​ចុះ​ពិនិត្យ​ការកាប់បំផ្លាញ​ដីព្រៃ​បែកធ្លាយ​រឿង​ដីព្រៃ​ដីភ្នំ​រាប់រយ​ហិច​តា ត្រូវបាន​គេ​កាប់​យកមក​ធ្វើជា​កម្ម​សិទ្ធ​

0

​ស្ទឹងត្រែង​៖​គណៈកម្មការ​ចម្រុះ​ថ្នាក់​ខេត្ត ដឹកនាំ​ដោយ​លោក​ជា ថា​វរិ​ទ្ធ នៅ​ព្រឹក​ថ្ងៃទី​១៥​ខែ​គ​ម្ភៈ​២០១៦ នេះ បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​ការកាប់បំផ្លាញ​ព្រៃឈើ​មួយកន្លែង ស្ថិតនៅ​ភូមិ​វាល​ដេញ ឃុំ​អន្លុង​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ដែលមាន​ទំហំ​ដី​ប្រមាណ​ជាង​៤០​ហិច​តា បាន​បែកធ្លាយ​004រឿង​ដីព្រៃ​ដីភ្នំ​រាប់រយ​ហិច​តា​ត្រូវបាន​លោកមា មិត្រ​កាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។​
​ទាក់ទង​ទៅ​និង​ការចុះពិនិត្យ​ដីព្រៃ​ជាង​៤០​ហិច​តា ពាក់ព័ន្ធ​និង​មនុស្ស​៣​នាក់​បានធ្វើ​ការកាប់​ទ​ន្ទ្រា​ន​ដីព្រៃ​របស់​រដ្ឋ​ធ្វើជា​កម្ម​សិទ្ធ​មាន​១​ឈ្មោះ​ផូ ផល ២​ឈ្មោះ​ស៊ូ ហ៊ា ៣​ឈ្មោះ​ផល ធា ពួកគេ​ទាំង​៣​នាក់​នេះ​បាននាំគ្នា​ធ្វើការ​កាប់​ដីព្រៃ​របស់​រដ្ឋ​យកមក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។​ក្រោម​ការចុះពិនិត្យ ស្រាវជ្រាវ​របស់​គណៈកម្មកា​រ​ចម្រុះ​បាន​បែកធ្លាយ​រឿង ដីព្រៃ​៨៤០​ហិច​តា​(​ប្រាំបី​រយ​សែសិប​ហិច​តា​)​ភ្នំ​ចំនួន​ប្រាំ ត្រូវបាន​លោកមា​មិត្រ​រំលោភ​យក​ទាំងស្រុង​។​
​លោក​ផូ ផល ដែល​ជាប់​ពាក់ព័ន្ធ​និង​ការកាប់​ដីព្រៃ​ជាង​៤០​ហិច​តា​បាន​បញ្ជាក់ថា នៅលើ​ចំណុច​ដី​៨៤០​ហិច​តា​របស់​លោកមា មិត្រ មាន​ប្រជាពលរដ្ឋ​ចំនួន​៤២​គ្រួសារ​រស់នៅ​ដាំ​ដំណាំ​ដូចជា ដំឡូង​មី សណ្ដែកសៀង​សណ្តែកបាយ ល្ពៅ​ជាដើម ដោយមាន​កិច្ចសន្យា​ផ្ដិតមេដៃ រវាង​លោកមា​មិត្រ និង​ប្រជាពលរដ្ឋ​ក្នុង​រយៈ​៣​ឆ្នាំ​គ្រប់​កិច្ចសន្យា​និង​ត្រូវប្រគល់​ដី​ទៅអោយ​លោក មា មិត្រ វិញ​។ 006
​លោក ផូ ផល​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ចម្រុះ​ទៀតថា ក្រោយ​ដល់​កិច្ចសន្យា ត្រូវប្រគល់​ដីជូ​ន​លោកមា​មិត្រ​វិញ ពួកគាត់​មិនមាន​ដី​បង្ក​ង្កើ​ន​ផល ក៏បាន​នាំគ្នា​មក​កាប់​ដីព្រៃ​ដើម្បី​ធ្វើ​ការដាំដុះ ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ ហើយ​រហូតមក​ដល់ពេលនេះ​ក៏​ត្រូវបាន​គណៈកម្មការ​ចម្រុះ​ពិនិត្យ​ការកាប់​ដីព្រៃ​របស់​រដ្ឋ​ដោយ​មិនមាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ទើប​លោក​បាន​រាយ​ការជូន​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ថា បើសិនជា​គាត់​កាប់​ដីព្រៃ​នេះ​មានទោស សូមអោយ​ពិនិត្យ​ដីព្រៃ ដីភ្នំ​រាប់​រាយ​ហិច​តា របស់​លោមា​មិត្រ​ផង កាប់​រាប់រយ​ហិច​តា គ្មាន​សមត្ថកិច្ច​ណា​អើពើ​ឡើយ​។​
​លោក​ផល​បាន​បញ្ជាក់ថា នៅក្នុង​ការកាប់​រានទន្ទ្រាន ដីព្រៃ​របស់​រដ្ឋ​ដើម្បី​យកមក​ធ្វើជា​កម្ម សិទ្ធ​នោះ លោកមា មិត្រ​បាន​ជួល​កម្មករ​មកពី​ខេត្ត​ព្រះ​វិ ហារ កំពង់ធំ រួមទាំង​រូបគាត់​ផ្ទាល់​បាន​កាប់​ទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ រាប់រយ​ហិច​តា និង​ភ្នំ​ចំនួន​៥​កន្លែង​ទៀត នៅក្នុង​ចំណុច​ភូមិ វាល​ដេញ ឃុំ​អន្លុង​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ស្ទឹងត្រែង​។​007
​ជំវិញ​ការចោទប្រកាន់​របស់លោក ផូ ផល​នេះ​ត្រូវបាន​លោក មា មិត្រ ឆ្លើយ​បដិសេធចោល ទាំងស្រុង ថា​ការនិយាយ របស់លោក ផូ ផល​នេះ​មិនមាន​ការពិត​នោះទេ ពាក្យសម្ដី​របស់លោក​ផូ ផល នេះ​គឺ​មូល​បង្កាច់​ទាំងស្រុង ព្រោះ​លោក ផូ ផល មានការ​ខឹង​និង​គាត់​មិនអោយ​នៅលើ​ដីចំការ​បន្ត​ទៀត ទើប​រក​ល្បិច​ចោទប្រកាន់​ទាំង​គ្មាន​ភស្ដុតាង​។​លោកមា មិត្រ បាន​បន្តថា នៅក្នុង​តំបន់​នេះ​លោក មាន ដី​តែ​៧​ហិច​តា​ជាង​ប៉ុណ្ណោះ​ដែលមាន​ប្លង់​កាន់​ស្របច្បាប់​ត្រឹមត្រូវ​។​ដូចនេះ​សូម​អស់លោក ឯកឧត្ដម ដែល​បានមក​ពិនិត្យ​ដី​ជាក់ស្ដែង​ក្នុង​ថ្ងៃ នេះ​ជួយ​រក​យុ​ត្តិ​ធ​ម៍​ផង​។​010
​ពាក់ព័ន្ធ​និង​ករណី​ខាងលើនេះ​លោក ជា ថា​វរិ​ទ្ធ​អភិបាលរង​ខេត្ត​បាន​ឲ្យ​ដឹងថា ការដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះមក​ស្រាវជ្រាវ រកមុខ​អ្នកពាក់ព័ន្ធ​ក្នុង​ការកាប់​ទន្ទ្រាន​ដីព្រៃ របស់​រដ្ឋ​ក្នុងថ្ងៃនេះ លោក​បានដឹង​នៅមុខ​សញ្ញា​អ្នក​កាប់​ហើយ ដែល​តាម​របាយ​ការ​ណ៏ និង​ការ​ចុះមក​ពិនិត្យ​ផ្ទាល់​នេះ​គឺ ត្រឹមត្រូវ​ហើយ​លោក​បានអោយ ខាង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ធ្វើ​កំណត់ហេតុ កសាង​សំណុំរឿង​ដាក់បន្ទុក​ទៅតាម​ផ្លូវច្បាប់​។ ចំណែក​រឿង​ដី​ពាក់ព័ន្ធ​និង​លោក មា មិត្រ​ដែល​ត្រូវបាន​លោក ផូ ផល​ចោទប្រកាន់ថា​បាន​កាប់​ទន្ទ្រាន​ដីព្រៃ និង​ដីភ្នំ​ចំនួន​៥​នោះ សមត្ថកិច្ច​នៅ​បន្តធ្វើ​ការចុះពិនិត្យ​និង​ស្រាវជ្រាវ​រក​ការពិត ហើយ​រឿងនេះ​មិនអោយ​រួចខ្លួន ទេ​អ្នក​ដែល​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​នោះ បើសិនជា​រកឃើញថា​មានការ​ពាក់ព័ន្ធ​មែន​នោះ​និង​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕
012
014013009