ការចែករំលែកដល់ប្រជាកសិករ ក្នុងការកំចាត់សាកសពមាន់ងាប់របស់ក្រុមហ៊ុនស៊ីភីដើម្បីការពារជម្ងឺឆ្លងដល់បក្សី

0

កំពង់ធំៈក្រុមហ៊ុនស៊ីភី បានផ្តល់ការណែនាំ និងចែករំលែក ដល់ប្រជាកសិករ ដែលមានបំណងចង់ចិញ្ចឹមសត្វ យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនឈានមុខ សម្រាប់ការផ្គត់ផ្គង់ផ្នែកអាហារ និងសុខភាពដែលជាជម្រើស ដ៏ល្អដល់អតិថិជន ក្នុងការជ្រើសរើសត្រូវរិភោគយកអាហាររបស់ក្រុមហ៊ុនស៊ីភី ដែលមានអានាម័យល្អ ក្នុងនោះក្រុមហ៊ុនបានចាត់វិធានការ ការពារជម្ងឺឆ្លងដល់បក្សី តាមស្តង់ដាអន្តរជាតិ ISO ក្រុមហ៊ុនមានការថែរក្សាសត្វ និងការពារយ៉ាងយកចិត្តទុកដាក់សម្រាប់កំចាត់មាន់ដែលបានងាប់ ។
តំណាងក្រុមហ៊ុន ស៊ីភី បានផ្តល់បទពិសោធន៍ ចែករំលែកដល់ អ្នកសារព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយដល់មហាជន ដែលមានបំណងចង់ចិញ្ចឹមសត្វកសិកម្ម និងឧស្សាហកម្ម បានបញ្ជាក់ថាក្រុមហ៊ុនស៊ីភី បានការពារ និងចាក់ថ្នាំការពារទីតាំងកសិដ្ឋាន ការពារ ជម្ងឺរបស់សត្វដែលអាចចម្លងតាមរយះខ្យល់ ទឹក និងការប៉ះពាល់ជាមួយនិងមេរោគ ដែលបណ្តាលឲ្យសត្វ ស្លាប់បាន ជាពិសេសក្រុមហ៊ុនបានធ្វើការណែនាំមិនឲ្យមានការ បោះចោលសាកសពសត្វ ទៅគ្រប់ទីកន្លែង ដោយគ្មានសណ្តាប់ធ្នាប់នោះ គឺមិនមែនជាដំណោះស្រាយដ៏ល្អនោះទេ ក្រុមហ៊ុនបានជួយដល់កសិករដែល ចិញ្ចឹមសត្វ ក្នុងហេតុការណ៍ ដែលមិនអាចជៀសផុតបាន សូមឲ្យបងប្អូនធ្វើការទំនាក់ទំនង សួរព័ត៌មានពី ក្រុមហ៊ុន ស៊ីភី ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខខាងវិស័យ កសិកម្ម ឧស្សាហកម្ម ដែលមានទីតាំង និងសាខាក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការចែករំលែកពីវិធី កំចាត់សាកសពសត្វដែមសមរម្យ ។
តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ២០ឆ្នាំមកហើយ យើងមានវិធីកំចាត់ សាកសពសត្វនៅកសិដ្ឋានគឺមាន៣ វិធី គឺការកប់ ការដុត និងការជីករណ្តៅ សម្រាប់ស្តង់ដាដែលបានប្រើប្រាស់ នៅក្នុងកសិដ្ឋានគឺ ទី១ បានជីក រណ្តៅកប់ជម្រៅជាង៣ម៉ែត្រ ហើយនៅទីតាំងដែលមានសុវត្តិភាព ឆ្ងាយពីកសិដ្ឋាន ឆ្ងាយពីប្រភពទឹក និង ឆ្ងាយពីទីប្រជុំជន២ទៅ៣គ.ម ក្រោយពីដាក់សាកសពមាន់ចូលក្នុងរណ្តៅ ត្រូវបានសម្អាតដោយកាល់ស្យូមអ៊ីដ្រូស៊ីត ( Calcium Hydroxide) ហើយត្រូវលុបដីពីលើសពមាន់យ៉ាងតិច១ម៉ែត្រ យ៉ាងលឿនបំផុតដែលអាច ធ្វើទៅបាន។
ចំណែកការដុតបំផ្លាញសាកសពមាន់ គឺជាជម្រើសទី២ យើងត្រូវដុតដោយឡត៍ ដោយប្រើប្រាស់ប្រេងឥន្ទនៈ ឬអាចដុតដោយការរៀបចំឥដ្ឋនិងស៊ីម៉ង់ ជារូបរាងការ៉េ ដែលមានទំហំ១ម៉ែត្រ ដែលបានបើកចំហរ ស្រាប់ ដាក់មាន់ និងដាក់អុសពីក្រោម និងបានរបាំងការពារភ្លើងជៀសវាងអាចឆ្លងឆេះរាលដាលដល់កសិដ្ឋាន ឬលំនៅដ្ឋានប្រជាពលរដ្ឋ ។
ចំណែកវិធីទី៣ ដែលបានចែករំលែកដល់ប្រជាកសិករនេះគឺជាវិធីដ៏ងាយស្រួល ក្នុងការកំចាត់សាកសពមាន់ ចៀសវាងឆ្លងជម្ងឺនិងមានសុវត្តិភាព សម្រាប់សត្វស្លាបឧស្សហកម្ម គឺរណ្តៅមានគម្របរ៉ឹងមាំ ដែលមានរណ្តៅ ជម្រៅ៥ម៉ែត្រ និងទទឹង៣ម៉ែត្រ អាចប្រើប្រាស់បានទាំងសត្វស្លាប និងជ្រូក ដែលវាផ្តើមចេញពីសុវត្តិភាពខ្លួនអ្នកផ្ទាល់ ។ សូមបញ្ជាក់ថានេះជាគោលការណ៍ រៀបចំប្រព័ន្ឋអប់រំកសិដ្ឋានដ៏សមរម្យនិងជោគជ័យ ក្នុងការប្រកបអជីកម្មរបស់អ្នក និងជាគោលការណ៍នយោបាយដ៏យូរអង្វែងរបស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ផងដែរ និងបានយកចិត្តទុកដាក់ចំពោះសហគមន៍ និងបរិស្ថាន ស្របតាមគុណតំម្លៃទាំង៣ចំនុច របស់ ក្រុមហ៊ុន គឺជាប្រយោជន៍ជាតិ ប្រជាជន និងក្រុមហ៊ុន។
ដោយ ប៊ុន រដ្ឋា

 

cv cb1 4