អាជ្ញាធរភ្នំពេញប្រមូលជនអនាថាជាង១ពាន់នាក់ ស្ត្រីរកស៊ីផ្លូវភេទ​៣៥២នាក់​ដើម្បី​អប់រំ និងបណ្តុះបណ្តាល

0

រាជធានីភ្នំពេញៈយោងតាមរបាយការណ៏របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិសម្បទារាជធានីភ្នំពេញបានឲ្យដឹងថា នៅរាជធានីភ្នំពេញ ឆ្នាំ២០១៥ កន្លងមកនេះ មន្ទីរ​ប្រ​មូល និងសង្គ្រោះជនអនាថា បានចំនួន១០៩៣នាក់ ក្នុងនោះអ្នកមិនស្ម័គ្រ​ចិត្តចំនួន៩៦៥នាក់ ស្រី៣៩៩នាក់និងស្ត្រីរកស៊ីផ្លូវភេទ​ចំនួន​៣៥២​នាក់ ដើម្បី​អប់​រំ បណ្តុះ​បណ្តា​​លមុខជំនាញ​វិជ្ជា​ជីវៈនិងខ្លះអប់រំរួច​បញ្ជូនទៅស្រុក​កំ​ណើ​ត​វិញ ។ របាយ​ការណ៏នេះ ត្រូវបាន អានដោយលោក មាន ចាន់យ៉ាដា នាយក​រដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងពិធីបើកសន្និបាត បូក​សរុបលទ្ធ​ផល​ការងារ ឆ្នាំ​២០១៥ និងទិស​ដៅ​ការ​ងារឆ្នាំ២០១៦ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលធ្វើ​ឡើង​កាលពីរ​សៀលថ្ងៃ​ទី​២៨មករា២០១៦ នៅសា​លារាជធានីភ្នំពេញ ស្ថិតក្នុងអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជ​ធា​នី​ភ្នំពេញ ដោយ​មានការ​ចូលរួមពីមន្ត្រីរាជ​ការគ្រប់​លំដាប់​ថ្នាក់​ក្រោម​ឱវាតសាលារាជធានី​ភ្នំពេញយ៉ាង​កុះករ ។
របាយការណ៏ដដែរនោះបានឲ្យដឹងទៀតថា ក្នុងចំណោមជនអនាថា ជាង១ពាន់នាក់​នេះ ​មានកុមារងគ្រោះ ដោយអំពើរជួញដូរមនុស្ស រំលោភបំពានផ្លូវភេទ និងកេងប្រវញ្ញ័​កំលាំង​ពល​កម្មចំនួន១២៩​នាក់ស្រី៧០នាក់ បានទទួលក្មេង​ទំនើងបំពានសារធាតុញៀន​ចំនួន២២៦​នាក់ ស្រី១៣នាក់ ។ឆ្នាំ២០១៥នេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិសម្បទាបាន និងកំពុង​គ្រប់គ្រងនិវត្តជនចំនួន១៣.៩៨៦នាក់ ជនបាត់បង់សម្បទាវិជ្ជាជីវៈ៩២៩នាក់ កូនកំព្រា​បេសក​កម្ម៤នាក់ កូនកំព្រាដោយជំងឺ១១៣នាក់ ប្រពន្ធសពនិវត្តជន១៦៣១នាក់ ប្រពន្ធសពជន​បាត់​បង់៨០នាក់ ។ មន្ទីរកំពុងគ្រប់គ្រងគ្រួសារពលី២១៤១គ្រួសារ បន្ទុក៣២៨៩នាក់ កូន១០០៤​នាក់ គ្រួសារមរណៈ១២៥៧គ្រួសារ បន្ទុក១៨៣៥នាក់ កូន៨១៥នាក់ និវត្តយោធា ៤១៨៧គ្រួ​សារ បន្ទុក៣២៣៩នាក់ កូន៥៨៩នាក់ បាត់បង់សម្បទាវិជ្ជាជីវៈ១០២គ្រួសារ បន្ទុក៦០នាក់ និង​ជនពិការ១៣៩១គ្រួសារ បន្ទុក១០៤១នាក់ កូន៣២០នាក់ ។
ទាក់ទិន្នទៅនឹងជនអនាថាខាងលើនេះ លោកសន សុផលប្រធានមន្ទីរសង្គមកិច្ច អតីត​យុទ្ធ​ជន និងយុវនីតិសម្បទារាជធា​នីភ្នំពេញបានឲ្យកោះសន្តិភាព​ដឹងតាមរយៈទូរស័ព្ទនៅ​​​ថ្ងៃ​ទី០៣កុម្ភះ ២០១៥នេះថា អនុវត្តន៏តាមផែនការ របស់ក្រសួងសង្គមកិច្ច បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ និងការណែនាំរបស់សាលារាជធានីភ្នំពេញ​មន្ទីររបស់លោកបានខិតខំធ្វើការ ប្រមូល និង​សង្គ្រោះដល់ជនអនាថា ដែលគ្មានទីពឹង ដើរដេកតាមសំយ៉ាបផ្ទះ តាមផ្លូវ ថ្នល់ និងទីសា​ធារ​ណៈ ដោយពួកគាត់ងាយរងគ្រោះថ្នាក់បំផុត ។ហើយជនអនាថាដែលយើង​បានជួយ​សង្គ្រោះ​​​នោះត្រូវបានមន្ទីរធ្វើការ​អប់​រំ ណែនាំ និងបណ្តុះ​បណ្តា​​លមុខជំនាញវិជ្ជាជីវៈ និងខ្លះអប់រំរួច​បញ្ជូនទៅស្រុក​កំ​ណើ​ត​វិញ ៕

photo_2016-02-03_11-34-39 photo_2016-02-03_11-34-36 photo_2016-02-03_11-34-34 photo_2016-02-03_11-34-32