​ផឹក​ច្រើនពេក​គិត​ខ្លី​ចងក​សម្លាប់ខ្លួន​តាំងពី​យប់​ព្រឹក​ឡើង​ទើប​ម្តាយ​ដឹង​

0


​ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ផឹក​ស្រវឹង​បាន​ចងក​សម្លាប់ខ្លួន​នៅលើផ្ទះ តាំងពី​យប់​ព្រឹក​ឡើង​ទើប​ដឹង​មានការ​ភ្ញាក់ផ្អើល ដោយសារតែ​ម្តាយ​ឡើងលើ​ផ្ទះ​ដាស់​កូនប្រុស តែ​បែរជា​ឃើញ​កូន​របស់ខ្លួន ចងក​ស្លាប់ សសរផ្ទះ ស្លាប់​បាត់ទៅហើយ នៅ​ម៉ោង​៧​និង​៥០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែ កុម្ភៈ ឆ្នាំ​២០១៦ ដែល​ករណីនេះ​បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​១៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ភូមិ​អណ្តូង​រនុក ឃុំ​ត្រងិល ស្រុក​កំពង់លែង ។
​លោក ប៉ាល់ ជឿន អធិការនគរបាល​ស្រុក​កំពង់លែង​បានអោយដឹងថាៈ បុរស​ដែល​ចងក​សម្លាប់ខ្លួន​នេះ​មានឈ្មោះ លុយ រ៉ុ​ន អាយុ​៣៩​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ ។ មុន​ការភ្ញាក់ផ្អើល នៅពេល​ព្រឹក​ម្តាយ​បាន​ឡើងទៅ​លើផ្ទះ​បំណង​ដាស់​កូន ស្រាប់តែ​ឃើញ​កូនប្រុស ចងក នឹង​ខ្យែ​នីឡុង ជា​
​មួយ​សសរផ្ទះ​ស្លាប់​បាត់ទៅហើយ ទើប​ស្រែក​ឆោ​រ​ឡោ​ឡើង​អោយគេ​ជួយ ។​
លោក​បាន​បន្តថាៈ តាម​សំដី​ប្រជាពលរដ្ឋ​ជា​អ្នកជិតខាង​បានអោយដឹងថា នៅពេល​ល្ងាច​គេ​ឃើ ញ​បុរស​រូបនេះ​ផឹក​ស្រវឹង​ជាធម្មតា និង​បាន​ឡើងទៅ​ដេក​លើផ្ទះ​របស់ខ្លួន តែ​នៅផ្ទះ​នេះ​ពុំមាន​អ្នកណា​នៅ​នោះទេ ម្តាយ​និង​ឪពុក​បាន​ទៅធ្វើ​ចំការ​អស់ហើយ ។ លុះ​ព្រឹក​ឡើង​នៅវេលា​ម៉ោង​ជិត​៨​ព្រឹក ម្តាយបង្កើត​បុរស​រូប​នេះ បានមកពី​ចំការ​ហើយ​ឡើងលើ​ផ្ទះរ​កកូន ក៍​ប្រទះឃើញ​កូនប្រុស​របស់គាត់​ចងក​នៅលើផ្ទះ​ស្លាប់​បាត់ទៅហើយ ។
​ ​លោក​អធិការ​អោយដឹងថា ក្រោយពី​សមត្ថកិច្ច​ធ្វើ​កោសល្យ​ពិ​ច្ច័​យ​តាម​បច្ចេកទេស​បានដឹងថាៈ បុរស​រូបនោះ​ពិតជា​បាន​ចងក​សម្លាប់​ខ្លួនឯង​ពិតមែន ហើយ​សព​ជនរងគ្រោះ​ត្រូវបាន​ក្រោម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​ចំណែក​មូលហេតុ​វិញ សមត្ថកិច្ច​ដឹងថា បុរស​រូបនោះ បាន​ផឹកស្រា​រាល់ថ្ងៃ​ស្ទើរ​ក្លាយជា​មនុស្ស​ស​សៃ​ប្រាសាទ​ទៅហើយ កន្លងមក​បាន​បង្ក​ហឹ​ង្សា​វាយ​ប្រព​ន្ឋ​កូន និង​ធ្លាប់​បានជា​ប់ព​ន្ឋ​នាគារ​ខេត្ត​ទៀតផង ៕ 7 6 (1)