ប្រជាកសិករ​មានការ​ព្រួយបារម្ភ​ណ៍​យ៉ាងខ្លាំង​ខណៈពេលដែល​ទឹកស្ទឹង​សែន​ស្រក​លឿន​ជាង​ឆ្នាំមុន​

0

​កំពង់ធំៈ ប្រជាកសិករ​បាន​សម្តែង​ការព្រួយបារម្ភ​ណ៍​យ៉ាងខ្លាំង​ពី​ការរំពឹងទុក​នៅពេល​ឆាប់ៗ​ខាងមុខ ចំពោះ​បញ្ហា​ទឹកស្ទឹង​ស្រក​លឿន​ជាង​ឆ្នាំមុន ដោយសារតែ​ពួកគាត់ មានមុខរ​បរជាកសិក​រ​ចិញ្ចឹមជីវិត​ដោយសារ​ការធ្វើ​ស្រែ និង​ដាំ​ដំណាំ ចិញ្ចឹមសត្វ ខណៈពេលដែល​ទើ​តែ​ដាច់​ខែមករា ទឹកស្ទឹង​ស្រក​ខុសពី​ឆ្នាំមុនៗ ។​
​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មាន​មុខរបរ​ស្នូល ប្រមាញ​៨០​ភាគរយ ក្នុង​ការធ្វើ ស្រែប្រាំង ឬ​ស្រែ​ប្រដេញទឹក ប្រជាពលរដ្ឋ​មួយចំនួន​ដែល​នៅ​ប៉ែក​ខាងលើ ដែល​បានធ្វើ​ស្រែប្រាំង បាន​ច្រូតកាត់​ជា បណ្តើរៗ ចំណែក​ប្រជាពលរដ្ឋ ដែល​បានធ្វើ​ស្រែប្រាំង​នៅ​ប៉ែក​ខាង​ទន្លេសាប​កំពុងតែធ្វើការ​សាបព្រោះ​ជា​បណ្តើរៗ ដើម្បី​ឲ្យ​ទាន់​រដូវ​ទឹក​ស្រក ។​
​លោក ផុន ភាព ជា​ប្រជាកសិករ​មានមុខ​រប​រ​ជា អ្នកធ្វើ​ស្រែប្រាំង​បាន​ឲ្យ​ដឹងថា ឆ្នាំនេះ​មានការ​ព្រួយបារម្ភ​ណ៍ យ៉ាងខ្លាំង​ខ្លាច​តែ មិន​ទឹក​គ្រប់គ្រាន់​ក្នុងការ​បូម​ដាក់​ស្រែប្រាំង​ទេ ដោយសារតែ​ទឹកស្ទឹង​សែន​បាន​ស្រក​លឿន ខុសពី​ឆ្នាំមុន ក្នុងនោះ​ក៏មាន​អ្នកធ្វើ​ស្រែ​រាប់រយ​នាក់ នាំគ្នា​បូម​មួយថ្ងៃៗ​រាប់ម៉ឺន​ម៉ែត្រគូប ក្រៅពី​បញ្ហា​ខ្វះ​ទឹក គឺ​បញ្ហា​ដែល​ប្រឈម គឺ​ស្រូវ​កើតរោក ដោយសារតែ​ខ្វះ​ទឹក និង​សត្វ​កណ្តុរ​ជាច្រើន ដែលជា​សត្រូវ​លេខ​១​របស់​អ្នក​ធ្វើស្រែ​។​
​លោក យោ ឡា ប្រធាន​មន្ទីរ​ធនធានទឹក ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ស្ទឹងសែន​វា​ខុសពី​ស្ទឹង​ដ៏​ខេត្ត​ដ៏​ទៃ ដោយសារតែ​នៅតាម​ខេត្ត​ផ្សេងៗ គេ​មាន​ទំនុប​សម្រាប់​ទប់ទឹក​ព​ន្យា​ការហូរ​ទឹក​ចូល​ទន្លេសាប តែ​សម្រាប់​ស្ទឹង​នៅក្នុង​ខេត្តកំពង់ធំ គឺ​ពុំ​មានការ​ទប់ទឹក​ទាល់​តែ​សោះ ដូច្នេះ​ការ​ចរច​ណ៍​ទឹក​ហូរ​ចូល​បឹង​ទន្លេសាប​លឿន​ណាស់​បង្ករ​ឲ្យ​មានការ​ខ្វះខាត​ទឹក ដូចជា​ឆ្នាំនេះ​ទឹកតូច​ជាង​ឆ្នាំមុន ឆ្នាំមុន​ទឹកទន្លេ​ធំ​ជាង​ឆ្នាំនេះ នៅក្នុង​ឃុំ​កំពង់​គោ​ទឹក​ស្រក អាច​ដើរ​ឆ្លងកាត់​បាន លោក​បាន​បញ្ជាក់ថា ដោយ​ទទួលបាន​ព្យាករណ៍​ក្រសួង ធនធានទឹក​ឧតុនិយម ឲ្យ​យើង​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការខ្វះខាត​ទឹក សូម្បីតែ​ការធ្វើ​ស្រែប្រាំង​លើក​ទី មួយ​ទឹក​ស្ទើរតែ​ពុំ​គ្រប់គ្រាន់​ទៅហើយ​នៅ​ចុងរដូវ​ហ្នឹង អញ្ចឹង​យោងតាម​សារា​ចរណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល គឺ​ហាមឃាត់​ដាច់ខាត ចំពោះ​អ្នក​ដែល​ធ្វើស្រែ​ប្រាំង​លើក​ទី​២​ដែល​បង្ករ​ឲ្យ​មានការ​ខ្វះខាត​ទឹក​ជាមិនខាន ចំណែក​ទឹក​ដែល​នៅសល់​បន្តិចបន្តួច​គ្រាន់តែ​ជា​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវ​ភាគ គោ ក្របី ជូ​ក មាន់ ទា​ប្រចាំថ្ងៃ តែប៉ុណ្ណោះ​។​ដោយ ប៊ុន រដ្ឋា

photo_2016-01-30_11-53-21 photo_2016-01-30_11-53-07 photo_2016-01-30_11-53-03 photo_2016-01-30_11-53-01 photo_2016-01-30_11-52-58 photo_2016-01-30_11-52-56