​ក្រុមចោរប្លន់ផ្ទះ​វិ​ង​ យីហោ ហេង រចនា ក្រុង​/​ខេត្ត​ប៉ៃលិន កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​រ​បោសសម្អាត​

0


​ខេត្ត​បៃ​លិ​ន​៖ នៅ​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ចាន់​ឌិន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បានធ្វើ​ស​ន្និសិទ​កាសែត ពាកព័ន្ធ​រឿង ក្រុមចោរប្លន់​ប្រដាប់អាវុធ ផ្ទះ​វិ​ង យីហោ ហេង រចនា ស្ថិត​ក្នុងភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​កាលពី​ថ្ងៃ​២១ ខែមករា ឆ្នាំ​២០១៦ កន្លងទៅ លោក​បាន​បញ្ជាក់ថា​៖ ក្នុង​ការរុករក​ស្រាវជ្រាវ​តាម​ចាប់ ក្រុមចោរប្លន់​ប្រដាប់អាវុធ ដោយ​ប្រើ​រយៈពេល​អស់​ចំនួន ១៥ យប់ និង​១៦ ថ្ងៃ ទើប​ធ្វើការ​បោសសំអាត​បាន​ទាំងស្រុង​។ លោក​បន្តថា សកម្មភាព​នេះ​បានសម្រេច​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង ០៩:២០ នាទី​ព្រឹក ដោយមាន​កិច្ចសហប្រតិបត្តិការ​ពី​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​របស់​ក្រសួងមហាផ្ទៃ ឈានទៅរក​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​បាន ០២​នាក់ នៅ​ចំណុច​ច្រមុះជ្រូក​កា​រ៉ា​ស​សាំង​សូ​គី​មិច​ក្បាលថ្នល់ ទីមួយ​ឈ្មោះ ហ៊​ត វិ​សិទ្ធ ហៅ ចិន រឺ​អូន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ដៃដល់​កាន់​ពូថៅ​) និង​ទី​ពីរ​ឈ្មោះ ហង់ ហំ ហៅ សេង ដា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​មេក្លោង​) រួច​នាំខ្លួន​មកកាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​សាកសួរ​បឋម​។ លោក​បន្តទៀតថា​៖ លុះ​មកដល់​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នគរបាល​ខេត្ត​ប៉ៃលិន បាន​នាំខ្លួន​ជនសង្ស័យ​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ​បំភ្លឺ​ពី​រឿង​ហេតុដែល​កើតឡើង​ក្រោយមក​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ​បាន​សារភាព​ពី​សកម្មភាព​ប្លន់​ពិតប្រាកដ​មែន និង​ចង្អុលបង្ហាញ​ដល់​បក្សពួក​ម្នាក់ទៀត ដែលមាន​ឈ្មោះ ហុង ប៊ុនហេង ហៅ ប៊ូ​ក​គី ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ដៃដល់​កាន់​អាវុធ​) បាន​រត់គេចខ្លួន​ទៅ​រស់នៅក្នុង​ស្រុក​បាទី ខេត្តតាកែវ​។​ភ្លាមៗ​នោះ​សមត្ថកិច្ច​ជំនាញ​ខេត្ត​ប៉ៃលិន​បាន​រាយការណ៍​ជូន​លោកស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន និង​សុំ​ដីការ​បញ្ជា​អោយចូល​ខ្លួន​ពី​លោក​ព្រះរាជអាជ្ញា​ខេត្ត​ប៉ៃលិន​ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​រាយការណ៍​ជូនទៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​របស់​ក្រសួងមហាផ្ទៃ និង​ស្នងការ​នគរបាល​ខេត្តតាកែវ ដើម្បី​សុំ​កិច្ចសហប្រតិបត្តិការ​ទៅ​នាំខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ហុង ប៊ុន ហេង ហៅ ប៊ូ​ក​គី កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នាំខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ដើម្បី​សាកសួរ​បំភ្លឺ​បន្ថែម​។ លុះ​មកដល់​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​របស់​ក្រសួងមហាផ្ទៃ​ម្តងទៀត ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ សន លី​ដន​ធីតា ភេទ​ស្រី អាយុ ២៦​ឆ្នាំ ជា​ប្រពន្ធ​របស់​ជនដៃដល់​ឈ្មោះ ហ៊​ត វិ​សិទ្ធ ហៅ​អូន រឺ​ចិន ដើម្បី​តាម​រុករក​និង​ដកហូត​បាន​អាវុធ AK កាត់​ស្វ័យ​និង​កាត់​កាណុង​ចំនួន ០១​ដើម​។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ក៏​សាង​សុំ​ណុំ​រឿង​និង​បញ្ជូន​ជនសង្ស័យ​ទាំង 04​នាក់​ខាងលើ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​។​ជា​លទ្ធផល​កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុតាង​រួមមានៈ​- អាវុធ AK កាត់​ស្វ័យ​និង​កាត់​កាណុង​ចំនួន​០១​ដើម​
– រថយន្ត Lexus RX300 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-6481 ចំនួន ០១​គ្រឿង​
– ម៉ូតូ​ម៉ាក់ Wave S ពណ៍​ក្រហម​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1K-3640 ចំនួន ០១​គ្រឿង​
– ពូថៅ​ដៃ​ចំនួន ០១ ៕​

រូបភាព សុវណ្ណារិទ្ធ រូបភាព សុវណ្ណារិទ្ធ (5) រូបភាព សុវណ្ណារិទ្ធ (4) រូបភាព សុវណ្ណារិទ្ធ (3) រូបភាព សុវណ្ណារិទ្ធ (2)