លោក ប៉ា សុជាតិ​វង្សចុះហត្ថលេខា​លើ​កំណត់សេវា​ដឹកជញ្ជូន​សាធារណៈ​ដោយ​រថយន្តក្រុង ក្នុង​រាជធានី​ភ្នំពេញ​

0

​ ​(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង​៥៖៣០​នាទី រសៀល​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦​នេះ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​នាយក​ទីភ្នាក់ងារ សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កំណត់ ហេតុ​ពិភាក្សា​ស្តីពី​ការសិក្សា អង្កេត​បឋម​សម្រាប់​គម្រោង​ពង្រឹងសមត្ថភាព សេវា​ដឹកជញ្ជូន​សាធារណៈ​ដោយ​រថយន្តក្រុង ក្នុង​រាជធានី​ភ្នំពេញ​។ នៅក្នុង​ពិធី​នេះ ក៏មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ អភិបាលខណ្ឌ​ទាំង​១២ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ផ្សេងទៀត​ផងដែរ​។​

​លោក ប៉ា សុជាតិ​វង្ស បាន​ថ្លែងថា «​បញ្ហា​គ្រប់គ្រង​រថយន្ត​មិនទាន់​បានល្អ​នៅឡើយ​ទេ ដោយហេតុថា យើង​មិនទាន់​ដឹងថា រថយន្ត​នោះ​ខូច ឬ​មិន​ខូច​ទេ គឺ​អាស្រ័យ​លើ​តែ​គេ​ថា​ប៉ុណ្ណោះ​» ៕

photo_2016-01-28_21-38-35 photo_2016-01-28_21-38-30