បុរស​ម្នាក់​រត់​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ទាំងយប់ ប្រជាពលរដ្ឋ​ស្មានថា ចោរ​នាំគ្នា​វាយ​យ៉ាង​ទ្រូ​ម​ខ្លួន ហើយ​ប្រគល់​ទៅ​ឲ្យ​កងរាជអាវុធហត្ថ​ស្រុក​

0

​ឧ​ត្ត​រ​មានជ័យ​៖.​កាលពី​វេលា​ម៉ោង​២៤​និង​១០​នាទី​យប់ ថ្ងៃទី​១៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ បុរស​ម្នាក់​ដែល​រត់​ចូលទៅ​ក្នុងផ្ទះ របស់​ប្រជាពលរដ្ឋ​ហើយ​ប្រជាពលរដ្ឋ​នាំគ្នា​វាយ​ស្មានថា ចោរ​ហើយ​ចាប់​ប្រគល់​ឲ្យ កងរាជអាវុធហត្ថ​ស្រុក នៅ​ចំណុច​ភូមិ​ស្លែង​ពណ៍ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែងIMG_1188 ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​វរសេនីយ៍ត្រី​ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​អន្លង់វែង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​ប្រជាពលរដ្ឋ​ឃាត់ខ្លួន មក​ឲ្យ​អាវុធហត្ថ​ស្រុក​នោះ មានឈ្មោះ​ជឿន ឃុន ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប សង្ស័យថា ចោរ​ហើយ​ប្រជាពលរដ្ឋ​ប្រគល់​ឲ្យ អ​.​ហ ស្រុក​អន្លង់វែង ក្រោយពេល អ​.​ហ​.​ស្រុក​ធ្វើការ​ស្តាប់​ចំឡើយ ទើប​ដឹងថា ឈ្មោះ​ជឿន ឃុន មិនមែនជា​ចោរ​នោះទេ គឺ​រូបគេ​មក​ស្រុក​អន្លង់វែង កាលពី​ថ្ងៃទី​១៤.០២.១៦ នេះ​ដើម្បី​ទៅរក​សុ​ី​ឈ្នួល​រក​ឈើ​ក្រញូង ក្នុង​ទឹកដី​ថៃ តែ​នៅវេលា​ម៉ោង​១៧​និង​០០​នាទី ថ្ងៃ ខែ ឆ្នាំ ដ៏​ដែល​ខ្លួន បាន​សុ​ី​ផឹក​នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ ស្រុក​អន្លង់វែង ដល់ពេល​ស្រវឹង​ក្រុម​ផឹក​សុ​ី​ជាមួយគ្នា ក៏បាន​រករឿង​វាយ​ភ័យ​ក៏រ​ត់ទៅ​ចូលទៅ​កន្លែង​ឡអិដ្ឋ ត្រូវបាន​កម្មក​យល់ច្រឡំ​ថា​ចោរ ក៏​ចាប់វាយ ហើយ​ប្រគល់​ឲ្យ​កងរាជអាវុធហត្ថ​ស្រុក​តែម្តងទៅ​៕