​ ​ភ្លើងព្រៃ​រាល​ឆេះ​ផ្ទះ​ទទួល​អំណោយ​ជា​សំភារៈ​និង​សាង​សង់ផ្ទះ​ថ្មី​ពី​ស្នងការ​

0

​បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ភ្លើងព្រៃ​រាលដាល​ឆេះ​ផ្ទះមួយ​កាលពី​ថ្ងៃទី​៧ កុ​ម្ភះ ២០១៦ នៅ​ភូម​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទទួលបាន​អំណោយ​ពី​លោក​ឧ​ប​នាយ​រដ្ឋមន្ត្រី កែ គឹមយ៉ាន តាមរយៈ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​នៅ​សំភារៈ​ឧបភោគ និង​សង់ផ្ទះ​ថ្មី​ជូន ។
​លោក អៀម រី​ម អធិការនគរបាល​ស្រុក​ម៉ាឡៃ បានអោយដឹងថា អំណោយ​ដែល​លោកស្នងការ​នាំយក​ប្រគលអោយ​ធ្វើឡើង​កាលពី​ម្សិលមិញ រួមមាន អង្ករ តង់ កន្ទេល ចាន​ឆ្នាំ ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ និង​ថវិការ​មួយចំនួន និង​អ្វីដែល​សំខាន់​នោះ លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ បាន​សន្យា​សាងសង់​ផ្ទះ​ទំហំ​ទទឹង​៤​ម៉ែត្រ បណ្តោយ​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី នៅពេលដែល​ពួកគាត់​រក​ទីតាំង​ជាក់លាក់​ដើម្បី​សាងសង់ ។
​លោក​បន្តទៀតថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ និង​ទទួលបាន​អំណោយ ជា​របស់​ឈ្មោះ ហ៊ុន សុផាន់ អាយុ​៦៨​ឆ្នាំ មានកូន​៣​នាក់ ត្រូវបាន​អគ្គីភ័យ​ដែល​រាលដាល​ពី​ភ្លើងព្រៃ​ឆាបឆេះ​អស់ទាំង​ស្រុង រួមមាន ថវិការ​ជា​ប្រាក់​បាត​ជាង​២​ពាន់​បាត សៀវភៅ​គ្រួសារ​មួយច្បាប់ អត្រា​នុ​គោ​រដ្ឋា​ន​៣​ច្បាប់ និង​សំភារៈ​ផ្ទះបាយ​ជាច្រើន ។
​ឆ្លើយតប និង​ការជួយ​គ្រោះ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ​រហូតដល់​ស្នងការ មេ​វរៈ និង​អធិការ​នេះដែរ លោកតា ហ៊ុន សុផាន់ មានចិត្ត​រំភើប​រីករាយ​នូវ​ទង្វើរ​ដ៏​ល្អ​ប្រពៃ​ពី​សំណាក់​មន្ត្រីរាជការ មកលើ​ប្រជាពលរដ្ឋ​ដូចជា​រូបលោក ។
​គួរ​បញ្ចាក់​ជា​បន្តបន្ទាប់ លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ តែង​នាំយក​អំណោយ​ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចុះ​ចែកជូន​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ទី​ទល់​ក្រ និង​បាន​ឆ្លើយតប​ទៅតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ នូវ​អ្វីដែល​ពួកគាត់​ចងបាន ពីលើ​កិច្ចការងារ​ស្នូល​របស់លោក​ដឹកនាំ​នគរបាល​ទូទាំង​ខេត្ត ការពារ​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ការជឿទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ ៕

unnamed unnamed (3) unnamed (2) unnamed (1)