រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ​ដឹក​ត្រី​ពេញ​ផ្ទុះ​កង់​ក្រឡាប់ចាក់​ត្រី​រាយប៉ាយ​ពេញ​ផ្លូវ​

0

​ភ្នំពេញ ៖ រថយន្ត​ដឹក​ត្រី​មួយគ្រឿង​ដឹក​ត្រី​ពេញ​បាន​ផ្ទុះ​កង់​ក្រឡាប់​ផ្អៀង​ចំហៀង​ចាក់​ត្រី​រាយប៉ាយ​ពេញ​ផ្លូវ​។​ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅវេលា​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ ទី​១៥ ឧសភា ២០១៤ នៅ​ចំណុច​មុខផ្ទះ​លេខ​១៩៦៤ តាមផ្លូវ​ជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៧ ខណ្ឌ​ឬ​ស្សី​កែវ ។​ ​

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ ពណ៌​ស អត់​មាន​ស្លាក​លេខ ដឹក​ត្រី​ពេញ​រថយន្ត​ចេញពី​កន្លែង​យឿ​ត្រី​គីឡូម៉ែត្រ​លេខ​៩ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​តាម​ផ្លូវជាតិ​លេខ​៥ មកដល់​ចំណុចកើតហេតុ រថយន្ត​ក៏បាន​ផ្ទុះ​កង់​ឆ្វេង​ក្រោយ បណ្តាលឱ្យ​ក្រឡាប់​ផ្អៀង​កង់​ទៅ​ចំហៀង​ចាក់​ត្រី​រាយប៉ាយ​ពេញ​ផ្លូវ​ចំណែក​អ្នកបើកបរ​និង​អ្នករួមដំណើរ​អត់​មាន​រងរបួស​ទេ​។​

​ក្រោយពេល​កើតហេតុ​ប្រជាពលរដ្ឋ​នាំគ្នា​ជួយ​ចាប់​ត្រី​ដាក់​ទៅក្នុង​កញ្ច្រែង​វិញ ហើយ​សមត្ថកិច្ច​ក៏​បានមក​ពិនិត្យ​កន្លែងកើតហេតុ​ដោយ​ឃើញថា ពុំមាន​ប៉ះពាល់​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ​ដូច្នេះ​សមត្ថកិច្ច​បាន​ប្រាប់​ទៅ​ម្ចាស់​រថយន្ត​ដែល​ក្រឡាប់​ឱ្យ​រក​វិធី​ស្ទូច​រថយន្ត​ឱ្យ​ដូចដើម​និង​បើក​ចេញ​បន្តទៀត​ចុះ​៕ ​01 03 02