បុរស​ម្នាក់​សង្ស័យ​បែក​ថ្នាំ​ហឹ​ង្សា​ដាក់​គ្រួសារ​វាយ​ប្រពន្ធ​របួសធ្ងន់​ត្រូវ​នគរបាល​ជំនាញ​គ្រឿងញៀន​ខេត្ត​ចាប់​វៃ​ខ្នោះ​យកទៅ​ស្នងការ​

0

​​ខេត្តពោធិ៍សាត់​៖ បុរស​ម្នាក់​ត្រូវបាន​គេ​សង្ស័យថា​បែក​ថ្នាំញៀន​ត្រាំ​ពេញ​រាងកាយ​ក៍​ក្លាយជា​ហឹ​ង្សា​លើ​គ្រួសារ​វាយ​ប្រពន្ធ​រងរបួស​ធ្ងន់​ក៍​ត្រូវបាន​នគរបាល​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ចាប់​វៃ​ខ្នោះ​បញ្ជូនមក​កា​រិ​យ​ល័យ​ស្នងកា​ខេត្ត​ដើម្បី​បំពេញ​និតិ​វិធី​។ ហេតុការណ៍​នេះ​បាន​កើតឡើង​IMG_9427កាលពី​វេលា​មោ​៉​ង​៣​និង​១០​នាទី​រសៀល ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៦​នៅក្នុង​ភួ​មិ​ក្បាលហុង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​។​​មន្ត្រី​ការិយាល័យ​នគរបាល​ផ្នែក​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹងថា បុរស​សង្ស័យ​បែក​ថ្នាំ​ប្រើ​អំពើ​ហឹ​ង្សា​លើ​គ្រួសារ​វយ​ប្រពន្ធ​នេះ​ឈ្មោះ បា​៉​ង សារិទ្ធ អាយុ​៣០​ឆ្នាំ​រស់នៅ​ភួ​មិ​បង្ករ​ហេតុ​ខាងលើ​។​​មន្ត្រីនគរបាល​ខាងលើ​ដដែល​បាន​និយាយ​បន្ត​ឲ្យ​ដឹងថា​៖ បើតាម​ប្រជាពលរដ្ឋ​នៅក្បែរ​ផ្ទះ​បុរស​នេះ​ដែល​ប្ដឹង​សមត្ថកិច្ច​និយាយ គឺ​បុរស​នេះ​ត្រូវ​ពួកគាត់​សង្ស័យ​គឺ​ទំនងជា​បែក​ថ្នាំញៀន​ហើយ ព្រោះ​គេ​ជា​មុខសញ្ញា​ពាក់ព័ន្ធ​សារធាតុ​ញៀន​នេះ ហើយ​ពួកគាត់​ក៍​ធ្លាប់​ឃើញ​បុរស់​នេះ​លូច​ធ្វើ​សកម្មភាព​សេព​គ្រឿងញៀន​ដែរ​កន្លងមកហើយ​តែងតែ​ប្រើ​អំពើ​ហឹ​ង្សា​វាយដំ​មកលើ​ក្រុមគ្រួសារ​របស់គេ ស្រែក​ឡូឡា​រាល់ថ្ងៃ ។IMG_9428

លុះ​នៅវេលា​មោ​៉​ង​ខាងលើ​នោះ សង្ស័យ​តែ​បុរស​នេះ​បែក​ថ្នាំ​ទៀត ដោយ​ប្រើ​ហឹ​ង្សា​ធ្ងន់ធ្ងរ លើ​ក្រុមគ្រួសារ​វាយ​ប្រពន្ធ​និង​ពូថៅ ពួកគាត់​ទ្រាំលែងបាន​ក៍​ទូរស័ព្ទ​ប្ដឹង សមត្ថកិច្ច​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នគរបាល​ខេត្ត​ចុះមក​ចាប់​បុរស​នេះ​តែម្ដង​។​មន្ត្រី​រូបនោះ​ក៍បាន​បន្ថែមថា ជនសង្ស័យ​នេះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរ​ប​ល​ខេត្តពោធិ៍សាត់​ហើយ ដោយនៅ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៦ កំពុង​សួ​នាំ​បុរស​នេះ​មួយចំនួន នឹង​ឈានទៅរក​កាពិ​និត្យ​ទឹកនោម​ដើម្បី​បង្ករ​សំណុំរឿង​ទៅ​តុលាការ ព្រោះ​បុរស​នេះ​មាន​ទម្ងន់ទោស​មួយ​ករណី​រូ​ច​ទៅហើយ​គឺ​ហឹ​ង្សា​លើ​គ្រួសារ​បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ ៕