សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​បេតុង​៤ ខ្សែ​មាន​ប្រវែង​២.៧១៣​ម៉ែត្រ និង​ផ្លូវ​កៅស៊ូ​៣​ខ្សែ​ប្រវែង​២០៣០​ម៉ែត្រ​ក្នុង​ឃុំ​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី​

0

​ខេត្តបន្ទាយមានជ័យ​៖ ផ្លូវការ​ផ្លូវ​ចាក់​បេតុង ៤​ខ្សែ​ដែលមាន​ប្រវែង ២.៧១៣​ម៉ែត្រ​និង​ផ្លូវ​កៅស៊ូ​៣​ខ្សែ ប្រវែង​២០៣០​មែ​៉​ត្រ ស្ថិតក្នុង​ភូមិ​ឬ​ស្សី​ក្រោក ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​បន្ទាប់ពី​ស្ថាបនា​រួច​ជា​ស្ថាពរ​ត្រូវ​បានដាក់​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០១៦​។​
ឯកឧត្ដម អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ឯកឧត្ដម គោ ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ រដ្ឋបាល​ស្រុក​មង្គល​បូរី ប្រជាពលរដ្ឋ​និង​សិស្សសាលា​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​។​
លោក​ឡុង ពុន​អភិបាលស្រុក​មង្គល​បូរី រាយការណ៍​ការ​ថា​: ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​ទើប​ស្រុក​មង្គល​បូរី​មានការ​រីកចំរើន​ឥតឈប់ឈរ​មានដូចជា​សលា​រៀន ប្រឡាយទឹក និង​ផ្លូវ​ជាច្រើន​ខ្សែ​ខ្វាត់ខ្វែង​ពេញ ស្រុក​មង្គល​បូរី​តែម្តង​ជាក់ស្តែង​នៅថ្ងៃនេះ​ផ្លូវ​ចាក់​បេតុង​៣​ខ្សែ​ដែលមាន​ប្រវែង​២.៧១៣​ម៉ែត្រ​ជាថ​វិការ​របស់​ខេត្ត​ព្រមទាំង​ផ្លូវ​ចាក់​បេតុង​១​ខ្សែ​ទៀត​មាន​ប្រវែង​១.០៥០​ម៉ែត្រ​និង​ផ្លូវ​ចាក់​កៅស៊ូ​៣​ខ្សែ​មាន​ប្រវែង ២.០៣០​ម៉ែត្រ​ដែលជា​ថវិកា​ររ​បស់​រដ្ឋាភិបាល​អនុវត្ត​ដោយ​នាយកដ្ឋាន​វិ​ស្វ័ក​ម្ម​នៃ​ក្រសួងការពារជាតិ​។​
ឯកឧត្ដម គោ ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា​: ផ្លូវ​ទាំង​៣​ខ្សែ​ដែល​កំពុង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ​គឺជា​ចំណងដៃ​របស់​រាជ​រដ្ឋ​ភិ​បាល​ដែល​ខិតខំ​ធ្វើ​ប្រឹងប្រែង​ធ្វើ​ផ្លូវ​ទាំង​៣​ខ្សែ​នេះ​ដែល​ចំណាយ​អស់​ទឹកប្រាក់​រាប់សែន​ដុល្លា​សំរាប់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅមក​ឲ្យ​បាន​ស្រួល​នេះ​សបញ្ជាក់​ឲ្យ​ឃើញថា​រាជរដ្ឋាភិបាល​តែង​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​ជា​រៀងរហូត​មិនដែល​ភ្លេច​ម្តងណា​ឡើយ​។​
ឯកឧត្ដម គោ ស៊ុំ​សារឿ​ត សំណូមពរ​ប្រជាពលរដ្ឋ​ក្នុងស្រុក​នេះ​ក្រោយពេល​បាន​ផ្លូវ​ស្រួល​ដើរ​ហើយ​ត្រូវ​យកចិត្តទុកដាក់​ចេះ​ថែទាំ​ផ្លូវ​ទាំងអស់នេះ​ឲ្យ​បានល្អ​ប្រើប្រាស់​ឲ្យ​បានយូរ​អង្វែង និង​ទុក​ឲ្យ​ក្មេងជំនាន់ក្រោយ​បាន​ដើរ​បន្ត​។​
ឯកឧត្ដម​គោ ស៊ុំ​សារឿ​ត​បាន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួមការ​ប្រើបាស់​ទឹក​ឲ្យ​ចេះ​សន្សំសំចៃ​ព្រោះ​ចូល​ខែ​២​នេះ​ទឹក​ជិត​អស់ពី​ស្ទឹង​ហើយដោយ​សារ​មូ​ម​ដាក់​ស្រែប្រាំង មិនត្រូវ​បូម​បឹង ប្រឡាយ ព្រែក ដើម្បី​ចាប់​ត្រី​លក់​ព្រោះ​វា​បាត់​ពូជ​ត្រី​និង​ខ្វះ​ទឹក​ប្រើប្រាស់​នៅតាម​មូលដ្ឋាន​។ ប្រជាពលរដ្ឋ​ត្រូវ​ចេះ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ត្រូវ​ពាក់មួក​សុ​វត្តិភាព​ជាប្រចាំ​ព្រោះ​វា​អាចជួយ​ការពារ​អាយុជីវិត​អ្នក​ពាក់មួក​ទាំងអសគ្នា​។​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​រាប់អាន​គ្នា អធ្យាស្រ័យ​គ្នា​មាន​ទំនាក់ទំនង​ល្អ​និង​គ្នា ត្រូវ​ចេះ​គោរព​ច្បាប់​ឲ្យ​មាន​ក្រមសីលធម៌​ល្អ​ក្នុង​ការរស់នៅ​ជាមួយគ្នា​ដើម្បី​ប្រទេសជាតិ​រុងរឿង​៕​ដោយ​:​ឃិន គ​ន្ធា​