​ ​ចោរ​កាច់​សោរ​ម៉ូតូ​ដ៏​សកម្ម​ម្នា​ក់នៅ​ក្រុង​សៀមរាប​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​ ទៅ​តុលាការ​

0

​សៀមរាប​: កំ​ម្លាំ​ង​សមត្ថកិច្ច​ព្រហ្មទណ្ឌ កំរិត​ស្រាល ខេត្តសៀមរាប​បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ រួម​និង​វត្ថុតាង​បញ្ជូន ទៅកាន់​តុលាការ​ក្នុង ករណី​កាច់​សោរ​ម៉ូតូ​កាលពី​ថ្ងៃទី ១​ខែមករា ឆ្នាំ​២០១៦​កន្លងទៅ​។​

​ហើយ​នូវ​ព្រឹក​ថ្ងៃទី ៣​ខែ​ក​ម្ភះ​ឆ្នាំ​២០១៦​នេះដែរ​សមត្ថកិច្ច​ព្រហ្មទណ្ឌកំ​ម្រិ​ត​ស្រាល​ក៏បាន​ធ្វើកា បានបង្ហាញ​មុខ ជនសង្ស័យ​ជា​សារ​ធារ​ណះ​ផងដែរ​។​
​លោក វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េត នាយការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប បានអោយដឹងថា ជនសង្ស័យ​មានឈ្មោះ យោន​វី​ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត នៅ ភូមិ​កំពង់ក្របី ឃុំ​ឯកភាព​ក្រុង​បាត់ដំបង បច្ចុប្បន្ន មក​ស្នាក់នៅ​បណ្តោះអាសន្ន ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ជាប់ចោទ​អំពី​បទ​-​លួច​(​មាន​ស្ថាន​ទម្ងន់ទោស​) -​ក្លែងក្លាយ​ឯកសារ​សាធារណៈ (​ប្រើប្រាស់​ស្លាក​លេខ​ម៉ូតូ​)​។​

​ក្រោយ​ធ្វើការ​ឃាត់ខ្លួន នគរបាល​ជំនាញ ដោយមាន​ការចូលរួម ដោយ​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់ ស្វាយដង្គុំ នឹង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​បន្ត​និតិ​វិធី ធ្វើការ​ឆែកឆេរ កន្លែង​ស្នាក់នៅ​របស់​ជនសង្ស័យ ដោយ​ដកហូត បាន វត្ថុតាង រួមមាន​ម៉ូតូ ចំនួន​៣​គ្រឿង ស្លាក​លេខ​ម៉ូតូ ចំនួន ២ ស្លាក​លេខ នឹង​ឧបករណ៍ មួយចំនួនទៀត​។​

‪ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា កន្លងមក​ធ្លាប់ធ្វើ​សកម្មភាព កាច់​សោរ​ម៉ូតូ ឬ​ធ្វើ​ធ្លា​ក់លុយ រួច​ឲ្យ​គេ​រើស ហើយគ្នា​វា ម្នាក់ទៀត​ឆ្លៀត​ឪ​កាស យក​ម៉ូតូ​របស់​ជនរងគ្រោះ ធ្វើជា​អ្នក​ដើររក​ទិញ​ដី ធ្វើ​ល្បិច​រក​ឪ​កាស លួច​យក​តូ​ជនរងគ្រោះ​រួច​ធ្វើ​ការបើក​រត់គេចខ្លួន​។​

បច្ចុប្បន្ន ជនសង្ស័យ នឹង​វត្ថុតាង ត្រូវបាន​នគរបាល ជំនាញ​នៃ​ការិយាល័យ ព្រហ្មទណ្ឌ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​នៅ​រសៀល​ថ្ងៃទី​៣​ខែ​ក​ម្ភះ​ឆ្នាំ​២០១៦​ដើម្បី​ដាក់ទោស​តាមច្បាប់​
​ចំណែក​បក្សពួក​ដែល​បានគេច​ខ្លួន​នោះ​សមត្ថ​កិ​ច​និង​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត ។

ដោយ​គឿន​វេត