លោកអធិការក្រុងប្រគល់ម៉ូតូ១គ្រឿងទៅអោយម្ចាស់ដើមវិញ ដែលចោរលួចកាលពីពេលថ្មីៗ តាមបញ្ជារបស់លោកស្នងការ

0

ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៦ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ មែន លី ស្នងការនគរបាលខេត្ត លោកវរសេនីទោ ស៊ុន សាន អធិការនគរបាលក្រុងសំរោង បានធ្វើការប្រគល់ម៉ូតូ១គ្រឿង ម៉ាកហុងដាទ្រីមc១២៥ ពណ៍ខ្មៅIMG_0956 (1) មានលេខតួ្-ម៉ាសុីន៩៣២៦៧៣៩ ជូនប្រជាពលរដ្ឋ(ម្ចាស់ដើម)វិញ ដែលបានបាត់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ ដែលត្រូវកម្លាំងសមត្ថកិច្ចយើង ធ្វើការសហការជាមួយយោធាស្រាវជ្រាវនិងបង្ក្រាបបានពីក្រុមចោរមកវិញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ នៅចំណុចម្តុំបង្គោលសីមា១២ ភូមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។លោកវរសេនីយ៍ទោ ស៊ុន សាន អធិការនគរបាលក្រុងសំរោង បានបន្តទៀតថា ប្រជាពលរដ្ឋមានការសប្បាយចិត្តយ៉ាងខ្លាំងនិងសូមថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលបានជួយស្រាវជ្រាវរកឃើញម៉ូតូនិងបានប្រគល់ជូនម្ចាស់គាត់វិញ។ការប្រគល់នេះ មានការចូលរួមពីកញ្ញា ណាក កមល អភិបាលរងក្រុង-IMG_0956 IMG_0956 (1) IMG_0955 IMG_0955 (1) IMG_0954លោកហែម សេដា ចៅសង្កាត់បន្សាយរាក់,លោកនាយប៉ុស្តិ៍បន្សាយរាក់ទៀតផង៕