រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ស្វាយ​សង្ស័យ​អ្នកបើកប​រ​ងងឹយដេក ជ្រុល​ទៅ​បុក របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់រង​ការខូចខាត​

​ភ្នំពេញ ៖​បុរស​ម្នាក់​សង្ស័យ​ងងឹយដេក​បានបើក រថយន្ត​មួយ​គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ តាកែវ​2A-0729 ដែឡ​ដឹក​ស្វាយ​ពេញ​មួយ​រថយន្ត​បាន​បើក​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ ម៉ៅ​សេទុង  ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ចង្កូត​ទៅបុក​ក្បាល​របាំង​ថ្ម​

ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឱ្យ​បាក់​ក្បាលរ​បាំង​ថ្ម​មួយ​កំណាត់ ហើយ​រថយន្ត​គាប​ជាប់​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ទៅមុខ​លែងរួច កាល​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​១៤ ឧសភា ២០១៤ នៅ​ចំណុច​ផ្លូវ​ម៉ៅ​សេទុង​កែង​ផ្លូវ ២៣០ ស្ថិតនៅ​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក ។​
​ហេតុ​ការណ៏គ្រោះថ្នាក់​ចរាចរណ៏​ខាងលើនេះ​មិន​បណ្តាលឲ្យ​មាន​មនុស្ស​រងរបួស​ឡើយ គ្រាន់តែ​ខូចខាត​រថយន្ត និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​តែប៉ុណ្ណោះ ។ បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​សមត្ថ​កិច្ចចរាចរ​ជំនាញ​ចុះ​វាស់វែង​យក​រថយន្ត​បង្កហេតុ​និង​ម្ចាស់​បើកបរ​នេះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕

1 2