​ ​ ​ឯកឧត្តម សោម ស៊ុន ប្រធាន​សមាជិក​គណកម្មាធិកា​រប​ក្ស ខ ២៦ ប្រជុំ​ពង្រឹង​ការងារ​បក្ស​តាម​បណ្តា​ស្រុក​ក្រុង

0

​កំពង់ធំៈ នៅ​ទីស្នាក់ការ​គណៈបក្ស​ខេត្តកំពង់ធំ មាន​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​សេចក្តីសម្រេចចិត្ត​របស់​មហាសន្និបាត​គណកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី ៣៩ ក្រោម​ការចូលរួម​រប​ស់ ឯកឧត្តម សោម ស៊ុន សមាជិក​អចិន្ត្រៃយ​គណបក្ស​ខេត្ត ប្រធាន​សមាជិក​គណៈកម្មាធិកា​រប​ក្ស ខ ២៦ ដែលមាន សមាជិក​ចូលរួម​២២៦ នាក់ ដែល​ត្រូវបាន​ចាត់​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ កុ​ម្ភះ ឆ្នាំ ២០១៦ ។​
​ពិធី​ប្រជុំ​នេះ ត្រូវបាន​ពង្រឹងគុណភាព​ការងារ ដល់​ក្រុមការងារ​បក្ស ដែល​នៅតាម​បណ្តា​ស្រុក​ក្រុង ខិតខំ​ប្រឹង ប្រែង​នូវ​ការងារ​ចម្បង ដែលជា​បញ្ហា​ប្រឈម​ចំពោះមុខ និង​ត្រូវបាន​យកចិត្តទុកដាក់​ជាមួយ​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា និង​ខិតខំ​ដោះស្រាយ​ជាបន្ទាន់​នូវ​កិច្ចការ​មួយចំនួន ដែលមាន​ផលប៉ះពាល់​ដល់​សតិ អារម្មណ៍ និង​សមាជិក​ក្រុមការងារ​បក្ស តាម​មូលដ្ឋាន ចៀសវាង​ដែល​ទុក​ឲ្យ​បញ្ហា​តូច​ក្លាយជា​បញ្ហា​ធំ ដែល ជាហេតុ​ធ្វើអោយ បាត់បង់​ប្រជាប្រិយភាព​របស់​គណៈបក្ស​ប្រជាជន​កម្ពុជា​។​
​ឯកឧត្តម សោម ស៊ុន សមាជិក​អចិន្ត្រៃយ​គណបក្ស​ខេត្ត បានធ្វើការ​ផ្តាំផ្ញើរ​ដល់​ក្រុមការងារ​បក្ស នៅតាម​មូលដ្ឋាន ជម្រុញ​ការផ្សព្វផ្សាយ នូវ​គោលនយោបាយ​ល្អៗ សម្រាប់​ប្រជាពលរដ្ឋ សមាជិក​បក្ស​ទាំងអស់​ត្រូវ ធ្វើអំពើ​ល្អ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មហាជន បំរើការ​ងារ​ជូន​ប្រជាពលរដ្ឋ ចុះជួយ​ការងារ​ទាំងឡាយណា ដែល​អាចធ្វើ​ទៅបាន​តាម​លទ្ធភាព ចំពោះ​ក្រុមគ្រួសារ​ណា​ដែលមាន​ភាពខ្វះខាត ខ្វះ​ទីជម្រក និង​ជួយ​នូវ គ្រោះធម្មជាតិ​ទាំង ត្រូវ​ចូលរួម​ដោះស្រាយ​តាម​លទ្ធភាព ស្របតាម​គោលនយោបាយ​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បោះ​ជំ​ហ៊ាន ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អណ​ត្តិ​ទី​៤​ឆ្នាំ​២០១៧ ។​
​ឯកឧត្តម សោម ស៊ុន បាន​បញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ចាប់តាំងពី​បាតដៃ​ទទេ ក្នុង​ចលនា​រួបរួម​កម្លាំង​ស្ម័គ្រចិត្ត និង​ទឹកចិត្ត​អ្នកតស៊ូ​វាយ​រំដោះ​ខ្មែរ ពី​បន​ក្បត់​ប៉ុលពត ដែល​បានធ្វើ​ទារុណកម្ម​ចំពោះ​ប្រជាជាតិ​ខ្មែរ យ៉ាង​សាហាវព្រៃផ្សៃ និង​ឃោ​ឃៅ​ជាទីបំផុត ប្រជាជាតិ​ខ្មែរ ទាំងអស់​ស្ថិតនៅក្នុង​គុគ​អត់​ជញ្ជាំង ត្រូវបាន​ឃាត់ឃាំង​សេរីភាព ធ្វើ​ទារុណកម្ម បង្អត់អាហារ សម្លាប់​និង​គ្រាប់​អង្ករ ធ្វើ​ឲ្យ​ខ្មែរ​ស្លាប់​យ៉ាង​អាណោចអាធ័ម ទាំង​សម្លាប់​មនុស្ស​ដោយ​គ្មាន​កំហុស ប្រជាពលរដ្ឋ ទាំងអស់​តែងតែ​លើកដៃ​សំពះ បន់ស្រន់​អង្វរ​ដល់​អ្នក​មានបុណ្យ និង​ទេវតា មកជួយ​សង្គ្រោះ​ឲ្យ​បាន រួចផុត​ពី​បន​ប្រល័យពូជសាសន៍​នេះ ក្នុងនោះ​មានតែ​គណបក្ស​ប្រជាជន​មួយគត់ ដែល​បាន​តស៊ូ​រើ​បំរាស់ ដឹកនាំ​ដោយ​សម្តេច​ទាំងបី វាយ​រំដោះ​ប្រទេសជាតិ និង​ធ្វើ​ឲ្យ​មានការ​រី​ចម្រើន​គ្រប់​វិស័យ​រហូតមក​ដល់ពេលនេះ បានធ្វើ​ឲ្យ​ខ្មែរ​មានជីវិត​ថ្មី មាន​សេរីភាព និង​សន្តិភាព​ពេញលេញ​។​
​ដោយ ប៊ុន រដ្ឋាphoto_2016-02-14_22-35-50 photo_2016-02-14_22-35-42 photo_2016-02-14_22-35-40 photo_2016-02-14_22-35-28 photo_2016-02-14_22-35-25 photo_2016-02-14_22-35-21