កំលាំង​នគរ​បាលច​ល​ត័​ក្រុង​កំពត​បង្ក្រាប​ក្រុម​ក្មេង​នំ​នើ​ង​ឃាត់ខ្លួន​បីនាក់​និង​នគរបាល​ស្រុក​ដង​ ​ទង់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​គំរាម​ព្រះសង្ឃ​និង​គំរាម​សមត្ថកិច្ច​ដែល​ចុះ​ល្បាត

0

​កំពត ៖  កាលពី​យប់​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ​២០១៥ វេលា​ម៉ោង ២០​និង​០០​នាទី កម្លាំង​ចល័ត​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​បាន ឃាត់ខ្លួន​មនុស្ស​ចំនួន ០៣​នាក់​នៅ​ចំណុច​សួនច្បារ​មុខ​ធនាគារ​អេស៊ីលីដា ស្ថិត​ក្នុងភូមិ ១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត ហើយ​FB_IMG_1455593634113រឹបអូស​បាន​វត្ថុ​មួយចំនួន​មានដូចជា ដាវ​សាំ​ម៉ូ​រ៉ៃ ០១​ដើម និង​កូន​ពូថៅ ០១ ។​​ជនសង្ស័យ​ទាំងបី​នាក់​ឈ្មោះ ១. ឈ្មោះ សឹម សម្បត្តិ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត ២.​ឈ្មោះ មូវ មករា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​ម៉ាក​ប្រាង្គ ឃុំ​ម៉ាក​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត ៣. ឈ្មោះ អ៊ា សុ​វាណ្ណ​តារា (​ហៅ​កូ​) ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ។​ ដោយឡែក​នៅ​យប់​ថ្ងៃ​ដដែល​នេះដែរ វេលា​ម៉ោង ២២​និង៣០​នាទី​យប់ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ដងទង់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ យឿន វ៉ាន​នួន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំងថ្ម ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត ។​​មូលហេតុ​នៃ​ការឃាត់ខ្លួន​គឺ​ដោយសារ​នៅពេល​កម្លាំង​ប៉ុស្តិ៍​កំពុង​ប្រតិបត្តិការ​តាម​ការអញ្ជើញ​របស់​ព្រះចៅអធិការ​វត្ត​ដងទង់​ថ្មី ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត ជនសង្ស័យ​បានធ្វើការ​គំរាមកំហែង​ព្រះសង្ឃ ពេលទៅដល់​ជនសង្ស័យ​បាន​យក​កាំបិត​បំរុង​កាប់​មកលើ​សមត្ថកិច្ច​យើង ។​​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ដកហូត​បាន​ម៉ូតូ​ម៉ាក វ៉េវ គ្មាន​ស្លាក​លេខ ០១​គ្រឿង និង​កាំបិត​ចំនួន ០២  បច្ចុប្បន្ន​កម្លាំង​យើង​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕FB_IMG_1455593636897 FB_IMG_1455593622881 FB_IMG_1455593631119