​ ​ ​ស្វាយកែវ​ល្មៀត​ខ្មែរ​កំពុងតែ​ពេញនិយម​ក្នុង​ទីផ្សារ​នាំ​ចេញទៅ​ក្រៅប្រទេស

0

ខេត្តកំពង់ធំៈ ដំណាំ​ស្វាយកែវ​ល្មៀត​ដែល​ប្រជាពលរដ្ឋ​បាន​ដាំ កំពុងតែ​ត្រូវប៉ាន​ក្នុង​ទីផ្សារ ក្នុងស្រុក​និង​ក្រៅ​ស្រុក ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ប្រកបមុខរបរ​ដាំ​ដំណាំ​ស្វាយ មាន​ទឹកមាត់​លេប ក្រោយពី​ផ្លែស្វាយ ត្រូវប៉ាន​តាម​ទីផ្សារ ភោជនីយ៍ដ្ឋាន និង​អាហារ​ដ្ឋា​ន រួមទាំង​ការនាំ​ចេញទៅ​ទីផ្សា​ត​អន្តរជាតិ ដែល​ប្រជាពលរដ្ឋ រស់នៅក្នុង​ភូមិ​សូ​យោង ឃុំ សូ​យោង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ចាប់​អាជីព​ដាំ​ដំណាំ​ជាការ​ងារ​ស្នូល​។​

​នៃ​រូបភាព​អតីតកាល ប្រជាពលរដ្ឋ​ខែ្មរ ដែល​រស់​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំប្រទល់ ប្រទេស​ថៃ ក៏ដូចជា​ទីក្រុង​ភ្នំពេញ ត្រូវបាន​ពឹងផ្អែក​ស្ទើ​តែ​ទាំងស្រុង នូវ​បន្លែ ផ្លែឈើ ពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម តែ​មកដល់​ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ជាច្រើន បាន​នាំនូវ​ផលិតផល ដំណាំ​ផ្លែឈើ ត្រឡប់​ទៅ ប្រទេសជិតខាង​វិញ​ម្តង ដោយសារតែ​ភាព​ឆ្លៀ​សវៃ របស់​ប្រជាកសិករ បានជ្រើសរើស​មុខរប​រ ធ្វើ​ចំការ​ជា​អាជីព ដោយមាន​ខាង​មន្ទីរ​កសិកម្ម និង​ស្ថាប័ន​ជំនាញ​ណែនាំ នូវ​បច្ចេកទេស ដល់​ប្រជាកសិករ ក្នុងការ​បង្ករ​បង្កើន​ផល ធ្វើ​ឲ្យ​មានលទ្ធភាព​ក្នុង​ការផលិត ទំនិញ​ផ្សេងៗ​នាំ​ចេញទៅ ក្រៅប្រទេស​។​
​លោក អេប ប៊ុន​សៀង និង​អ្នកស្រី ឈុន លី​ហួរ រស់នៅ​ក្នុងភូមិ សូ​យោង ឃុំ សូ​យោង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា គាត់​បាន​ចាប់​អាជីព​ដាំ​ដំណាំ​ស្វាយ មកជា​ច្រើន​ឆ្នាំ​មកហើយ ដោយ​យល់ថា ក្នុង​នាំ​លោក​ជា​កសិករ គ្មាន​ការងារ​អ្វីដែល​ល្អ​ជាង​ការដាំ​ដំណាំ​នោះទេ សម្រាប់​ការ​ផ្គត់​ផ្គង​សេដ្ឋកិច្ច​គ្រួសារ តែ​ត្រូវបាន​សិក្សា​ពី​វិធី​ក្នុង​ការដាំ និង​ការថែរក្សា ដាក់​ជី​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស ទើប​អាច​ប្រមូល​ផលដំណាំ ស្វាយ ក្នុង​មួយឆ្នាំ​បី​លើក ហើយ សម្រាប់​ផ្លែស្វាយ​គឺមាន​ឈ្មួញ​មក​កា​ម៉​ង់​ដល់​ចំការ ដើម្បី​ដឹកនាំ​ចេញទៅ​ប្រទេស​ថៃ​វិញ រាប់សិប​តោន ។​

​លោក ពូ ម្នាក់​ដែលជា​តៃកុង​រថយន្ត​បាន​ប្រាប់​ឲ្យ​ដឹងថា ផ្លែស្វាយ​ទាំងនេះ ត្រូវបាន​ថៅកែ​កា​ម៉​ង់ ពី​ម្ចាស់​ចំការ រាប់សិប​តោន​ហើយ​ត្រូវបាន​ដឹក​ចេញពី​ខេត្តកំពង់ធំ ឆ្លង់កាត់​ខេត្តបាត់ដំបង រហូតដល់​ព្រំប្រទល់​ថៃ ចូល​តាម​ច្រក​ឡែ​ម ក្នុង​ខេត្តបន្ទាយមានជ័យ នាំ​ចូលទៅ​ប្រទេស​ថៃ លោក​បាន​បន្តថា បច្ចុប្បន្ន​ប្រជាជន​ថៃ បានកា​ម៉​ង់​ផ្លែឈើ និង​បន្លែ ពី​ប្រទេស​ខ្មែរ​វិញ​មួយចំនួន​ផងដែរ រីឯ​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ក៏​ចូលទៅ​ទិញ​ផ្លែស្វាយ​ពី​ផ្សា​ថៃ​មកវិញ ដោយ​គាត់ មិនដឹងថា ការពិត​ផ្លែស្វាយ​នេះ ត្រូវបាន​នាំចេញ​ពី​ប្រទេស​ខ្មែរ​នោះទេ ។​
​ ​ ​ ​ ​ដោយ ប៊ុន រដ្ឋា

 

PB040098 PB040079 PB040078 PB040076 PB040072