​ ​ចាក់​បេតុង​ជួសជុល​ជង្ហុក​និង​សំអាត​បរិវេន​ប្រាសាទ​កំពូល​បី​នៅ​ទីស្នាក់ការ​ច្រកទ្វា​ព្រំដែន​អត្តរ​ជាតិ​ប៉ោយប៉ែត

0

​បន្ទាយមានជ័យ​:ជង្ហុក បំណែក​ប្រេះស្រាំ នៅតាម​បរិវេណ​ក្រោម​ប្រាសាទ​កំពូល​បី និង​ខា​មុខ​ទីស្នាក់ការ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​-​ក្រុង​ប៉ោយ ខេត្តបន្ទាយមានជ័យ ត្រូ​បាន​ចាក់​បេតុង​លុប និង​សំអាត​បរិស្ថាន​និង​ជួសជុល​ឡើងវិញ​ឡើងវិញ ហើយ​កាល​ម្សិលមិញ​នេះ នេះ​បើតាម​លោក វួ​ច អូន ប្រធាន​ច្រ​ទ្វា​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ប្រាប់​នា​ថ្ងៃនេះ​។​
លោក វួ​ច អូន ប្រធាន​ច្រ​ទ្វា​អន្តរជាតិ​ប៉ោយប៉ែត​បន្ត​ប្រាប់ថា​: ដោយ​មើលឃើញ ការខូចខាត ប្រេះស្រាំ នៅតាម​ទីធ្លា​មុខ ទីស្នាក់ការ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខាងក្រោម​ប្រាសាទ​កំពូល​បី និង​ក្រលុក​ផ្លូវ​តាម​ជាតិ​នៅ​តំបន់​នេះ និង​ដើម្បីអោយ​ភ្ញៀវ​ទេ​ចរណ៍ បានធ្វើ​ដំណើ​មាន​ភាពងាយស្រួល លោក​បាន​ចាក​បេតុង​លុប​គៀរ​អោយ​រៀបស្មើរ ទាំង​បរិវេន​ខា​មុខ ស្នាក់ការ​និង ទីធ្លា​ជាច្រើន​កន្លែង​ទៀត​។​
លោក វួ​ច អូន ក៍បាន​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ សណ្ថាគារ​ហូ​លី​ដេ​និង​កាស៊ីណូ ដែល​បាន​ជួយ​ឧបត្ថម​ចាក់​បេតុង ក្នុង​បរិវេណ​នេះ​រហូត​រួចរាល់​ជា​ស្ថាពរ​បាន​ដើម្បី អបអរ​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ដែល​និង​ប្រព្រឹត្ត​ទៅនា​ថ្ងៃ​ខាងមុខ​៕​ដោយ​:​ឃិន គ​ន្ធា​photo_2016-02-01_14-06-00 photo_2016-02-01_14-05-55 photo_2016-02-01_14-05-53 photo_2016-02-01_14-05-50 photo_2016-02-01_14-05-48