រថយន្ដ​បា​ឡែ​ន​មួយគ្រឿង​ត្រូវ​សមត្ថកិច្ច​បុ​ស្ដិ៍​ជ្រោយចង្វា​ឃាត់​បាន​តាម​បញ្ជារ​ស្នងការ​

0

​ភ្នំ​ពេ​ញះ​រថយន្ដ​បា​ឡែ​ន​មួយគ្រឿង​ត្រូវបាន​កម្លាំង​នគ​បាល​បុ​ស្ដ៏​ជ្រោយចង្វា​ធ្វើការ​ឃាត់​បាន​បន្ទាប់ពី​ទទួល​បទបញ្ជារ​ពី​ស្នងការ​ដ្ធា​នន​គ​បាល​រាជធានី​ភ្នំពេញ​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​២០១៤​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​6​ស្ថិតនៅ​ក្នុងភូមិ​ដើម​គរ​សង្កាត់​ជ្រោយចង្វា​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​។​ ​

រថយន្ដ​បា​ឡែ​ន​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​តាម​ការបញ្ជារ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​នោះ​ម៉ាក​កាម​ម៉ា​រី​បា​ឡែ​នព​ណ័​ទឹកមាស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2P-7429​បើ​បរ​ដោយ ឈ្មោះ គឹម ទូច ភេទ​ប្រុស អាយុ​35​ឆ្នាំ មុខរបរ​គ្រូពេទ្យ​ស្នាក់​នៅផ្ទះ​លេខ​២៧​ផ្លូវ​337​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​បើតាម​ប្រភព​ព​ណ័​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​៖ មុនពេល​កើតហេតុ​សមត្ថកិច្ច​នគ​បាល​ខណ្ឌ​ឬ​ស្សី​កែវ​បានទទួល​ព​ត័​មាន​តាម​វិទ្យុទាក់ទង​ពី​ស្នងការ​

ហើយ​បាន​បញ្ជារ​អោយ​ឃាត់​រថយន្ដ​បា​ឡែ​ន​ខាងលើ​នោះ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​6​ពី​កើ​តទៅ​លិច​ពេលដែល​ទទួលបាន​បញ្ជារ​នេះ​ភ្លាម​សមត្ថកិច្ច​បានចេញ​តាម​គោលដៅ​ដែល​បានកំណត់​បាន​ពេលនោះ​ស្រាប់តែ​ឃើញ​រថយន្ដ​ខាងលើនេះ​បាន​បើក​ម្នាក់ឯង​លុះ​មកដល់​ជិត​ស្ពាន​ជ្រោយចង្វា​សមត្ថកិច្ច​ក៏​ធ្វើ​ការឃាត់​តែម្ដង​។​រថយន្ដ​ត្រូវបាន​សមត្ថកិច្ច​បុ​ស្ដ៏​ជ្រោយចង្វា​នាំយកមក​សួរនាំ​នៅ​បុ​ស្ដ៏​ដោយ​ពុំទាន់​ដឹង​មូល​ហេតុអ្វី​នោះទេ​៕​image (2) image