យុវជន​២​នាក់​បើកបរ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​រេ​ចង្កូត​បុក​រះ​ផ្ទះ​លក់​គ្រឿងសំណង​គ្រប់​ប្រភេទ​យីហោ ពន្លឺ​ថ្មី

​ភ្នំពេញ ៖ ទីតាំង​លក់​គ្រឿងសំណង​ដ៏​ធំ​មួយ​កន្លែង មាន​យីហោ ថា ពន្លឺ​ថ្មី ត្រូវ​រង​ការខូចខាត​ទ្រព្យសម្បត្តិ​មួយ ចំនួន​ដូចជា ឥដ្ឋ​ការ៉ូ ស័ង្កសី ធុង​ផ្ទុក​ទឹក ដោយសារ​សម្ភារ​ទាំងនេះ​ទុក​នៅ​លើ​កច​ញ្ចើម ហើយ​ត្រូវ​យុវជន​២​នាក់ ទំនង​ស្រវឹង​ខ្លាំង បើកបរ​រថយន្ត​ស៊េរី​ទំនើប មួយ​គ្រឿង​រេ​ចង្កូត​

បុក​រេ កាល​វេលា​ម៉ោង ២៣​នឹង ០០​នាទី​យប់​ថ្ងៃទី ១៤ ខែ​ឧសភា​ឆ្នាំ ២០១៤ ស្ថិតនៅ​មុខ​ខារ៉ាអូខេ រាត្រី​រីករាយ  ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។ 
​    ​យោងតាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​បានឲ្យដឹងថា មុនពេល កើតហេតុ មាន​យុវជន​វ័យក្មេង ២​នាក់ ប្រហែល​ជា​កូន​អស់លោក​អ្នក​មាន​អំណាច​ហើយ បាន​បើកបរ​រថយន្ត​ស៊េរី​ទំនើប មួយគ្រឿង​ម៉ាក កាមរី​ហាយ​ប្រ៊ិត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB 2999​ធ្វើដំណើរ​តាម​ផ្លូវ​លេខ ២៧១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង យ៉ាង​លឿន​រេ​ចង្កូត​ពេញ​ផ្លូវ នឹង​បាន​បើក​វ៉ា​គេ​វ៉ា ហាក់បី​ពួកគេ​គិត​ថា​ផ្លូវ​ទិញ​ដាច់​សម្រាប់​ជិះ​ម្នាក់​នោះ​ទើប​ពួកគេ​បើកបរ​គ្មាន​ប្រណី​ដល់​អ្នកដំណើរ​នឹង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​បែបនេះ ។ ប្រភព​ដដែល បន្តថា​ពេល​បើក​ដល់​ចំណុចកើតហេតុ​ទំនង​ម្ចាស់​រថយន្ត​ស្រវាំងភ្នែក​ពេក​មើល​អ្វី​មិន​ឃើញ ក៏​រេ ចង្កូត​ខាងស្តាំ​ដៃ បុក​រះ​ចូលទៅ​ក្នុង​ផ្ទះ​លក់​គ្រឿងសំណង​គ្រប់​ប្រភេទ​យីហោ ពន្លឺ​ថ្មី បណ្តាល​ឲ្យ​សម្ភារ មួយចំនួន ដែល​ទុក​នៅ​លើ​ចិញ្ចើមផ្លូវ​សម្រាប់​តាំង​លក់​ត្រូវ​ខូចខាត​ទាំងស្រុង​តែ​ម្តង ។ ប៉ុន្តែ​ចំពោះ​ហេតុការណ៍​នេះ ត្រូវ​បង្ក ហេតុ​បាន​វិលត្រឡប់​ក្បាល​មួយ​ជុំ​បោក​ផ្ទប់​ទៅ​នឹង​របង​ផ្ទះ​ប្រជាពលរដ្ឋ ខូចខាត​រថយន្ត​ផ្នែក​ខាងមុខ នឹង​ខាងក្រោម​យ៉ាងដំណំ តែ​សំណាងល្អ​មួយ​ក្នុង​១០០០​សំណាង ដោយសារ​អ្នករួមដំណើរ​ក្នុង​រថយន្ត​ចំនួន ២​នាក់ មិនមាន​អ្នកណា​រងរបួស​ធ្ងន់​ឡើយ ។ 
​    ​គួរបញ្ជាក់​ថា​មិន​ពិតជា​មិនដឹង​ថា រថយន្ត​បង្ក​ហេតុនេះ​បើកបរ​ដោយ​កូន​លោក​អ្នកមានអំណាច ណា ក៏ដោយ គឺ​សមត្ថកិច្ច​មូលដ្ឋាន​នឹង​នគរបាល​ជំនាញ​នៅតែ​បន្ត​ការងារ ដោយ​វាស់វែង​ស្ទូច​យក​រថយន្ត​បង្ក​នេះ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ជើងគោក​រាជធានី​ដើម្បី​រង់ចាំ​ដោះស្រាយ​នា​ពេល​ក្រោយ​។ ម្ចាស់​រថយន្ត បង្ក​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ ៕​

1 2 3