ស្នងការ​នគរបាល​ខេត្ត​ដឹក​ទឹក​ចែកជូន​ពលរដ្ឋ​តាម​សុំ​នូ​ម​ពរ​ ​បន្ទាយមានជ័យ​:

0

ខេត្តបន្ទាយមានជ័យ ខ​ណះ​គ្រោះរាំងស្ងួត​បាន​គំរាម​ផ្ទៃដី ទាំង​១០​ភូមិ​ក្នុង​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក  ព្រមជាមួយ​ការ​សំណូមពរ​របស់​រដ្ឋបាល ឃុំ​ស្លក្រាម និង​ប្រជាពលរដ្ឋ​ទាំង​១០​ភូមិ លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​និង​ក្រុម​ការ​ការងារ បាន​នាំយក​រថយន្ត​ពន្លត់អគ្គីភ័យ ៣​គ្រឿង​ដឹក​ទឹក​ចែកជូន ពលរដ្ឋ​តាម​សំណូមពរ នា​ថ្ងៃទី​១៤ កុ​ម្ភះ ២០១៦​។​
លោក កុក ហួន មេឃុំ​ស្លក្រាម​ប្រាប់​អោយដឹងថា​: តាំងពី​ចុងឆ្នាំ​២០១៥ រហូតដល់​ថ្ងៃនេះ គ្រប់​ភូមិ​ទាំង​ដប់​របស់​ឃុំ ជួបប្រទះ​គ្រោះរាំងស្ងួត អណ្តូង បឹង​ស្ទឹង ត្រូវ​ស្ងួត​ហួតហែង ពលរដ្ឋ​ជាង​៣០០​គ្រួសារ​ត្រូវ​ទិញ​ទឹក​យកមកប្រើ​ប្រាស់ តាមរយ​:​ការដឹក​គោយន្ត​ដែល​ក្នុង​១​គោយន្ត​តម្លៃ​១៥០០០​រៀល​។​ដោយ​មើលឃើញ កង្វះ​ប្រើប្រាស់​ទើប​រដ្ឋបាល​ឃុំ និង​ពលរដ្ឋ​បានស្នើរ​សុំ ក្រុមការងារ​ចុះជួយ​ឃុំ ផ្ដល់​ចែកជូន​ពលរដ្ឋ​ប្រ​ប្រាស់​។​

លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា​: ឆ្លើយតប​និង​គ្រោះរាំងស្ងួត ព្រមទាំង​សុំ​ណូ​ម​ពរ​ពលរដ្ឋ និង​ដើម្បី​បំពេញតម្រូវការ​ចាំបាច់ កម្លាំង​ស្នងការ​នគរបាល​ខេត្ត​-​ស្រុក​និង បាន​នាំយក រថយន្ត​ពន្លត់អគ្គីភ័យ ៣​គ្រឿង​ដឹក​ទឹក​ចែកជូន ពលរដ្ឋ​តាម​សំណូមពរ​នា​ថ្ងៃនេះ​។​
លោក អាត់ ខែម ប្រាប់ទៀតថា​: រថយន្ត​ពន្លត់អគ្គីភ័យ​និង​ដឹក​ទឺ​ក​ចែក​ជួន គ្រប់​គ្រួសារ​ក្នុង​គ្រប់​ភូមិ​៣ គឺ​ភូមិ​កំណប់ កកោះ និង​ភូមិ​ខ្លែង​ព័​ណ ក្នុងថ្ងៃនេះ ហើយនឹង​បន្ត​ដឹក​ទឹក​ចែកជូន ភូមិ​ឃុំ​ផ្សេងទៀត ដែល​ខ្វះ​ទឹក​បរិភោគ និង ប្រើប្រាស់​បន្តបន្ទាប់​ទៀត​៕​ដោយ​:​ឃិន គ​ន្ធា​

photo_2016-02-14_22-22-42 photo_2016-02-14_22-22-35 photo_2016-02-14_22-22-32 photo_2016-02-14_22-22-30 photo_2016-02-14_22-22-26 photo_2016-02-14_22-22-23