Barcelona បរាជ័យ​លើ​ការ​តាម​ទិញ Alen Halilovic (​អា​ឡេ​ន ហា​លី​ឡូ​វី​ក​)

0

​ពី Dinamo Zagreb (​ឌី​ណា​ម៉ូ ហ្សា​ហ្គ្រេ​ប​)​អនុប្រធាន​ក្លិប Dinamo Zagreb (​ឌី​ណា​ម៉ូ ហ្សា​ហ្គ្រេ​ប​) លោក Zdravko Mamic (​ដ្រា​វ​កូ ម៉ា​មី​ក​) បាន​និយាយ​ឲ្យ​ដឹងថា ក្លិប​របស់លោក​បាន​ច្រានចោល​សំណើរ​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona លើ​ការចង់បាន យុវជន​ខ្សែបម្រើ គឺ​កីឡាករ Alen Halilovic (​អា​ឡេ​ន ហា​លី​ឡូ​វី​ក​) ។​ ​ទន្ទឹម​ជាមួយគ្នា​នោះ កីឡាករ​វ័យ ១៧ ឆ្នាំ​ដែល​ចូល​លេង​ឲ្យ​យុវជន​ក្រុម​ជម្រើសជាតិ​ក្រូ​អាត​ចំនួន ៣ ដង​រូបនេះ​ក៏មាន​ព័ត៌មាន​ទាក់ទង​នឹង​ការផ្លាស់​ទៅកាន់​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur កាលពី​ខែមករា​ផងដែរ ។​

​លោក Mamic ប្រាប់​គេហទំព័រ Sportski ថា “​យើង​បានទទួល​សំណើរ​មួយ​ពី​ក្រុម Barcelona ដែល​ចង់បាន កីឡាករ Halilovic ប៉ុន្តែ​យើង​មិនបាន​យល់ព្រម​នោះទេ​ព្រោះតែ​កីឡាករ​រូបនេះ​ព្រមទាំង​គ្រួសារ​របស់គេ​គឺ​មិនអាច​ទទួលយកបាន​នូវ​ល​ក្ខ័​ណ​របស់ Barcelona” ។

លោក​បាន​បញ្ជាក់ទៀតថា ពួកគេ​ចង់ទុក Halilovic ឲ្យ​លេង​នៅ Dinamo Zagreb យ៉ាងតិច​៣​ឆ្នាំ​ទៀត ។​ ​គួរ​បញ្ជាក់ថា Halilovic គឺជា​កីឡាករ​ដែលមាន​វ័យក្មេង​ជាងគេ​បំផុត​ទី ២ ដែល​បាន​ចូល​លេង​ក្នុង​ក្របខណ្ឌ UEFA Champions League ៕ ​