អគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ

0

ភ្នំពេញ : នៅព្រឹកថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ពីសមាសភាពក្រុមការងារចម្រុះ ចុះអនុវត្តនរលេខ០១០ និងសេចក្តីណែនាំលេខ១៦៧០ របស់ក្រសួងមហាផ្ទៃ ដល់ចៅសង្កាត់ មេប៉ុស្តិ៍ នគរបាលមណ្ឌល និងមេភូមិ ទូទាំងខណ្ឌច្បារអំពៅ ។

ពិធីផ្សព្វផ្សាយនេះ ស្ថិតក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ និងលោក ឃួន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារ ចម្រុះចុះអនុវត្តការងារគ្រប់ គ្រងជនបរទេសអន្តោប្រវេសន្ត រាជធានីភ្នំពេញ , លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ និងមានការចូលរួមពីចៅសង្កាត់-ស្មៀនទាំង៨ អធិការខណ្ឌ នាយប៉ុស្តិ៍ និងមេភូមិទាំងអស់ ព្រមទាំងមន្ត្រីពាក់ព័ន្ឋនឹងការងារអន្តោប្រវេសន៍ នៃអធិការដ្ឋានខណ្ឌច្បារអំពៅ សរុប ចំនួន ១៣៥នាក់ ។
កិច្ចប្រជុំផ្សព្វផ្សាយនេះ សំដៅទៅលើការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍និងពលករបរទេសដែលចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជា ទាំងអ្នកមានច្បាប់និងអ្នកអត់ច្បាប់ ជាពិសេសណែនាំដល់ អាជ្ញាធរ-សមត្ថកិច្ចនៅមូល ដ្ឋាន ចុះទៅធ្វើការផ្សព្វផ្សាយ សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃលើការងារជម្រើនជនបរទេសអន្តោប្រវេសន៍អោយបានចប់សព្វគ្រប់ក្នុងឆ្នាំ២០១៦នេះ ។
លោកឧត្តសេនីយ៍ឯក ឃួន សំបូរ អគ្គនាយករងនៃអគ្គនា យកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានមានប្រសាសន៍ក្នុងកិច្ចប្រជុំមានខ្លឹមសារដូច្នេះថា អនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាលក៍ដូចជាក្រសួងមហាផ្ទៃ ក្រុមការងារនៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលជាសេនាធិការអោយក្រសួងមហាផ្ទៃក្នុងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍បាននឹងកំពុងតែបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនលើការងារជនបរទេសជាអន្តោប្រវេសន៍និងពលករបរទេស ។ គិត ចាប់តាំងពីបង្កើតអគ្គនាយកដ្ឋាន អន្តោប្រវេសន៍មកដល់ថ្ងៃ នេះក្រុមការងារអន្តោប្រវេសន៍ បានចុះស្រាវជ្រាវនិងឃាត់ខ្លួន ជនបរទេសអន្តោប្រវេសន៍ជាច្រើនជាតិសាសន៍ អ្នកខ្លះមាន ឯកសារត្រឹមត្រូវតាមច្បាប់អន្តោប្រវេសន៍ ចំណែកអ្នកខ្លះ ទៀត ដែលគ្មានឯកសារគ្រប់ គ្រាន់ និងត្រូវបណ្តេញចេញពី ប្រទេសកម្ពុជាទៅប្រទេសដើមវិញ ។
លោកអនុប្រធាននាយក ដ្ឋានបានបន្តថា ការអនុវត្តនី តិវិធីកន្លងមកមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយទេ… ការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ទាមទារអោយមានកិច្ចសហការពីអាជ្ញាធរ-សមត្ថកិច្ចនៅមូលដ្ឋាន ទើបមានប្រសិទ្ធភាព ជាពិសេសលោក-លោកស្រី ជាចៅសង្កាត់ , នាយ-នាយរងនគរបាលប៉ុស្តិ៍រដ្ឋបាល និងនគរបាលមណ្ឌល ដែលគ្រប់គ្រងប្រជាពលរដ្ឋផ្ទាល់នៅតាមមូលដ្ឋាន ។ កិច្ចការងារដែលត្រូវធ្វើបន្តលើការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍អោយមានប្រសិទ្ធភាពនោះ សូមនគរបាលនៅតាម បណ្តាប៉ុស្តិ៍រដ្ឋបាលបញ្ឈប់ការធ្វើឯកសារចុះបញ្ជីរអោយជនអន្តោប្រវេសន៍តទៅទៀត ហើយត្រូវសហការជាមួយអាជ្ញាធសង្កាត់ និងខណ្ឌ ធ្វើការផ្សព្វផ្សាយសេចក្តីណែនាំលេខ១៦៧០របស់ក្រសួងមហាផ្ទៃ ក្នុងការចុះជំរឿនជន បរទេសអន្តោប្រវេសន៍ដែលចូលមកក្នុងប្រទេសកម្ពុជា អោយបានចប់សព្វគ្រប់ក្នុងឆ្នាំ២០១៦នេះ ។ ចំពោះជន បរទេសអន្តោប្រវេសន៍ណាដែលមិនបានជំរឿនត្រូវចាត់ទុកថា ខុសច្បាប់អន្តោប្រវេសន៍ ប្រឈប់មុខនិងការបណ្តេញចេញទៅប្រទេសដើមវិញ ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ នេះដែរ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញមានប្រសាសន៍សំណេះសំណាលនិងផ្តាំផ្ញើដូច្នេះថា ការងារ គ្រប់គ្រងជនបរទេសអន្តោប្រវេសន៍នេះ មិនមែនជាការងារ ដាច់ដោយឡែករបស់សមត្ថកិច្ចជំនាញនោះទេ….គឺជាការងាររួមរបស់យើងទាំងអស់គ្នា ទៀមទារអោយមានកិច្ចសហការរវាងអាជ្ញាធរសង្កាត់-ខណ្ឌ , នគរបាលប៉ុស្ត៍រដ្ឋបាល និង អធិការដ្ឋាន ។ រឿងដែល សំខាន់សូមអស់លោកជាស្មៀនសង្កាត់មិនត្រូវបំពេញឯកសារ អត្រានុកូលដ្ឋាន ដល់ជន បរទេសអន្តោប្រវេសន៍នោះឡើយ ត្រូវមានការសួនាំស៊ើប អង្កេតអោយច្បាស់ពីស្ថាប័នជំនាញ មុននិងចុះបញ្ជីរអត្រា នុកូលដ្ឋាន ។ ដោយឡែក មន្ត្រីនគរបាលប៉ុស្តិ៍និងនគរបាលមណ្ឌលដែលគ្រប់គ្រងប្រជាពលរដ្ឋផ្ទាល់ ត្រូវពិនិត្យ អោយបានដិតដល់ទៅលើឯកសារ ពាក់ព័ន្ធជាមួយជនបរ ទេសអន្តោប្រវេស មុននិងដាក់ អោយនាយប៉ុស្តិ៍ចុះហត្ថលេខា កុំចេះតែបំពេញឯកសារផ្តេសផ្តាស់….ប្រយ័ត្ន…ច្បាប់គឺជាច្បាប់មិនអាចយកមនោសញ្ចេតនាមកលាយឡំបានទេ….អ្នកណាធ្វើអ្នកនោះត្រូវទទួលខុសត្រូវ…និយាយរួមត្រូវធ្វើការងារដោយភាពទទួលខុសត្រូវ ប្រកបដោយឆន្ទះពិតប្រាកដ នៅពេលដែលយើងមានសំណាងក្នុងការបំពេញភារៈកិច្ចជូនជាតិមាតុភូមិ ។ បើយើងធ្វើខុស
នីតិវិធីតែបន្តិចនិងបន្សល់ទុកអោយក្មេងជំនាន់ក្រោយស្តីបន្ទោសថា “យើងជាមនុស្សក្បត់ជាតិ ។ដោយ ប៊ុន  ធី

photo_2016-02-03_13-47-32

 

photo_2016-02-03_13-47-46 photo_2016-02-03_13-47-43 photo_2016-02-03_13-47-41 photo_2016-02-03_13-47-38 photo_2016-02-03_13-47-35