​រុះរើ​ស្ថានីយប្រេងឥន្ធនៈ​៤​កន្លែង​ក្នុង​ក្រុង​ស្ទឹងត្រែង​រៀបចំ​សោ​ភណ្ឌ​ភាព​ក្រុង​

0

​ស្ទឹងត្រែង​៖​ក្នុង​សកម្មភាព​រុះរើ​ស្ថានីយប្រេងឥន្ធនៈ​នៅ​ថ្ងៃទី​១៥​កុម្ភៈ​ឆ្នាំ​២០១៦​នេះ​គណៈកម្មការ​ថ្នាក់​ខេត្ត​ចាប់ផ្តើម​រៀបចំ​សោ​ភណ្ឌ​ភាព​ទីក្រុង​ស្អាត​ដើម្បី​ត្រៀមលក្ខណៈ​ធ្វើជា​ម្ចាស់​បុណ្យ​ទន្លេ​នៅ​ដើមឆ្នាំ​២០១៧​សំរាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​ឲ្យ​ចាប់អារម្មណ៍​និង​នាំគ្នា​មកលេង​127465ខេត្តស្ទឹងត្រែង​ឲ្យ​បាន​ច្រើន​ក្នុងពេល​ដ៍​ឆាប់​ខាងមុខនេះ​។​
​លោក​ប៊ុន​ណា​រី​អភិបាលក្រុង​ស្ទឹងត្រែង​មានប្រសាសន៍ថា​៖​នេះ​ជា​សមកម្ម​ភាពជាក់ស្តែង ដែល​អាជ្ញាធរ​បាន​ជួយ​សំរួល​ដល់​ការរុះរើ​ស្ថានីយប្រេងឥន្ធនៈ​ដែល​ម្ចាស់​បាន​យល់ព្រម​ចាកចេញ​ដោយ​ប្រើ​គ្រឿងចក្រ​គាស់​កម្ទេចចោល ដើម្បី​ឈានទៅ​រៀបចំ​ទីក្រុង​ឲ្យ​បាន​ស្អាត​។​
​លោក​អភិបាលក្រុង​បញ្ជាក់ថា​៖ កាលពី​ឆ្នាំ​២០១៥​ស្ថានីយ​ប្រេង​ចំនួន​៤​កន្លែង នៅ​ក្រុង​ស្ទឹងត្រែង ត្រូវ​អាជ្ញាធរខេត្ត ចេញ​សេចក្តីជូនដំណឹង​ស្នើ​សុំឱ្យ​ម្ចាស់​ផ្លាស់ប្តូរ​ទីតាំង ដើម្បី​គណៈកម្មការ​ខេត្ត​កែលំអរ​សោ​ភណ្ឌ​ភាព​ក្រុង​យក​ទីតាំង រៀបចំ​ធ្វើ​សូន​ច្បារ​ត្រៀម ទទួល​ធ្វើជា​ម្ចាស់​បុណ្យ​ទន្លេ​នៅ​ឆ្នាំ​២០១៧​នេះ ជា​កិច្ច​ការចាប់​ផ្តើមដំបូង របស់​ក្រុមការងារ ឱ្យ​គាត់​ចូលរួម​សហការ​ក្នុងការ​រើ​ស្ឋា​នី​យ អញ្ចឹង​រដ្ឋ​ហ្នឹង​កែលំអរ​ឲ្យ​ទៅជា​សួនច្បា​ទៅជារ​ម្មណី​យ​ដ្ឋា​ន​ផ្សេងៗ​សំរាប់​ការកំសាន្ត​រប​ស់​យើង​និង​ភ្ញៀវទេសចរ​ណ៏​។​127_n
​លោក​ដែង​.​ភិរម្យ​ម្ចាស់​ស្ថានីយ​ប្រេង​នៅមុខ​រង្វង់​មូល​សាលាខេត្ត ដែល​ត្រូវ​រុះរើ​ចេញ​ដែរ​នោះបាន​អះអាងថា​៖​លោក​យល់ព្រម​ជាមួយ​អាជ្ញាធរខេត្ត​រួចហើយ​ចំពោះ​ការរុះរើ​នេះ​តែ​លោក​កំពុង​ប្រឹងប្រែង​ធ្វើ​ស្ថានីយ​ដោះដូរ​ឲ្យ​បាន​រួចរាល់​នៅក្នុង​ខែ​មិនា​ខាងមុខនេះ​ដើម្បី​ផ្លាស់ប្តូ​ទីតាំង​ឲ្យ​បាន​ឆាប់​ពីព្រោះ​នេះ​វា​ជា​ភារកិច្ច​របស់​យើងទាំងអស់គ្នា​ធ្វើ​ឲ្យ​ទីក្រុង​ស្អាត វា​អាច​ខែ​២​ឬ​ចុងខែ​បី​នេះហើយ ឥឡូវ​ខ្លាច​មិន​ទុក​ចិ​ត្ដ​រុះរើ​ដំបូល​ចេញ អស់រលីង​ហើយ វា​សំខាន់​សោ​ភណ្ឌ​ភាព​ក្រុង​ហ្នឹងហើយ វា​ធម្មតា​ទេ​ទាំងអស់គ្នា​ទេ​មិនមែន​តែ​យើង​ម្នាក់​ទេ​បើ​យើង​ផល​ប្រ​យោ​ជ​ន៏​តែ​យើង ក្រុង​ទាំងមូល​គេ​ដូចជា​មិន​សប្បាយចិត្ត ជាមួយ​យើង​ប៉ុន្មាន​ទេ ព្រោះ​កន្លងមក​ក្រុង​វា​អត់​ទាន់​រីក​ដល់​ប៉ុណ្ណឹង អត់​មាន​ផលប៉ះពាល់​ឥឡូវ​ក្រុង​វា​រីកចំរើន​ហើយ​។​12714385_6
​លោក​ឈាង​ឡាក់​អភិបាលរង​ខេត្ត​ចុះ​ពិនិត្យ​គ្រឿងចក្រ កម្ទេច​ស្ថានីយប្រេងឥន្ធនៈ ក្រុង​ស្ទឹងត្រែង​លោក​មិនបាន​ប្រាប់​ពី​គម្រោង​ផែនការ​រៀបចំ​សោ​ភណ្ឌ​ភាព​ក្រុង​នេះ​ទេ តែ លោក​ប្រាប់ថា ពាក់ព័ន្ធ​រឿងនេះ សុំឱ្យ​អ្នកសារព័ត៌មាន​សាកសួរ ទៅ​អ្នកនាំពាក្យ​សាលាខេត្ត​វិញ​។​
​ជាមួយនេះ​លោក ម៉ែង​គុង​អ្នកនាំពាក្យ​សាលាខេត្ត​និង​ជា​នាយករង បាន​អះអាងថា ៖​សសរ​គ្រឹះ​ស្ថានីយ​ណា មាន​លក្ខណៈ​រឹងមាំ ខាង​អាជ្ញាធរ​អាច​យក​គ្រឿងចក្រ របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត មកជួយ​រុះរើ​បាន​បើសិនជា​ភាគី​ម្ចាស់​ស្ថាន​យ​ស្នើសុំ​នោះ​។​
លោក​ថា អាជ្ញាធរខេត្ត​ព្យាយាម​សម្របសម្រួល​ព​ន្លឿ​ន​ដល់​ម្ចាស់​ស្ថានីយ​ចំនួន​៤ ត្រូវ​រុះរើ​ចេញ​ឱ្យបាន​ឆាប់​បំផុត​តប​តាម​លិខិត​ជា​គោល​ការ​ណ៏​របស់​ក្រសួងមហាផ្ទៃ​ក្នុងនោះ​ស្ថានីយ​ដែលមាន​ឈ្មោះ គង់ ម​ន្ថា​, និង គាង​សុធី បាន​កំពុង​រុះរើ និង​ស្ថានីយ​ប្រេង​ដែង​ភិរម្យ​, កំពង់ចម្លង សេកុង​រងចាំ ធ្វើ​លើ​ទីតាំង​ថ្មី ហើយ​នៅ​ខែ​មិនា​នេះ​។​12746041
​សូមបញ្ជាក់ថា​៖​កន្លងមក​គណៈកម្មកា​រ​កែលំអរ​សោ​ភណ្ឌ​ភាព​ខេត្ត​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​រៀបចំ​លំនៅដ្ឋាន​ស្អាត ដូចជា​ការ​កាត់​សំ​យ៉ាប​ផ្ទះ​ដែល​លយ​មកលើ​ចិញ្ចើមផ្លូវ​លាបថ្នាំ​ពរ​ណ៌​របង​ហើយ​ខណៈ​នេះ​ខេត្ត​ក៏បាន​រុះរើ​ស្ថានីយ​នេះ​បន្ថែមទៀត​៕