​តុលាការ​ខេត្តកណ្ដាល នឹង​ប្រកាស​សាលក្រម លោក អាំង មាលតី នៅ រសៀល ថ្ងៃ ទី ១២​កុម្ភៈ ស្អែក​នេះ​

0


ខេត្តកណ្តាល : យោងតាម​ការអោយ​ដឹង​ពី​មន្ត្រី តុលាការ ខេត្ត កណ្ដាល សុំ មិន បញ្ចេញ ឈ្មោះ បាន ប្រាប់ថា ៈ តុលាការ​នឹង ធ្វើ ការ ប្រកាស សាលក្រម សំណុំរឿង លោក អាំង មាលតី អតីត ប្រធាន សាលា ដំបូង រាជធានី ភ្នំពេញ នៅ រសៀល ម៉ោង ១៥ ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៦ ។ កាល ពី ពេល កន្លង ទៅ ពោលគឺ​ព្រេ​ក​ថ្ងៃទី​២៨ ខែ មករា ឆ្នាំ ២០១៦ ក្នុង​សវនាការ លោក អាំង មាលតី បាន និយាយ ថា លោក​ទទួលស្គាល់ថា លោក ពិត ជា បាន ប្រព្រឹត្ត ដូច ការ ចោទប្រកាន់ មែន ដែល កំហុស ទាំង នេះ កើត ចេញ ពី ការ ធ្វេសប្រហែស របស់ លោក រីឯ​រថយន្ត​ម៉ាក​អូ​ឌី​នោះ លោក​មិនបាន​យកមកប្រើ​ប្រាស់​ផ្ទាល់ខ្លួន​នោះទេ គឺ​ប្រើប្រាស់​សំរាប់​អង្គភាព​ទាំងមូល ហើយ​លោក អាំង មាលតី ក៏បាន ស្នើ រ​ឲ្យ តុលាការ ប្តូរ បទ ចោទ ប្រកាន់ និង បន្ធូរបន្ថយ ទោស​ផងដែរ ពោល គឺ​ប្ដូរ​ពីបទ ឧក្រិដ្ឋ មាត្រា​ទី ៦០១ មក ប​ទម​ជ្ឈឹ​ម​វិញ​មាត្រា ៥៩៧ និង​មាត្រា ៥៩៨ វិញ ។photo_2016-02-11_23-11-30 គួររម្លឹកថា ៈ លោក អាំង មាលតី ជាប់ ចោទ ពី បទ​បទ​បំផ្លាញ ដោយ ចេតនា និង គៃបំបាត់ ដោយ ទុច្ចរិត ពាក់ព័ន្ធ ការ ដោះលែង មេខ្លោង ជួញដូរ គ្រឿងញៀន ឈ្មោះ ថាវ ថា វី ជា ថ្នូរ នឹង រថយន្ត ម៉ាក អូ ឌី មួយ គ្រឿង តម្លៃ ជិត ១០ ម៉ឺន ដុល្លារ ។ បទល្មើស នេះ កំណត់ ការ ផ្ដន្ទាទោស ពី ៥ ឆ្នាំទៅ ១០ ឆ្នាំ ។ លោក អាំង មាលតី ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូន​ទៅកាន់​តុលាការ​ខេត្តកណ្តាល​នៅ​ម៉ោង ១៖៥០ នាទី​រសៀល​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៥​។ លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន កាលពី​ថ្ងៃត្រង់ ថ្ងៃ​សុក្រ ទី​១៤ ខែសីហា ឆ្នាំ​២០១៥ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ ដោះលែង​ជន​ជាប់ ចោទ​ក្នុង​សំណុំរឿង​គ្រឿងញៀន ឈ្មោះ ថៅ ថា​វី នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ជាមួយ​ថ្នូរ​រថយន្ត Audi មួយគ្រឿង​។ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្លាប់បាន​ឱ្យដឹងថា ក្រោយពី​សាកសួរ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រកឃើញថា លោក អាំង មាលតី មាន​ភាព​គ្រប់គ្រាន់​សម្រាប់​ឱ្យ ACU ចោទ ប្រកាន់​ពីបទ វីតិក្រម ដែលជា​បទល្មើស​ពុករ​លួ​យ​មួយ​ដែរ​។ photo_2016-02-11_23-11-21លោក ឱម យ៉ិនទៀង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​វីតិក្រម​នេះ ពាក់ព័ន្ធ​ជាមួយនឹង​ឡាន Audi មួយគ្រឿង​របស់​ឈ្មោះ ថៅ ថា​វី គឺ​ថៅ ថា​វី ហ្នឹង​គេ​ចោទថា រឿង​គ្រឿងញៀន ប៉ុន្តែ​មិនមែន​ទេ​ណា ហើយ​ថ្ងៃ​៨ ខែសីហា​កន្លងមក​តុលាការ បាន​កាត់ក្តី​រឿង ថៅ ថា​វី ហើយ​ប្រគល់​ឡាន​ឱ្យ​វិញ​ហើយ ដែល​ឡាន​មួយ​នេះ ត្រូវបាន​លោក អាំង មាលតី គាត់ យក​ពី ថៅ ថា​វី ជា​ថ្នូ​នឹង​ការដោះលែង​បណ្តោះអាសន្ន​ដល់​លោក ថៅ ថា​វី​» ។ សូម​ជំរាប​ថា លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបាន​ដកចេញ​ពី​តំណែង កាលពី​ខែ កុម្ភៈ ឆ្នាំ​២០១៥ បន្ទាប់ពី​មាន​សំណុំរឿង មិន​ប្រក្រតី ជាច្រើន​បាន​កើតមានឡើង នៅក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ការគ្រប់គ្រង​រប​ស់លោក​៕photo_2016-02-11_23-11-27 photo_2016-02-11_23-11-19