​ ​ស្ត្រី​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់​បញ្ជូន​ទៅកាន់​ម​ជ្ឈ​ម​ណ្ឌុ​ល​បន្សាប​គ្រឿងញៀន​ពីបទ ប្រើប្រាស់​ នៅ​សា​ធាតុ​ញៀន

0

ខេត្តសៀមរាប ស្ត្រី​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​បញ្ជូនទៅ​កាន់​ម​ជ្ឈ​ម​ណ្ឌុ​ល​​ការចុះ​ឃាត់ខ្លួន​ស្ត្រី​២​នាក់​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​នេះ​បានធ្វើ​ទ្បើង​កាលពី​ម៉ោង​០៧​និង​៣០​នាទី​ក្នុង​ថ្ងៃទី​១០​ខែ​ក​ម្ភះ ឆ្នាំ​២០១៦​ស្ថិតនៅ​ចំណុច​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​​ត្រូវ​កំ​ម្លាំ​ង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កំ​ម្លាំ​ង​អធិការនគរបាល​ក្រុង​សៀមរាប​។​
​ជនសង្ស័យ ប្រើប្រាស់​ដោយ​ខុសច្បាប់​នៅ​សា​ធាតុ​ញៀន​ដែល​ត្រូវបាន​កំ​ម្លាំ​ង​សម​ត្ង​កិច្ច​ឃាត់ខ្លួន​មាន​​ឈ្មោះ ស្រី​ពី​ភេទ​ស្រី អាយុ ២២​ឆ្នាំ​មាន​ទីលំនៅ ភូមិ​ថ្មី ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង សៀមរាប ២ ឈ្មោះ​នុយ​ណា​រី ភេទ ស្រី​អាយុ ២២ ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។
​នាក់​ទាំង​២​នាក់​នេះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើកា​ឃាត់ខ្លួន​នៅក្នុង​ថ្ងៃទី​១០​ខែ​ក​ម្ភះ ឆ្នាំ​២០១៦ ពីបទ​ប្រើប្រាស់​នៅ​សារធាតុ​ញៀន​ខុសច្បាប់​។​លោក​វ​រះ​សេនី​យ៏ ទោ អ៊ុំ សា​អាត នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន បាន​បញ្ច​ក់​អោយដឹង​ដែរ​ថា​ក្រោយពី​ធ្វើការ​សាក់សួរ​រួច​សមត្ថកិច្ច​យើង​បាន​កសាង​សំណុំរឿង​ជនសង្ស័យ​ទាំង​២​នាក់​ទៅកាន់​ម​ជ្ឈ​ម​ណ្ឌុ​ល​បន្សាប​គ្រឿងញៀន នៅ​រសៀល​ថ្ងៃទី​១០​ខែ​ក​ម្ភះ​ឆ្នាំ​២០១៦​នេះ​។​

IMG-20160210-WA0045