បុរស​ម្នាក់​បើក​ម៉ូតូ​វ៉ា​រថយន្ត​មួយ​គ្រឿង​ស្រប​ទិស​គ្នា​រួច​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ស្ទូច​កុងតឺន័រ​បើក​ច្រាស​គ្នា​របួសធ្ងន់​ម្នាក់​

ភ្នំពេញ ៖ បុរស​ម្នាក់​ព្យាយាម​បើក​ម៉ូតូ​វ៉ា​រថយន្ត​កុងតឺន័រ​ដែល​ជិះ​ស្របគ្នា​ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​ស្ទូច​កុងតឺន័រ​ពេញទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​គាប​ជាប់​ទៅ​និង​រថយន្ត​ចំណែក​មនុស្ស​បោក​ក្បាល​ទៅ​និង​ក្បាល​រថយន្ត​ស្ទូច​កុងតឺន័រ​រងរបួស​ធ្ងន់​។​ហេតុ​ការណ៏កើតឡើង​នៅវេលា​ម៉ោង​១​និង​៤០​នាទី

រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១៥ ឧសភា ២០១៤ នៅ​ចំណុច​មុខ​វិទ្យាស្ថាន​សាលា​អន្តរជាតិ​អាមេរិកកាំង​ប្រ៊ីក តាម​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។​
​ប្រភព​ព័ត៌មាន​ដោយយោង​តាម​សម្តី​សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ បុរស​ម្នាក់​ជិះ​ម៉ូតូ​សង់​ការ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ស៊េរី​ចាស់ ឃ​.៤២៩២​កណ​១ ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​មក​ដល់​ចំណុចកើតហេតុ​ក៏​បាន​ព្យាយាម​វ៉ា​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ជិះ​ស្រប​ទិស​គ្នា ហើយក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ស្ទូច​កុងតឺន័រ ពណ៌​លឿងចាស់ ពាក់​ស្លាក​លេខ​ស៊េរី​ចាស់ ក​.០១៣៤​ភព​៥ បើក​ក្នុង​ទិសដៅ​ច្រាស​គ្នា ចំ​ពីមុខ​ពេញទំហឹង​បណ្តាលឱ្យ​ម៉ូតូ​គាប​ជាប់​ពី​មុខ​រថយន្ត​ចំណែក​ឯ​មនុស្ស​បោក​ក្បាល​ទៅ​និង​ក្បាល​រថយន្ត​ស្ទូច​កុងតឺន័រ រងរបួស​ធ្ងន់​។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះបន្ទាន់ ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៏​ផ្លូវគោ​ករា​ជ​ធានី​រងចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕
1 2 3