ឈ្មួញព្រមានប្តឹងមន្ត្រីប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យករណីបង្ក្រាបទំនិញក្នុងផ្ទះពេលយប់

0

បន្ទាយមានជ័យ:ពួកឈ្មួញបានព្រមានប្តឹងវាយបកលើនាយការិយាល័យនិងកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យករណីបានឆ្មក់បង្ក្រាបទំនិញសង្ស័យល្មើសក្នុងផ្ទះស្តុកទំនិញពេលយប់កាលពីវេលាម៉ោងជាង៦យប់ថ្ងៃទី២កុម្ភ:ឆ្នាំ២០១៦កន្លងមកនៅចំណុចប្រសព្វផ្លូវនៃផ្ទះសំណាក់ផ្កាយ៣និងផ្លូវជាតិក្នុងភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ប្រភពព័ត៌មានអោយដឹងថ្ងៃទី ៣ កុម្ភ:ថា:ការចុះបង្ក្រាបនោះបានដឹកនាំដោយលោកវរសេនីយ៎ឆេន សុវត្ថិ នាយការិល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យនិងកម្លាំង ព្រមទាំងក្រោយមកទើបសុំសហការពិកម្លាំងនគរបាលក្រុងនិងប៉ុស្តិ៍រដ្ឋបាល។
ប្រភពបន្តថា:ការបង្ក្រាបទំនិញក្នុងនោះមានប្រេងម៉ាសុីន គ្រឿងទេសក័ ចាប់ហួយ..បានធ្វើក្នុងផ្ទះស្តុកទំនិញចំនួន២ដែលមិនប្រា កដថាឬមិនព្រមប្រាប់ថាជារបស់អ្នកណាឡើយ។ប៉ុន្តែភ្លាមៗនោះ ស្ត្រីម្នាក់ឈ្មោះថោង ឡេង ជាប្រពន្ធរបស់មន្ត្រីគយនិងជាឈ្មួញដ៏មានឥទ្ធិពល មានអាទិភាពជាមួយមន្ត្រីគយបានចេញមកអះអាងពីពីការទទួលខុសត្រូវការបង់ពន្ធគយលើទំនិញទាំងនោះពី៩០ទៅ១០០ភាគរយ។
ទំនិញនោះសរុបប្រហែល២ឡានប្រភេទ១បាំងកន្លះស្ត្រីឈ្មួញបង្ហើបថា ខ្លួននិងម្ចាស់ទំនិញដទៃទៀតនឹងទាមទាររកយុត្តិធម៌ពីការដែលប៉ូលីសមកបង្ក្រាបទំនិញក្នុងផ្ទះពេលយប់ ដោយមិនមានដីការតុលាការ។ ម្យ៉ាងទៀត ទំនិញរបស់ខ្លួនបានបង់ពន្ធគយគ្រប់សព្វអស់ហើយ តែបែរជាប៉ូលីសសេដ្ឋកិច្ចមកគោះលុយមិនបាន ទើបមកបង្ក្រាបដើម្បីគៀងត្រីចូលស៊ងនិងធ្វើទុក្ខបុកម្នេញពលរដ្ឋរកសុីដូច្នេះ។ហេតុនេះ ពួកខ្លួនមានតែប្តឹងទៅគយ ប្តឹងទៅអាជ្ញាធរនិងទៅតុលាការ។
លោកឆេន សុវត្ថិ ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្តបន្ទាយមានជ័យនិយាយពេលបង្ក្រាបនោះថា ការបង្ក្រាបនេះ លោកបានសុំដីការអយ្យការតាមទូរស័ព្ទ។ពេលម្ចាស់ទំនិញទារដីការ លោក ថា លោកទទួលខុសត្រូវ៕

ដោយ:ឃឹន គន្ធា

photo_2016-02-03_13-44-18 photo_2016-02-03_13-44-15