លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអនអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសណ្ឋាគារ និងការស៊ីណូ

0

ស្វាយរៀង៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសណ្ឋាគារ និងការស៊ីណូ ហ្គោលដិន ហ្គាឡាក់ស៊ី (Golden Galaxy Hotel and Casino) ដែលមានទីតាំង ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង នារសៀលថ្ងៃ ទី២៩ ខែមករា ឆ្នាំ២០១៦។

ថ្លែងក្នុងឱកាសនោះលោកជំទាវឧបនាយករដ្ឋមន្រ្តី បានមាន ប្រសាសន៍ថា ៖ ការសម្ពោធសណ្ឋាគារ និងការស៊ីណូ ហ្គោលដិន ហ្គាឡាក់ស៊ី (Golden Galaxy Hotel and Casino) របស់ក្រុមហ៊ុន KBI នៃសាធារណៈរដ្ឋកូរ៉េ មានកម្ពស់ ១១ជាន់ ២០០បន្ទប់ ដាក់ឲ្យដំណើរ ការនៅថ្ងៃនេះគឺជាការបង្ហាញនូវសមិទ្ធិផលថ្មីមួយទៀតរបស់ខេត្តស្វាយរៀង ដែលជាខេត្តភាគខាងកើតនៃប្រទេសកម្ពុជា ។

តាមរយៈសណ្ឋាគារ និងកាស៊ីណូនេះ បានជួយបម្រើដល់វិស័យ សេវាកម្មកំសាន្ត និងទេសចរណ៍ និងបានបង្កើនឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់ក្នុងខេត្តស្វាយរៀង បានចំនួន ៦៥០នាក់ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែ បាន ផ្តល់ទំនុកចិត្ត និងផ្តោតការយកចិត្តទុកដាក់លើវិស័យឯកជន ដោយបានជម្រុញឲ្យវិស័យឯកជនកាន់តែឲ្យរីកលូតលាស់បន្ថែមទៀត ដើម្បីរួមចំណែកដល់កិច្ចអភិវឌ្ឍនសេដ្ឋកិច្ច-សង្គមកម្ពុជានាពេលបច្ចុប្បន្ន។

លោកជំទាវក៏បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំនៃខេត្តស្វាយរៀង ជាពិសេស អភិបាលក្រុងបាវិត សូមបង្កើនការយកចិត្តទុកដាក់ បន្ថែមទៀតលើ បញ្ហា អនាម័យ និងការរៀបចំសោភណ្ឌភាពរបស់ក្រុង ដើម្បីកម្ពស់ មុខមាត់របស់ក្រុង ក៏ដូចជាការបង្កើននូវការចាប់ អារម្មណ៍របស់ ភ្ញៀវទេសចរណ៍បានមកទស្សនាក្នុងក្រុងបាវិត ខេត្តស្វាយរៀង យើងនេះ។

photo_2016-01-29_19-04-27 photo_2016-01-29_19-04-24 photo_2016-01-29_19-04-20 photo_2016-01-29_19-04-17 photo_2016-01-29_19-03-58 photo_2016-01-29_19-03-52 photo_2016-01-29_19-03-48 photo_2016-01-29_19-03-44 photo_2016-01-29_19-03-39