សាំ​យ៉ុង​ដឹក​ក្រូច​ឆ្នា​សុខៗ​ប្រាស់ដេក​លើផ្លូវ​ជាតិ​សំណាង​ណាស់​ពុំមាន​អ្នក​គ្រោះថ្នាក់​

0

 

​ខេត្តពោធិ៍សាត់​៖​សាំ​យុ​៉​ង​ដឹក​ក្រូចឆ្មា​មួយគ្រឿង​បាន​ប្រាស់ដេក​លើ​ទ្រូង​ផ្លូវជាតិ​លេខ​០៥​តែ​សំណាង​ខ្លាំងណាស់​ដែល​ពុំមាន​មនុស្ស​ជិះ​លើ​រថយន្ត​និង​អ្នកដំណើរ​ទៅមក​គ្រោះថ្នាក់​ឡើយ​ដោយសា​តែ​កំ​ចរាចរណ៍​ផ្ទុះ​កង​ផ្នែក​ខាងក្រោយ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​មោ​៉​ង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦​ស្ថិតក្នុង​ភួ​មិ​ឃុំ​ស្នាម​ព្រះ​ស្រុក​បា​កា​កាន​ខេត្តពោធិ៍សាត់​។​លោក សិ​ម រ័ត្ន​នា​រង​ផ្នែក​ការិយាល័យ​នគរបាល​សណ្ដាប់ធ្នាប់​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​មុនពេល​ហេតុ​ការ​នេះ​ថា​៖​មាន​រថយន្ត​មួយគ្រឿង​មា​៉​សាំ​យ៉ុង​ព័​ណ៍​ទឹកប្រាក់​ពាក់​ស្លាក់​លេខ ភ្នំពេញ 2P .29-30 បាន​ដឹកទំនិញ​ផ្លែក្រូច​ឆ្នា​ពេញ​ទ្រុង​ខាងក្រោយ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។1940145da5448ff34a7709bb0ef9cb39​ស្រាប់តែ​ទៅដល់​ចំនុច​បង្គោល​គីឡូ​មែ​៉​ត្រ​លេខ​១៩៥​ចន្លោះ​និង​១៩៦​ត្រង់​ភួ​មិ​សាស្ត្រ​កើតហេតុ​ខាងលើ​រថយន្ត​នោះ​ក៍បាន​ផ្ទុះ​កង់​ផ្នែក​ខាងក្រោយ​រូ​ច​ក៍វេ​ចង្កូត​វេ​ពេញ​ផ្លូវជាតិ​លេខ​០៥​រូ​ចរេ​ទៅខាង​ត្បូង​ផ្លូវ​ផ្នែក​ខាងឆ្វេង​ដៃ​ក្រឡាប់​ផ្ងា​ជើង​លើផ្លូវ​ជាតិ​តែម្ដង​។​ដោយ​សំណាង​ខ្លាំងណាស់​អ្នក​ជិៈ​នៅលើ​រថយន្ត​នោះ​រួម​ជាមួយនិង​អ្នក​កំពុងធ្វើដំណើរ​ចរាចរណ៍​ទាំង​ទៅ​ទាំង​មក​ពុំមាន​បណ្ដាល់​ការបង្ករ​គ្រោះថ្នាក់​អ្វី​សោះឡើយ​។​f4b6d496b45b61ad4a5296fe90e9fd1e

​លោក សិ​ម រត្ន​បន្តថា​តៃកុង​ជា​អ្នកបើកបរ​ម្ចាស់​រថយន្ត​នេះ​ឈ្មោះ ជុំ គោ​អាយុ​២៩​ឆ្នាំ​រស់នៅ​ភួ​មិ​កណ្ដាល​ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់ ។​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​បែបនេះ​ដោយសា​តែ​ម្ចាស់​រថយន្ត​ជា​អ្នកបើកបរ​នោះ​មុនពេល​បើកបរ​មិនបាន​ត្រួតពិនិត្យ​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ​ដោយសា​តែ​សំបក​កង់​នោះ​ចាស់​ហើយ​ស្ដើង​សិ​ក​រិចរឹល​មិន​ព្រម​ដូរ​ថ្មី​ពេលដែល​បើកបរ​ដឹក​ធ្ងន់​ធ្វើ​ឲ្យ​ទ្រទ្រង់​ទម្ងន់​មិនបាន​ហើយ​រត់​ផ្លូវ​ឆ្ងាយ​ឡើង​កំដៅ​កាន់តែខ្លាំង​ក៍​ផ្ទុះ​បែ​នេះ​ទៅ​សំណាង​ហើយ​ដែល​មិនមាន​គ្រោះថ្នាក់​នោះ​ដូច្នោះ​មុនពេល​បើកបរ​ត្រូវតែ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​ជាមុនសិន​ជា​វៀង​បង្ករ​គ្រោះថ្នាក់​កើតឡើង​ដោយ​ពុំ​មិនបាន​ប្រុងប្រយ័ត្ន​៕f660991c95956c562ff7de76784926fd