​ ​គ្រាន់តែ​ក្មេង​មួយ​ក្រុង​ច​ង្អុ​យ​មុខ​ភ័យ​ស្លន់ស្លោ​ជិះ​ម៉ូតូ​រត់​ដួល​ចេញ​ដាវ​ស៊ាំ​រ៉ៃ​ត្រូវ​ប៉ូ​សីស​ឃាត់ខ្លួន​

0

បន្ទាយមានជ័យ ៖ ក្មេង​ទំនើង​២​នាក់​ត្រូវបាន​ប៉ូលីស​ឃាត់ខ្លួន​សង្ស័យ​កាប់​គ្នា បន្ទាប់ពី​បើក​ម៉ូតូ​ដួល​ចេញ​ដាវ​ស៊ាំ​រ៉ៃ កាលពី​ព្រលប់​ម៉ោង​៧ ថ្ងៃទី​០៨ ត្រង់ចំនុច​គោលដៅ​ប្រចាំ​បញ្ជា​របស់​នគរបាល​នៃ​ផ្លូវ​ចូល​ផ្សា​រាត្រី ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
​លោក ឃួន វណ្ណា នាយការិយាល័យ​ប្រឆាំង​ភេ​វក​ម្ម នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ដែល​ទទួល​ប្រចាំ​បញ្ជា​ការពារ​គោលដៅ មុខ​ផ្លូវ​ចូល​ផ្សា​រាត្រី​ធី​អឹម ទៅតាម​ផែនការ​របស់លោក​ឧ​ត្ត​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​បង្កា បង្ក្រាប ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ បានអោយដឹងថា ក្រោយពី​ទទួលបាន​ព័​ត៍​មាន​ថា មាន​ក្មេង​ទំនើង​ដួល​ម៉ូតូ​ចេញ​ដាវ​ស៊ាំ​រ៉ៃ សង្ស័យថា រត់​ចេញពី​ជម្លោះ​កាប់​ចាក់​គ្នា ទើប​កម្លាំង​របស់លោក​បាន​ឃាត់ខ្លួន ក្មេង​ជំទង់​២​នាក់​ក្នុងចំណោម​៣​នាក់ ដែល​ជិះ ម៉ូតូ​គេចខ្លួនបាត់ មាន​របួស​ដៃជើង​និង​ខ្លួន ជាមួយនិង​ដាវ​ស៊ាំ​រ៉ៃ​មួយ​ដើម ។ ក្រោយ​ឃាត់ខ្លួន​ក៏បាន​ប្រគល់​អោយទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រះ​ពន្លា​ធ្វើការ​ទៅតាម​នីតិវិធី​បន្ត ។
​លោក សុខ ថៃ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ព្រះ​ពន្លា​បានអោយដឹង​ដែរ​ថា យុវជន​ទាំង​២​នាក់​មានឈ្មោះ ច​ន រាជ្យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ឈ្មោះ សាធ ធិ​ឡាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ក្មេង​ទាំង​នាក់​មាន​ទីលំនៅ​ភូមិ​-​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​រៀបរាប់​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា ពួកខ្លួន​មិនបាន​ដេញ​កាប់​គ្នា​នោះទេ មូលហេតុ​ដែល​ខ្លួន​មាន​របួស​នេះ​ដោយសារតែ​ភ័យក្លាច នឹង​ក្រុម​ក្មេង​មួយក្រុម​ទៀត​ជិះ​ម៉ូតូ​ច្រើន​គ្រឿង ដេញ​ពួកខ្លួន ទើប​ពួកខ្លួន​បើក​ម៉ូតូ​រត់គេច​តែ​ក៏ត្រូវ​ដួល​តែម្តង ។ ចំណែក​ដាវ​គឺ​ពួកខ្លួន​ទុក​សម្រាប់​ការពារ​ខ្លួន​ប៉ុណ្ណោះ ។
​លោក​បន្តទៀតថា ក្មេង​ទាំង​នាក់​នេះ​នឹងធ្វើ​ការអប់រំ និង​កោះហៅ​អាណាព្យាបាល​មក​ធានា​យកទៅ​ផ្ទះ​វិញ ព្រោះ​ពួកគេ​ថ្វីត្បិតតែ​មាន​ដាវ​មែន​តែ​មិនទាន់បាន​បង្ករ​បញ្ហា​អ្វី​ឡើយ ៕unnamed unnamed (2) unnamed (1)

 

​ ​