​ ​យុវជន​ម្នាក់​ប៉ុនប៉ង​ចូលក្នុង​ព័ន្ធ​នាគារ PJ ត្រូវ​ សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ឆែកឆេរ​ឃើញ​គ្រឿងញៀន​

0

ភ្នំពេញ​៖​យុវជន​ត្រូវ​ជាប់​សង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​អង្គភាព​ឆ្មាំ​យាម​ច្រកចូល​ព័ន្ធ​នាគារ​(​គុក​PJ)​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​ក្រោយ​ធ្វើការ​ត្រួតពិនិត្យ​រកឃើញ​សារធាតុ​ញៀន​ដែល​ជនសង្ស័យ​បាន​រក្សាទុក​ក្នុង​ដែកកេះ​ប៉ុនប៉ង​យក​ចូលក្នុង​ព័ន្ធ​នាគារ​(PJ)​ដើម្បី​ធ្វើ​សកម្មភាព​ប្រើប្រាស់ ។​​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​០៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី ០៣ ខែ កុ​ម្ភះ ឆ្នាំ ២០១៦ នៅ​ចំណុច​អង្គភាព​ព័ន្ធ​នាគារ​PJ តាម​បណ្ដោយ​ផ្លូវ​៥៩៨ ភូមិខ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ ។​​នាយផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ​លោក យិន សុភ័ក្ដ្រ បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ជាប់​សង្ស័យ​ឈ្មោះ​សេង វណ្ណ​ដេ​ត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់នៅ ផ្ទះ​គ្មាន​លេខ ផ្លូវ​៣៦ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​photo_2016-02-04_19-11-01នាយផ្នែក​ព្រហ្មទណ្ឌ​បាន​បន្តថា មុន​ឃាត់ខ្លួន​ជនសង្ស័យ​បានមក​សុំ​សមត្ថកិច្ច​ឆ្មាំ​យាម​ច្រកចូល​គុក​PJ ដើម្បី​ទៅ​មើល​មិត្ត​ភ័ក្ដ្រ​ដែលជា​ប់​ព័ន្ធ​នាគា​រក៍​ត្រូវបាន​នគរបាល​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​បាន​រកឃើញ​គ្រឿងញៀន​នៅ​និង​ខ្លួន​ជនសង្ស័យ​ដែល​បាន​រក្សាទុក​ក្នុង​ដែកកេះ​យ៉ាង​សម្ងាត់​ត្រៀម​យក​ចូលក្នុង​ព័ន្ធ​នាគារ​ដើម្បី​ធ្វើ​សកម្មភាព​ប្រើប្រាស់​ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​យកមក​ប្រគល់​ឲ្យ​នគរបាល​ខណ្ឌឫស្សីកែវ​ចាត់ការ​សាកសួរ​បន្ត​។​​បច្ចុប្បន្ន​ជន​ត្រូវ​ជាប់​សង្ស័យ​រួម​និង​វត្ថុតាង​បាននិងកំពុង​សួរនាំ​និង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ដើម្បី​រៀបចំ​កសាង​សំនុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់​៕​  ដោយ  ប៊ុន  ធី photo_2016-02-04_19-10-57