លើ​កំពស់ ៦​អនុវិស័យ​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​អប់រំ យុវជន​និង​កីឡា​នៅ​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ​

0

​បន្ទាយមានជ័យ​:ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​អប់រំ យុវជន​និង​កីឡា​នៅ​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ ឆ្នាំ​សិក្សា​២០១៤-២០១៥ និង​លើក​ទិសដៅ ឆ្នាំ​២០១៥-២០១៦ រយ​:​ពេល​២​ថ្ងៃ ២៩-៣០ មករា ២០១៦ អនុវិស័យ​ទាំង​៦ របស់​វិស័យ​អប់រំ​ត្រូវបាន​លើ​កំពស់​។​
លោក អ៊ុ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​ឈើ​យ ចាន់ណា​ប្រធាន​មន្ទី​អប់រំ​យុវជន​និង​កីឡា មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​ការិយាល័យ​អប់រំ​ស្រុក​ក្រុង​ទាំង​៩ ចូលរួម​។​
លោក ឈើ​យ ចាន់ណា​ប្រធាន​មន្ទី​អប់រំ​យុវជន​និង​កីឡា​ខេត្ត មានប្រសាសន៍ថា​: ខ្លឹមសា​នៅក្នុង​សន្និបាត​គឺ ការអប់រំ​កុមារ​តូច ការអប់រំ​បឋមសិក្សា ការអប់រំ​មធ្យមសិក្សា ការអប់រំ​ក្រៅ​ប្រព័ន្ធ ការអប់រំ​យុវជន​និង​កីឡា​។​
លោក ឈើ​យ ចាន់ណា ប្រាប់​អោយដឹងទៀតថា​: ការអប់រំ​កុមារ​តូច​ផ្ដោតលើ​កុមា​ក្រោម​អាយុ​៦​ឆ្នាំ អោយបាន​ចូលរៀន​នៅ​មតេយ្យ​សិក្សា​រដ្ឋ​ឯកជន និង​សហគមន៍ ការ​អប់​បឋមសិក្សា​ប្រមូល​កុមារ​គ្រប់​អាយុ​៦​ឆ្នាំ អោយបាន​ចូលរៀន​គ្រប់ៗ​គ្នា​ទប់ស្កាត់​ការបោះបង់ និង​បញ្ចប់​បឋម​ឈានទៅ​បន្ត​នៅ​មធ្យមសិក្សា ការអប់រំ​មធ្យមសិក្សា ផ្ដល់​ការអប់រំ​ប្រកបដោយ​សមធ​ម៏ ផ្ដល់​ជំនាញ​វិជ្ជាជីវ​: ពេល​បញ្ចប់​ការសិក្សា ការអប់រំ​ក្រៅ​ប្រព័ន្ធ ផ្ដល់ឱកាស​ដល់​យុវជន​និង​មនុស្សពេញវ័យ ដែល​មិនចេះ​អក្សរ​អោយ​ទទួលបាន​ចំណេះដឹង​និង បំ​ណិ​ន​ជីវិត​ក្នុង​ជីវភាព​រស់នៅ ការអប់រំ​យុវជន​និង​កីឡា ពង្រឹង​សកម្ម​យុវជន​និង​ដំណើរការ​ក្រុមប្រឹក្សា​យុវជន (​កុមារ​៣​ល្អ​) កីឡា​រៀបចំ​ការប្រកួត សិស្ស​បឋមសិក្សា​និង​មធ្យមសិក្សា​ថ្នាក់​ខេត្ត​និង ទូទាំងប្រទេស កីឡា​មហាជន​ជំរុញអោយមាន​ការចូល​រួម​ប្រកួត U១៣​ថ្នាក់ជាតិ ពា​ន្ត​រង្វាន់​៧​មករា និង​សមាគម​កីឡាប្រដាល់​។​
លោក អ៊ុ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ថ្លែង​ក្នុងឱកាស​បើក​សន្និបាត​ថា​: ដើម្បី​រួមចំណែក​អោយបាន​សម្រេច​គោលដៅ​អប់រំ​ជាតិ​និង​គោលដៅ​សហស្សវត្ស ដែល​តម្រូវអោយ​រាជធានី​ខេត្ត ខិតខំ​រំដោះ​អន​ក្ខ​រ​ភាព អោយបាន​សម្រេច​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០២០​ក្នុង​ក្របខ័ណ្ឌ​នៃ​(​ការអប់រំ​សម្រាប់​ទាំងអស់គ្នា​)​ក្នុង​បរិបទ​នេះ​ការអប់រំ​ក្នុង​ប្រពន្ធ និង​ក្រៅ​ប្រព័ន្ធ​ជាការ​ងារ​សំខាន់​។ ហេតុនេះ​ការិយាល័យ​អប់រំ​ស្រុក​ក្រុង​គួ​ខិតខំ​ថែមទៀត ក្នុងការ​ជម្រុញ​កុមារ​ដល់​វ័យ​សិក្សា​កុមារ​លើស​អាយុ​សិក្សា កុមា​បោះបង់​ការសិក្សា​និង​យុវជន​ក្រៅ​សាលារៀន ដែល​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​កុមារ​និង​យុវជន​ដែល​រងគ្រោះ​ពី​ការរំលោភបំពាន និង​អំពើ​ហឹ​ង្សា​ជាដើម អោយបាន​ទទួល​សេវា​អប់រំ​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​ឡើងវិញ និង​ទទួលបាន​ការបណ្ដុះបណ្ដាល​ជំនាញ​ខ្លី ប្រក​កប​ដោយ​សមធ​ម៏​៕​ដោយ​:​ឃិន គ​ន្ធា​

photo_2016-01-29_13-14-39 photo_2016-01-29_13-14-26 photo_2016-01-29_13-14-24 photo_2016-01-29_13-14-35