គណៈកម្មការ​ទី​៤​នៃ​រដ្ឋសភាជាតិ ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ​ខេត្តកំពង់ឆ្នាំង​

0

​ខេត្តកំពង់ឆ្នាំង​៖ ឯកឧត្តម ហ៊ុន ណេង ប្រធាន​គណៈកម្មការ​គ​ណៈ​កម្ម​ការ​ទី​៤​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​កុ ម្ភៈ ឆ្នាំ​២០១៦ បាន​ប្រតិភូ​ចុះមក​ពិភាក្សា​ការងារ ជាមួយ​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុង​ខេត្តកំពង់ឆ្នាំង ដើម្បី​ស្តាប់​របាយការណ៍​ដែល​បាន​IMG_1692អនុវត្ត​កន្លងមក និង​លើក​ទិសដៅ​អនុវត្ត​បន្ត ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​កែប្រែ​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​អោយមាន​ការរីកចំរើន​បន្ថែមទៀត​។​
​ ​ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​រាយការណ៍ ជូន​គណៈកម្មការ​ទី​៤ អំពី​ភាព​រីកចំរើន​ក្នុង​វិស័យ​កសិកម្ម ការ​ការវិនិយោគ សហគ្រាស សិប្បកម្ម គ្រឹៈ​ស្ថាន​មេក្រូ​ហិរញវត្ថុ វិស័យ​ទេសចរ​ណ៏ អំពី​សុ​ត្ថិ​ភាព​សន្តិសុខ និង​ការរស់នៅ ដោយ​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ។ ជាមួយគ្នា​នោះដែរ បាន​យកចិត្តទុកដាក់​បង្ការ និង​បង្ក្រាប​បទល្មើស ជលផល ព្រៃឈើ ទប់ស្កាត់​ក្មេង​ទំនើង ការផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ណ៏​ថ្មី ទប់ស្កាត់​គ្រោះ ថ្នា ក់​ចរាចរ​ណ៏ ធ្វើ​វេទិការ​សារ​ធាណៈ ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ទទួលយក​នូវ​សំណូម​ប្រជាពលរដ្ឋ​មក​ដោះស្រាយ​បានជា​បន្តបន្ទាប់ ។ IMG_1697
​ ​នៅក្នុង​ពិធី​នេះដែរ ឯកឧត្តម ជៀម ច​ន្នី សមាជិកសភា​មកពី​គណបក្សប្រឆាំង​បានលើកឡើង​ថា​៖​ទន្ទឹម​ការរីកចំរើន​ថ្នាក់ដឹកនាំ​ខេត្ត នៅមាន​ចន្លោះប្រហោង​ខ្លះៗ​ដែរ ដូចជា​កន្លងទៅ ទី​១ រដ្ឋអំណាច មិនបាន​យកចិត្ត​ទុក​ទុកដាក់​ជួយ​ពេល​ស្លាក​គណៈបក្ស​សង្គ្រោះ​ជាតិ​ដួលរលំ តែបើ​ស្លាក​គណៈបក្ស​ប្រជាជន​កម្ពុជា​វិញ​គឺ​លឿន​ណាស់ ទី​២​កន្លងទៅ​ខេត្តកំពង់ឆ្នាំង​បានធ្វើ​ប្រឡាយ​ប៉ះពាល់​ដល់​ដីធ្លី​ប្រជាពលរដ្ឋ មិនបាន​ដោះស្រាយ​អោយ​គាត់​នោះទេ ទី​៣​បទល្មើស​នេសាទ បាន​កើតឡើង​ខ្លាំងក្លា​មិន​ព្រម​បង្ក្រាប នេះ​បើតាម​ការផ្សព្វផ្សាយ​ពី​ប្រព​ន្ឋ័​ហ្វេ​ស​បុក និង​វិទ្យុ ក្នុងស្រុក​មួយ និង​ទី​៤​រឿង​ជន​អន្តោ​ប្រវេ​ស្ត​ន៏ ខុសច្បាប់​ត្រូវ​ចាប់បញ្ជូន​ទៅវិញ មិនត្រូវ​ធ្វើអោយ​គេ​រស់​នៅ​ដោយ​ស្របច្បាប់​វិញ​នោះទេ​។ IMG_1700
​ ​ឆ្លើយតប​ជាមួយ​ការលើកឡើង​របស់​សមា​ជិ​ក​សភា​មកពី​គណៈបក្សប្រឆាំង ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន បាន​បញ្ជាក់ថា​៖ ១.​បញ្ហា​លើក​ស្លាក​គណៈបក្ស ត្រូវសុំ​ច្បាប់​អោយបាន​ត្រឹមត្រូវ ពេលខ្លះ​ដាក់​ទៅ​ចំ​ផ្ទះ​ប្រជាពលរដ្ឋ ពេលខ្លះ​ដាក់​ចំ​ដី​ចំណីផ្លូវ​ដោយ​មិន​សុំច្បាប់ ដល់ពេល​រលំ​ទៅ អោយ​ច្បាប់​ទៅ​ដោះស្រាយ​យ៉ាងម៉េច​កើត​បើ​មិន​សុំច្បាប់​ផង​នោះ ២.​ការជីក​ប្រឡាយ​នៅ​ទំនប់​អា​ចាង​ក្នុងស្រុក​បរិបូរ​ណ៌ គឺមាន​ប្រយោជន៍​ច្រើនណាស់ ពេលធ្វើ​ហើ យ បាន​ទឹក​ធ្វើស្រែ​រាប់ពាន់​ហិកតា បាន​ផ្លូវ​ល្អ និង​ក្លាយជា​តំបន់​ទេសចរ​ណ៌​ទៀត ។​មុនពេល​សាងសង់ ត្រូវបាន​សិក្សា​ផលប៉ះពាល់ និង​មាន​ស្ថា​ប័​ន្ត​ឯករាជ្យ មក​សិក្សា​វាយតម្លៃ​បន្ថែមទៀត ហើយ​ពេល​សាងសង់ បាន​ដោះស្រាយ​គោលនយោបាយ​អស់ហើយ សូម្បីតែ​ដើម​ព្រីង​១​ដើម​ក៏​ដោះស្រាយ​ដែរ គិត​មកដល់ពេលនេះ​ការដោះស្រាយ​មាន​ជាង​១​លាន​ដុល្លា​ទៅហើយ ៣.​បទល្មើស​នេសាទ កាល​មុន​ជំនាន់​មិនទាន់​រំសាយ​ឡូ​ត៌​នេសាទ មាន​ប្រជា​នេសាទ​តែ​ជាង​១​ពាន់​នាក់​ប៉ុណ្ណោះ តែ​ក្រោយពី​រំសាយ​ឡូ​ត៌ នេសាទ មាន​ប្រជាន​សាទ​រាប់ម៉ឺន​នាក់ ដាក់​របាំង​ដាក់​លប បើ​ប្រវែង​ត្រឹម​៥០​ម៉ែត្រ គឺ​មិន​ខុសច្បាប់​ឡើយ ប្រជាពលរដ្ឋ​មាន​សិទ្ធ​នេសាទ​ដោយ​ស្របច្បាប់ និង​ទី​៤. រឿ ជន​អន្តោ​ប្រវេ​ស្ត​ន៏ ក្នុង​ខេត្ត មាន​ជនជាតិ​វៀតណាម​កំពុង​រស់នៅ គឺ​ពួកគាត់​បាន​ចុះបញ្ជី ក្នុង​ឆ្នាំ​២០ ០២ ចំណែក​អ្នក​មិនបាន​ចុះបញ្ជី​នេះ​នឹងត្រូវ​ចាប់បញ្ជូន​ចេញ​ដូចដែល​ធ្លាប់ធ្វើ​កន្លងមក ។
​ ​ឯកឧត្តម ហ៊ុន ណេង ជា​ប្រធាន​គណៈកម្មការ ទី​៤ នៃ​រដ្ឋសភា​មាន​ប្រសា​ស​ន៏​ថា​៖ ក្រោយពី​ស្តាប់​ការ​ចោទសួរ​និង​ឆ្លើយ​រួចមក យើងទាំងអស់គ្នា​បាន​យល់ និង​សូម​កោតសរសើរ​ទាំងអស់គ្នា ដែល​លើក​ឡើងលើ​បញ្ហា​កន្លងមក ប៉ុន្តែ​តែ​អ្វី​ជាសំខាន់​ត្រូវ​ដោះស្រាយ​ចំពោះមុខ​គឺ​ត្រូវ​បន្ត​អនុវត្ត យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដែ ល​មាន​មុំ​៤​ធំៗ​គឺ​៖ ១.​ស្ថេរភាព​នយោបាយ​សន្តិ​សុខ សុវត្ថិភាព សារ​ធារ​ណៈ ទី​២​ធ្វើអោយមាន​ភាពប្រសើរ​ឡើង ជីវភាព​ប្រជាពលរដ្ឋ អោយមាន​ចំណូល​ខ្ពស់​ថែមទៀត ដោយ​យក​វិស័យ​កសិកម្ម​ធ្វើជា​ស្នូល ៣. បន្ត​ចូលរួម​ចំ ណែ​ក​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន និង​ទី​៤. ផ្តល់​សេវាសាធារណៈ អោយបាន​ល្អ ពិសេស​ការធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​ដើម្បី​បំរើ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​៕