរ នៅ​ចំណុច​នេះ​នៅក្នុង​ខែ​មិនា ក្រោយ​ពេ លក​សាង​ផ្លូវ​នេះ​រួច ដោយ​គម្រោង​កសាង​ផ្លូវ​១​ខ្សែ​នេះ​និង​ធ្វើអោយ​ហើយ​នៅ​បំណាច់​ខែ​កុ​ម្ភះ​នេះ​។​
​ ​ឯកឧត្តម ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មការ​ចំរុះ​ខេត្ត​រៀបចំ​តំ​
2 1​បន់​ទេសចរណ៍​តាម​មាត់ទន្លេ​ផ្សារ​ក្រោម​របស់​ខេត្ត បានអោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖ គម្រោង​អភិ​
​វឌ្ឍន៍​តំបន់​ទេសចរណ៍​ផ្សារ​ក្រោម​របស់​ខេត្ត​មាន​រយះពេល​៥​ឆ្នាំ គឺ​ពី​ឆ្នាំ​២០១៥ ដល់​២០១៩ ដោយ​ចែក​ចេ​​ញ​ជា​៧​ជំហាន ហើយ​ការកសាង​ផ្លូវលំ​ស្រប​មាត់ទន្លេ​ក្នុង​ពេលនេះ​គឺជា​ការអនុវត្ត​ជំហាន​ទី​៣​ហើយ​។​​ឯកឧត្តម​បានបញ្ជាក់​អោយដឹងទៀតថា​៖ នៅក្នុង​ជំហាន​ទី​៣​នេះ អាជ្ញាធរខេត្ត ក្រុង និង​សង្កាត់​ក៏​បានធ្វើ​សម្រង់​ស្ថិតិ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​សាងសង់​ស្រប​មាត់ទន្លេ​ប៉ែក​ខាងកើត ដែលមាន​ផលប៉ះពាល់​ក្នុ​
​ង​គម្រោង​អភិវឌ្ឍន៍​ចំនួន​២១០​គ្រួសារ ហើយ​ក្រុមការងារ​ក៍​បានធ្វើការ​ប្រជុំ​សម្របសម្រួល​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ ដោយមាន​ការឯកភាព​ប្តិ​ត​មេដៃ​ថា​នឹង​ទទួលយក​ប្រាក់​គោលនយោបាយ​ពីរ​ដ្ឋ ចំនួន​២០៩​គ្រួសារ នៅពេល​ពួកគាត់​រុះរើ​ផ្ទះ​ទៅ​នៅលើ​ទីតាំង​ថ្មី និង​នៅពេល​ក្រុមហ៊ុន​វិ​និ​យោ​ទន់​ចាក់ដី​រួច​ក្នុង​តំបន់​អភិវឌ្ឍន៍ ក្នុងនោះ​គឺ ផ្ទះ​តូច​ព្រម​ទទួលយក​៥០០​ដុល្លា ផ្ទះ​មធ្យម​៧០០​ដុល្លា និង​ផ្ទះ​ធំ​៩០០​ដុល្លា​។
​ ​ដោយឡែក​នៅពេល​ប្រជាពលរដ្ឋ​ទាំង​២១០​គ្រួសារ រុះរើ​ផ្ទះ​នៅ​ស្រប​មាត់ទន្លេ​អស់ ទៅ​នៅលើ​ទីតាំង​ថ្មី អាជ្ញាធរខេត្ត​និង​កសាង​ផ្លូវ​ស្របតាម​មាត់ទន្លេ​នេះ​ទាំងអស់​ចាប់ពី​ថ្នល់​ដាច់​ដើមភូមិ មក​ចុង​ភូមិ​ចុង​កោះ​ដែលមាន​ប្រវែង​ជិត​៣​គីឡូម៉ែត្រ​ជា​ផ្លូវ​កៅស៊ូ អោយ​ខ្ពស់​ផុត​ទឹកទន្លេ​ខែវស្សា ដើម្បី​រៀបចំ​សួនច្បារ​តាម​មាត់ទន្លេ​ជា​តំបន់​ទេសចរណ៍ ហើយ​នៅជាប់​មាត់ទន្លេ​នេះដែរ​ក៏​រាជរដ្ឋាភិបាល​បានអនុញ្ញាត​អោយ​អាជ្ញាធរខេត្ត​រៀបចំ​ផ្សារ​រាត្រី​មួយកន្លែង​ផងដែរ ដើម្បី​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍ និង​ផលិតផល​របស់​ប្រជាពលរដ្ឋ​ជូន​ភ្ញៀវ​ទេសចរណ៍​ដែល​មកលេង​កំសាន្ត​ក្នុង​ខេត្តកំពង់ឆ្នាំង​៕