ជិះ​ម៉ូតូ​បុក​ជាមួយ​គោយន្ត​កន្ត្រៃ ពីក្រោយ​រងរបួស​យ៉ាងធ្ងន់ធ្ង ចំនួន​២​នាក់​ទាំងយប់​

0


​ខេត្តឧត្រមានជ័យ​៖​យ៉ាងហោចណាស់​មនុស្ស​ប្រុស​២​នាក់ បាន​រងរបួស​ធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ បុក​ជាមួយ​គោយន្ត​កន្ត្រៃ​ខ​ណះ​ធ្វើដំណើរ​តាម​ដងផ្លូវ កាលពី​វេលា​ម៉ោង​២០​និង​៣០​ថ្ងៃទី​១៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦. នៅ​ចំណុច​ភូមិ​ត្រា​ចាន ឃុំ​ព្រះ​ប្រឡាយ ស្រុក​IMG_1190ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​សមត្ថកិច្ច​ប៉ូលិស​ស្រុក​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នោះ​ត្រូវបាន​គេ​ស្គាល់​១/​ឈ្មោះ​ជីប៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រងរបួស​បាក់ដៃ​ខាងស្តាំ រស់នៅ​ភូមិ​ត្រាំ​ចាន ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បើក​ម៉ូតូ​ហុងដា​ទ្រី​ម​២០១៤​គ្មាន​ផ្លាកលេខ ២/​ឈ្មោះ​សុន សុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ រងរបួស​ជើង រស់នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ជនរងគ្រោះ​ទាំង​២​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​។​.​រីឯ​ម្ចាស់​គោយន្ត​កន្ត្រៃ មានឈ្មោះ​ហៀ​ប តុលា ភេទ​ប្រុស​អាយ​២០​ឆ្នាំ រស់នៅ​ភូមិ​សែន​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​អ្នកបើក​គោយន្ត​កន្ត្រៃ​។​នៅពេល​បច្ចុប្បន្ន ម៉ូតូ​និង​គោយន្ត ត្រូវបាន​កម្លាំង​ជំនាញ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រងចាំ​ដោះស្រាយ​គ្នា​ទៅតាម​ច្បាប់​៕IMG_1191IMG_1189