ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​មហាសន្និបាត​ ​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៣៩​អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​

0


​ខេត្តសៀមរាប នៅ​ចុង​សប្តាហ៍​នា​ថ្ងៃ​សៅរ៍ ទី​៣០ ខែ មករា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន ខេត្តសៀមរាប​មាន​បើក​ការផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​មហាសន្និបាត គណៈកម្មាធិការ​កណ្តាល​លើក​ទី​៣៩​អាណត្តិ​ទី​៥​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​អធិបតីភាព​លោក​បណ្ឌិត​ឃឹម​ប៊ុន​សុង​សមាជិក​គណៈកម្មាធិការ​កណ្តាល​និង ជា​ប្រធាន​គណៈកម្មាធិការ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត និង ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ដោយមាន ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោក លោកស្រី និង អស់លោក លោកស្រី​ជា​សមាជិក​សមាជិកា គណបក្ស​ប្រជាជន​ខេត្ត ក្រុមការងារ​បក្ស​ខេត្ត គណៈកម្មាធិការ​នៃ​គណបក្ស​ប្រជាជន​ក្រុង​ស្រុក​ផងដែរ ។​DSC_0219
​ឆ្លងតាម​ការលើកឡើង​ពី​សភាពការណ៍​ទូទៅ​និង ការងារ​គណបក្ស​ឆ្នាំ​២០១៥ និង ទិសដៅ​ភារកិច្ច​នាពេល ខាងមុខ និង ទិសដៅ​ការងារ​របស់​គណ​បក្សា​ព្រមទាំង​ការផ្សព្វផ្សាយ នៃ​ខ្លឹមសារ និង លទ្ធផល​នៃ​អង្គសន្និបាត គណៈកម្មាធិការ​កណ្តាល​លើក​ទី​៣៩​អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដោយបាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​នៃ​ការ​នុ​វត្ត​សេចក្តីសម្រេចចិត្ត​នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់ គណបក្ស​ប្រជាជន ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ ។​DSC_0218
​មានប្រសាសន៍​ក្នុងឱកាស​ធ្វើការ​ផ្សព្វផ្សាយ​លទ្ធផល​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៣៩​លោក ណ្ឌិ​ត​ឃឹម ប៊ុន​សុង​ក៏បាន​គូសបញ្ជាក់ថា​អង្គសន្និបាត​ទាំងមូល​បានធ្វើ​ការគាំទ្រ ពី​កិច្ចខិតខំ​ប្រឹងប្រែង របស់ រាជរដ្ឋាភិបាល នីតិកាល​ទី​៥​នៃ​រដ្ឋសភា ក្រោម​កិច្ចដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន គណបក្ស ប្រជាជន​កម្ពុជា​និង ជា​នាយករដ្ឋមន្ត្រី ក្នុងការ​អនុវត្ត​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣​បានសម្រេច​នូវ​សម​ទ្ថិ​ផល​ថ្មីៗ​ជាច្រើន​ជូន​ជាតិ​និង​ប្រជាជន​។ កត្តា​ជាក់ស្តែង​លើ​ការការពារ​ខឿន​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ជាដើម​ព្រមទាំង​ចលនា​ករ​នៃ​ការ​កំណែទម្រង់​គ្រប់ផ្នែក គ្រប់​វិស័យ​ក្នុងទិសដៅ​ដ៏​ត្រឹមត្រូវ និង​ទទួល​បានជា​ផ្លែផ្កា ។ ចំពោះ វិស័យសេដ្ឋកិច្ច​កម្ពុជា មាន​កំណើន​ក្នុង​រង្វង់​៧%​អតិផរណា​ត្រូវ​រក្សា​ឲ្យ​ស្ថិតក្នុង​រង្វង់​៣,៥%​អត្រា​ប្តូរ​ប្រាក់រៀល​មាន​ស្ថិរភាព ហើយ​បាន​កំពុង​ចាក់ចេញ​ផុតពី​ប្រទេស​ដែលមាន​ចំណូល​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត ទាប​។​លោក​បណ្ឌិត​ឃឹម ប៊ុន​សុង​ក៏បាន​លើក​នូវ​សម​ទ្ធិ​ផល​ធំៗ​ទៀត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​រាជ រដ្ឋាភិបាល​សម្រេចបាន ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង DSC_0229, ដំណោះស្រាយ​នយោបាយ និង វប្បធម៌​សន្ទនា​ដើម្បី​ជម្រុញ​ការបង្រួបបង្រួម​ជាតិ​រួមគ្នា​ជា​កម្លាំង​ការពារ​សម​ទ្ធិ​ផល​សង្គម​អភិវឌ្ឍ​ប្រទេស បម្រើ​ផល ប្រយោជន៍​របស់​ប្រជាពលរដ្ឋ ។​ម្យ៉ាងទៀត​គណបក្ស​ប្រជាជន ក៏បាន​គាំទ្រ នូវ​ការលប់ចោល​ការធ្វើ​ប័ណ្ណបើកបរ ទោចក្រយានយន្ត​សម្រេច​ព្យួរ​ការបង់ពន្ធ​ក្នុងការ​ផ្ទេរកម្មសិទ្ធិ​ជា​កេរ្តិ៍មរតក​ពី​ម្តាយ​ឳ​ពុក ជីដូន​ជីតា​ដល់​កូនចៅ​។ ឯ​.​ឧ​បណ្ឌិត​ក៏បាន​លើកឡើង​នូវ​យន្តការ​សំខាន់ៗ​របស់​គណបក្ស​ប្រជាជន ដើម្បី​ប្រៀប​ឈ្នះ​ចំពោះមុខ នៅតាម បណ្តា​មូលដ្ឋាន ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ មន្ត្រី​គណបក្ស គ្រប់រូប គ្រប់​ជាន់ថ្នាក់ ត្រូវ​លើកកម្ពស់​ស្មារតី ទទួលខុសត្រូវ បន្ត​ចូលរួម​ក្នុងការ​កំណែទម្រង់​ឲ្យ​ស៊ីជម្រៅ និង គ្រប់ ជ្រុងជ្រោយ ប្រកបដោយ​ប្រសិទ្ធភាព មាន​លក្ខណៈ​ពេញលេញ ដោយ​តាំងចិត្ត​ខ្ពស់​តាម​អភិក្រម ( ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និង ព្យាបាល ) ដែលមាន​សារៈសំខាន់​ចំពោះ​ប្រទេសជាតិ និង គណបក្ស​ប្រជាជន​កម្ពុជា ។ ឯ​.​ឧ​បណ្ឌិត ក៏បាន​ធ្វើការ​ក្រើនរំលឹក​ដល់​មន្ត្រី​ក្រុមការងារ​ថ្នាក់​ខេត្ត ក្រុង ស្រុក ឃុំ​សង្កាត់​ទាំងអស់ ត្រូវ​ពង្រឹង​យកចិត្តទុកដាក់​នៅតាម​មូលដ្ឋាន​ខ្លួន​អំពី​ទុក្ខលំបាក​របស់​ប្រជាជន​និង ជម្រុញ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​និង ទៅ​ចុះបញ្ជី​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា និង ជម្រុញ​ការចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ ។ លោក​បណ្ឌិត ឃឹម ប៊ុន​សុង ក៏​សំណូមពរ ដល់​ក្រុមការងារ​បក្ស​ទាំងអស់ បង្កើន​ការយកចិត្តទុកដាក់ និង ធ្វើការ​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​លទ្ធផល​នៃ​អង្គសន្និបាត គណៈកម្មាធិការ​កណ្តាល​លើក​ទី​៣៩ ឲ្យ​បាន​ដល់​ស្រទាប់​មហាជន ប្រជាជន​ក្នុង​មូលដ្ឋាន​ខ្លួន សំខាន់​ផ្តោតទៅលើ ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដើម្បី​កាត់បន្ថយ​នូវ​ការគ្រោះថ្នាក់​ចរាចរណ៍​ទៀតផង ៕