ពស់ថ្លាន់​ញី​ប៉ុន​ភ្លៅ​ស​ង្ងំ​ពង​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​អា​ស៊ុ​ណា​នាំ​លាភ​កាត់​ឆ្នោត​ចាក់​ត្រូវ​គ្រប់គ្នា​

0

​ខេត្តកំពង់ចាម​៖ ពស់ថ្លាន់​ញី​១​ក្បាល មាន​ទំហំ​ប្រហែល​ប៉ុន​ភ្លៅ​មនុស្ស​ចាស់ មក​ស​ង្ងំ​ពង​នៅក្រោម​ ​គំនរ​ដើម​ស្លា​ចាស់ៗ​ពុកផុយ​ក្បែរ​គុម្ព​ឫស្សី ស្ថិតនៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​អា​ស៊ុ​ណា នៅជាប់​ផ្លូវជាតិ​ ​លេខ​៧​ក្នុងភូមិ​វាល​កណ្តៀង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ។ ដោយ​ថ្វាយ​រង្វេល​ព័ទ្ធជុំវិញ​ពង​និង​បាន​បង្ក​ឲ្យ​មា​ ​នា​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី នៅ​ជិត​ឆ្ងាយ​នាំគ្នា​ទៅ​មើល​ថែមទាំង​បាន​នាំ​ ​លាភ​ចាក់​ឆ្នោត​ត្រូវ សន្ធឹកសន្ធាប់​ស្ទើរ​គ្រប់គ្នា ។ ​

តាម​លោក​ថៅកែ​មជ្ឈមណ្ឌល​អា​ស៊ុ​ណា ឈ្មោះ ច័ន្ទ សុខ​ហេង មាន​ប្រសា​ស​ន៏​ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ ​ថ្ងៃទី​១៣ ឧសភា ២០១៤ នេះ​ថាៈ កន្លែង​របសលោក​មាន​ទីធ្លា​ធំ​ទូលាយ សំរាប់​ជួល​ក្នុង​ពិធីមង្គលការ​ ​និង​កិច្ចប្រជុំ​ផ្សេងៗ ដែល​ទើបតែ​ដំណើរ​ថ្មីៗ ជាក់ស្តែង​នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី ១២ ឧសភា មន្ត្រី​បុ​ ​គ្គ​លិ​ក​របស់លោក​បាន​ចុះ​រៀបចំ​សំអាត​ទីធ្លា ដោយបាន​ប្រមូល​ដើម​ស្លា​ចាស់ៗ ដែល​បាន​កាប់​ដាក់​ជា​ ​គំនរ​យូរហើយ​នោះ​ដើម្បី​ដុតចោល ។​ ​

លោក​ថៅកែ​ឈ្មោះ ច័ន្ទ សុខ​ហេង មាន​ប្រសា​ស​ន៏​បន្តថា ពេលដែល​រើ​ដើម​ស្លាកាត់​ជា​កង់ៗ​បាន​ចំនួន​ ​ប្រហែល​៥​ដើម​ក៏​ប្រទះឃើញ ពស់ថ្លាន់​ញី​១​ក្បាល​ធំ​ប្រហែល​ប៉ុន​ភ្លៅ កំពុងតែ​ថ្វាយ​រង្វេល​នៅ​ជុំវិញ​ ​ពង​ចំនួន​២៣​គ្រាប់ គ្រានោះ​បុគ្គលិក​រូបនោះ បាន​រត់​មក​ប្រាប់​ដល់​រូបលោក ឲ្យ​ទៅ​មើលឃើញ​ពិតជា​ ​ធំ​មែន ។

ដំណឹង​នេះ​បាន​លេចឮ​ពី​មាត់​មួយ​ទៅ​មាត់​មួយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ និង​និង​អ្នក​ដំ​ ​ទៅតាម​ដងផ្លូវ​ខ្លះ បាននាំគ្នា​ចូលមក​មើល ដោយបាន​យក​ឈើ​ចាក់​ពស់ថ្លាន់​មេ រហូតដល់​ពេល​ប្រ​ ​លប់​រូបលោក​បានដាក់​កម្លាំង​សន្តិសុខ ព្រមទាំង​សមត្ថកិច្ច​ឲ្យ​យាម​ប្រចាំការ​ចាំ​ឃ្លាំមើល ក្រែង​មាន​ ​ជន​កំ​ហូត​ណា​ចូលទៅ​ចាប់យក​ពស់​នោះ​ទៅ​លក់ ។ ជាមួយ​នោះដែរ​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​មក​ចោម​ ​រោម​មើល​ពស់ថ្លាន់​ញី​១​ក្បាល​នេះ នាំគ្នា​កាត់​ឆ្នោត​ចាក់​លេខ ៨៩ និង ១៨២ ហើយ​បាន​ត្រូវ​ស្ទើរ​ ​គ្រប់ៗ​គ្នា​តែម្តង ពិតជា​បាន​នាំមក​នូវ​លាភ​និង​សំណាង​មែន ។

​លោក​ថៅកែ​មជ្ឈមណ្ឌល​អា​ស៊ុ​ណា បញ្ជាក់ថា រហូតដល់​ព្រឹក​ថ្ងៃទី ១៣ ឧសភា នៅពេលដែល​រូប​ ​លោក​បាន​ទៅ​មើល​កន្លែង​ពង​ពស់ថ្លាន់​នោះ ឲ្យ​បុគ្គលិក​រើ​ដើម​ស្លា​ខាងលើ​ចេញ ឃើញតែ​ពង​ជាង​២០ ​គ្រាប់​ចំពោះ​មេ​ពស់ថ្លាន់​ញី មិនដឹង​ជា​វា​ទៅ​ទីណា​នោះទេ តែ​លោក​សន្និដ្ឋាន​នៅ​មិន​ឆ្ងាយ​ពី​គុម្ព​ឫស្សី​ ​ក្បែរ​នោះឡើយ ។

ខណៈពេលដែល​រើ​បន្តទៀត ក៏​ប្រទះឃើញ​ពស់ថ្លាន់​ឈ្មោល​១​ក្បាល ដែលមាន​ទំ​ ​ហំ​តូច​ជាង​មេ​កំពុងតែ​ដេក​ស​ង្ងំ​នៅ​យាម​ពង លោ​កថា​មាន​គំរោង​ប្រគល់​ពស់ថ្លាន់ ឲ្យ​ទៅខាង​អភិរក្ស​ ​សត្វព្រៃ​ដើម្បី​យកទៅដាក់ នៅ​កន្លែង​មាន​សុវត្ថិភាព​ណាមួយ ឆ្ងាយ​ពី​ក្រុម​ព្រាន​សត្វព្រៃ​ផងដែរ​៕ ​Image15 Image17 Image18 Image16