បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​ប​ង្កោ​ល​ភ្លើង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​

0

​ ​ភ្នំពេញ​៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយសារ​បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​សេ​១០០(​សង​កូរ៉េ​)​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​ធ្លាក់​ជង្ហុក​រ៉េ​ចង្កូត​ទៅបុក​ប​ង្កោ​ល​ភ្លើង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃទី​១៣​ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​ខាងត្បូង​ប្រេង​ឥ​ន្ទះ​សូគីម៉ិច តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ សង្កាត់​ជើងឯក ខណ្ឌដង្កោ ។​ ​ ​

តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១០០(​សង​កូរ៉េ​) ពណ៌​ក្រហម បើកបរ​ដោយ​ឈ្មោះ​ម៉ៅ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ មុខរប​ជា​ជាងផ្សារដែក ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ធ្លាក់​ជង្ហុក​ហើយ​រ៉េ​ចង្កូត​ទៅបុក​និង​ប​

ង្កោ​ល​ភ្លើង​បណ្ដាល​ឲ្យ​បោក​ក្បាល​ខ្ទប់​និង​ប​ង្កោ​ល​ភ្លើង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​។​ ​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​01 02