Manchester United ត្រៀម​សំណើរ ២០ លាន​ផោន​

0

​ទិញ Luke Shaw (​លូក ស​) ពី Southampton​យោងតាម​គេហទំព័រ Goal.com បាន​រាយការណ៍​ថា ក្លិប​បិសាច​ក្រហម Manchester United កំពុងតែ​ត្រៀម សំណើរ​គ្រោង​ដាក់​ដេញថ្លៃ​ទិញយក​ខ្សែការពារ Luke Shaw (​លូក ស​) របស់​ក្លិប Southampton នៅ​រដូវក្តៅ​ខាងមុខ ។​ ​ប្រភពព័ត៌មាន​ដដែល​បានលើកឡើង​ទៀតថា ក្លិប​ជើងឯក​ក្របខណ្ឌ Premier League មួយ​នេះ បាន​ត្រៀម សំណើរ​រួចរាល់​ហើយ​ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ ២០ លាន​ផោន​ដើម្បី​នាំយក​ខ្សែការពារ​ឆ្វេង​វ័យក្មេង​រូបនេះ​បន្ទាប់ពី ក្លិប​បានទទួល​បរាជ័យ​ម្តង​រួចមកហើយ​កាលពី​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វា​ក្នុង​ខែមករា ។​ ​

គួរ​បញ្ជាក់ថា ទន្ទឹម​ជាមួយគ្នា​នោះ ក្លិប​តោ​ខៀវ Chelsea ក៏​កំពុងមាន​ចំណាប់អារម្មណ៍​លើ Shaw ផងដែរ ប៉ុន្តែ​កីឡាករ​វ័យ ១៨ ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ជឿថា ទំនងជា​នឹង​ផ្លាស់​មកកាន់​ទឹកដី Old Trafford ច្រើនជាង ៕ ​