ក្រសួងបរិស្ថានរំលឹកឲ្យស្ថាប័នពាក់ពន្ធ័ពង្រឹងការអភិរក្សតំបន់រាមសារនិងជីវចម្រុះ

0

ស្ទឹងត្រែង៖ថ្លែងក្នុងទិវាដីសើមពិភពលោកនៅឃុំអូរស្វាយស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១៦ ក្រសួងបរិស្ថានបានរៀបចំយន្តការឲ្យមន្ត្រីផ្នែកបរិស្ថានស្ទឹងត្រែង សហការជាមួយអាជ្ញាធរមូលដ្ឋាននិងស្ថាប័នមានសមត្ថកិច្ច បង្កើនប្រសិទ្ធភាពនៃការពារតំបន់រាមសារDSC07672 និងធនធានធម្មជាតិ នៅតាមមូលដ្ឋាននិងតាមដងទន្លេទាំងបួននៅខេត្តស្ទឹងត្រែង។
លោកជំទាវម៉ី ប៊ុតវិទ្យាអនុរដ្ឋលេខាធិការប្រសួងបរិស្ថានមានប្រសាសន៍ថាៈកិច្ចការពារតំបន់រាមសារនិងធនធានធម្មជាតិទាមទារចាំបាច់នូវកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពទៅលើការ ការពារតំបន់ធម្មជាតិដែលរាជរដ្ឋាភិបាលបានអនុម័តយល់ព្រមលើអនុសញ្ញារាមសារនៅឆ្នាំ១៩៩៦និងចូល ជាសមាជិកពេញសិទ្ធនៅថ្ងៃទី២៣តុលាឆ្នាំ១៩៩៩។លោកជំទាវអនុរដ្ឋលេខាធិការបញ្ជាក់ថា៖កិច្ចសហប្រតិបត្តិការនេះមន្ត្រីបរិស្ថានត្រូវសម្របសម្រួលគ្រប់សកម្មភាព ប្រកបដោយប្រសិទ្ធភាពជាមួយនិងអាជ្ញាធរមូលដ្ឋានអង្គការមិនមែនរដ្ឋាភិបាលពង្រឹងការងារការពារជីវចំរុះក្នុងតំបន់រាមសារនេះឲ្យនៅគង់វង្សសំរាប់បំរើឲ្យវិស័យទេសចរណ៏។លោករត់ស៊ុនមេឃុំអូរស្វាយបានទទួលស្គាល់ថា៖នៅតំបន់អូរស្វាយនេះពិតជាមានធនធានជីវចំរុះសំបូរបែបមែនតែការថែរក្សាការពារនូវមានកំរិតដូចជាមច្ឆាជាតិបច្ចុប្បន្នជនល្មើសលួចប្រើប្រាស់ឧបករណ៏ខុសច្បាប់ដូចជាក្បាល់ឆក់ ត្រជាក់ ក្តៅនិងបោះគ្រាប់បែកជាដើម។លោកបញ្ជាក់ថា៖នៅទិវាដីសើមនេះអាចជាមធ្យោបាលមួយល្អជួយជំរុញឲ្យប្រជាពលរដ្ឋភ្ញាក់រលឹកចូលរួមការពាសម្បត្តិធម្មជាតិដែលមាននៅក្នុងតំបន់រាមសារនេះ អញ្ចឹងឃើញថាថ្ងៃនេះ ដែរក្រសួងបរិស្ថានចុះមកធ្វើការដើម្បីទិវាតំបន់ដីសើមនៅក្នុងមូលដ្ឋាន នេះឃើញថាប្រជាពលរដ្ឋមានទឹកចិត្តសប្បាយរីករាយ ដែលបានមកផ្សព្វផ្សាយ អំពីសម្បត្តិ ធម្មជាតិដែលមាននៅក្នុងមូលដ្ឋាន ជាពិសេសនៅក្នុងតំបន់រ៉ាមសាល ទាំងស្រុង អញ្ចឹងនេះជាប្រជាពលរដ្ឋគាត់ហ្នឹងបានយល់ជ្រួលជ្រាប ហើយហ្នឹងគាត់បានចូលរួមថែរក្សាការពាររាល់សម្បត្តិធម្នជាតិនៅក្នុងទន្លេនេះ ។
លោក អេង ភីរុង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានអះអាងថាៈ នៅតាមតំបន់ការពារនានាក៏ដូចជាតំបន់រាមសារនេះមន្ទីរបានរៀបចំដាក់កំលាំងសហការការពារចំនួន១៥នាក់ឲ្យធ្វើប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋានហើយកន្លងមកមានក្រុមជនល្មើសមួយចំនួន បានលួចកាប់ឈើ ខ្លះទៀតកាប់ព្រៃរានយកដី ធ្វើឲ្យបាត់បង់ធនធានជីវចំរុះនិងបទល្មើសនេសាទផ្សេងៗត្រូវមន្ត្រីបរិស្ថាន សហការកំលាំងជំនាញបានធ្វើការបង្ក្រាបរួមគ្នាផងដែរ។លោកបណ្ឌិតស្រីប៊ុនលាងប្រធាននាយកដ្ឋានអភិរក្សតំបន់ដីសើមនៃក្រសួងបរិស្ថានបានបញ្ជាក់ថា៖កិច្ចការពារនេះយើងត្រូវតែពង្រឹងទាំងអស់គ្នាពីព្រោះធនធានធម្មជាតិវាមានសក្តានុពលសំរាប់ឲ្យយើងបង្កើតបាននូវតំបន់អេកូទេសចរណ៏សំរាប់ឲ្យបងប្អូបប្រជាពលរដ្ឋយើងរកប្រាក់ចំណូលបានពីភ្ញៀវទេសចរណ៏ក្រសួងបរិស្ថានហ្នឹងធ្វើសហការល្អ ជាមួយក្រសួងទេសចរណ៍ព្រោះក្រសួងទេចរណ៍យើងក៍បានព្យាយាមជំរុញនឹងលើកទឹកចិត្តឲ្យយើងធ្វើ យើងហៅថាអេកូទេសចរណ៍នេះឲ្យបានច្រើន ព្រោះអេកូតេសចរណ៍នេះ បើយើងធ្វើទៅវាមាននិរន្តរភាពល្អ គឺវាជាទេសចរណ៍មួយដែលយើងអាចបានផល ជួញផលធម្មជាតិរបស់យើង អ្នកដែលបានផលគឺប្រជាជនសហគមន៍មូលដ្ឋាននេះតែម្តង ព្រោះគាត់ជាអ្នកទទួលផលផ្ទាល់ ហើយគាត់ជាអ្នករស់នៅតំបន់នេះផ្ទាល់។សូមបញ្ជាក់ថា៖តំបន់រាមសារជាលក្ខណៈធម្មជាតិហើយតំបន់នេះស្ថិតនៅចំងាយ៥sគ.មចាប់ពីទីរួមខេត្តស្ទឹងត្រែងលាតសន្ធឹងតាមបណ្តោយដងទន្លេមេគង្គពីត្បូងទៅជើងរហូតដល់ព្រំប្រទល់ប្រទេសឡាវដែលបានទំ ហ៊ំ១៤.៦០០ហិចតាពេលបង្កើតបានតំបន់អេកូទេសចរណ៏មានប្រយោជន៍ដល់មនុស្សជំនាន់ក្រោយៗនិងភ្ញៀវជាតិអន្តរជាតិបានឃើញនិងបានDSC07651 DSC07672 DSC07660ស្គាល់ពីតំលៃធនធានធម្មជាតិ៕