Manchester United ប្រជែង Juventus តាម​ទិញ Toni Kroos (​តូ​នី គ្រូ​ស​)

0

ក្លិប​បិសាច​ក្រហម Manchester United កំពុងតែ​ប្រជែង​គ្នា​ជាមួយ​សេះបង្កង់ Juventus លើ​ការទិញ កីឡាករ Toni Kroos (​តូ​នី គ្រូ​ស​) នៅ​រដូវក្តៅ​ខាងមុខ ។​ ​គ្រូបង្វឹក Bayern Munich ថ្មី​លោក Pep Guardiola (​ប៉េ​ប ហ្គា​ឌី​យ៉ូ​ឡា​) បាន​បាត់បង់​ជំនឿ​ទុកចិត្ត​លើ Kroos ជាហេតុ​ធ្វើ​ឲ្យ​សារព័ត៌មាន​ជាច្រើន​ចុះផ្សាយ​ថា រូបគេ​អាច​នឹង​ចាក​ចេញពី​ក្លិប​នៅរ​ដៅ​ក្តៅ​ខាងមុខ ។​

​គ្រូបង្វឹក​បិសាច​ក្រហម​លោក David Moyes កំពុងតែ​ត្រូវការ​កីឡាករ​បន្ថែម​ជា​ចាំបាច់​ស្របពេល​ដែល​ក្លិប​កំពុង​ជួប​ស្ថានការណ៍​មិនល្អ ។​ ​ស្របពេល​ជាមួយគ្នា​នោះ លោក Antonio Conte (​អាន់​តូ​នី​ញ៉ូ កុង​តេ​) បាន​អះអាងថា លោក​ចង់បាន​កីឡាករ Kroos ដើម្បី​យកមក​បំពេញ​ចន្លោះ​ខ្សែបម្រើ​ស្របពេល​កីឡាករ​ពីរ​នាក់​គឺ Arturo Vidal និង Paul Pogba ទំនងជា​អាច​ចាក​ចេញពី​ក្រុម ៕ ​