​ ​អាវុធហត្ថ​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ខ្មែរ​ម្នាក់​គ្រឿងញៀន​(ICE)​ចំនួន​៨៧,៣​ក្រាម​

0

 ​ស្ទឹងត្រែង​៖​ជនសង្ស័យ​ចំនួន​២​នាក់ ខ្មែរ​ម្នា​ក់ឡាវ​ម្នាក់​ពាក់ព័ន្ធ​និង​ករណី​ចែកចាយ​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត ធ្វើការ​ឃាត់ខ្លួន ជាមួយ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ព​ណិ៍​ថ្លា​ស​(ICE)​ចំនួន​៨៧,៣​ក្រាម​។​
​ ​ប្រតិបត្តិការ​ករណី​បង្ក្រាប​គ្រឿងញៀន​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ១៣​និង​៣០​នាទី​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៦​នៅ​ចំនុច ភូមិ​ណា​អូ​ង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​
​ ​លោក​វរៈសេនីយ៍ទោ​ឌួង វិចិត្រ​ប្រធាន​មន្ទីរ​ព័​ត៍​មាន​និង​សន្តិសុខ​អាវុធហត្ថ​ខេត្ត​បានអោយដឹងថា​ជនសង្ស័យ​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​១​ឈ្មោះ​ខាំ ហ្វា​ន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​(​ជនជាតិ​ឡាវ​)​មាន​មុខរបរ​ជាជាង​យន្តហោះ អោយ​រដ្ឋាភិបាល​ប្រទេស​ឡាវ មាន​ទីលំនៅ​ភូមិ​សូត្រ ស្រុក​មឿង​ខូង ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ ២​ឈ្មោះ​សៅ សៀន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​(​ខ្មែរ​)​មុ​របរ​កសិករ កើត​នៅ​ភូមិ​ពង​គ្រៀល ឃុំ​ព្រែ​កមាស ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​
​ ​លោក​វរៈ​សេនី​ទោ​បន្តទៀតថា​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់​ខ្មែរ​ម្នាក់​ខាងលើ​កំលាំង​ជំនាញ បានការ​ស៊ើបអង្កេត​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ដែល​ក្រុម​ឧក្រិដ្ឋជន តែងតែ​លបលួច​ធ្វើ​សកម្មភាព​ឆ្លងកាត់ តាម​ព្រំដែន​ចូលមក​ទឹកដី​កម្ពុជា​។​ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​ទីបញ្ជាការ​កដ​រាជ​អាវុធហត្ថ​ខេត្ត​ធ្វើការ​សាកសួរ​។​
​គ្រឿងញៀន​ត្រូវបាន​ធ្វើតេស្ត​បឋម​រកសា​ធាតុ​ញៀន​ចំពោះមុខ​ជនសង្ស័យ​នឹងមាន​ការចូលរួម​ពី​លោកស្រី​ស៊ុន យ៉ឹ​ត​ព្រះរាជអាជ្ញារង​ផងដែរ​។​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា​វត្ថុតាង​ថ្នាំញៀន ដែល​សមត្ថកិច្ច​ចាប់បាន​ពិតជា​របស់ខ្លួន ពិតប្រាកដ​មែន​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់​ខ្មែរ​ម្នាក់​រួម​នឹង​ង​វត្ថុ​តាំង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន​៧៨,៣​ក្រាម ត្រូវបាន​សមត្ថកិច្ច​រៀប​ចំ​សំណុំរឿង នាំខ្លួន​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​២៨​ខែមករា​ស្អែក​នេះ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

20160127_145501 20160127_145242