អធិការនគរបាល​ស្រុក​បន្ទាយស្រី​ឃាត់ខ្លួន​មេអាប៉ោងប្រុសស្រីពីរនាក់បើក​ល្បែងស៊ីសង​ខុសច្បាប់

0

វេហាស៍​

សៀមរាប​៖ អធិការនគរបាល​ស្រុក​បន្ទាយស្រី​បាន​ដឹកនាំ​កម្លាំង​ចំ​ម្រុះ​បង្ក្រាប​ល្បែងស៊ីសង ខុសច្បាប់​មួយកន្លែង បើក​លេង​អាប៉ោង និង​ឃាត់ខ្លួន​មេអាប៉ោង​២​នាក់ ហេតុ​ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​១៦​ខែកុម្ភៈ​ឆ្នាំ​២០១៦ ទីតាំង​ស្ថិត​ក្នុងភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្តាយimage-5676e49c2aa431704847deb8f40fe0bb7566e4197b0cc096b1c6821fd8c5be4d-V​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​
​លោក​វ​.​ត្រី មុយ​ណន អធិការនគរបាល​ស្រុក​បន្ទាយស្រី​បាប​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៦​ខែកុម្ភៈ ឆ្នាំ​២០១៦​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ល្បែងស៊ីសង ខុសច្បាប់ បើក​លេង​អាប៉ោង ឃាត់ខ្លួន​២​នាក់ ទី​ឈ្មោះ​ទូច ឈាន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្បែង ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​​ទី​២​ឈ្មោះ​ព្រូ ហ៊ីង ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បន្ទាយស្រី ឃុំ​ខ្នា​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​
​ លោកបន្តថា ​បច្ចុប្បន្ន​មេអាប៉ោង​ប្រុស​ស្រី​ទាំងពី​អ្នក​និង​វត្ថុ​តាំង​រួមចានបាញ់អាប៉ោង ម៉ូតូ១គ្រឿង​លុយ​មួយចំនួន ​សមត្ថកិច្ច​កំពុង​អនុវត្តតាម​នីតិវិធី​ច្បាប់​៕image-962fe5e0395628b6cefe38710c01fbf8fb918f7709478de2f126a2d062238a40-V image-5676e49c2aa431704847deb8f40fe0bb7566e4197b0cc096b1c6821fd8c5be4d-V