VIDEO ជ្ញា​ធរ​ខណ្ឌឫស្សីកែវ​មិន​រវីរវល់​ អាជីវកម្ម​បូម​ខ្សាច់​លក់ របស់លោក ចាន់ ណា ប៉ះពាល់​ផ្នែក​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ 

0

​ភ្នំពេញ​៖​អាជីវកម្ម​បូម​ខ្សាច់​ទន្លេ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ខណ្ឌឫស្សីកែវ​មួយកន្លែង​ត្រូវបាន​គេ​ស្គាល់​ថា​ជាទី​តាំង​ដ៍​ធំ​របស់​អ្នកមាន​លុយ​និង​មានអំណាច​ម្នាក់​ឈ្មោះ​ចាន់ ណា មាន​តួរ​នាទី​ជា​អង្គរក្ស​សម្ដេច​តេ​ជោ ហ៊ុន សែន ដែលមាន​រថយន្ដ​តូចធំ​បើក​ទៅមក​ដឹក​ខ្សាច់​ទ​ន្ល​បាននិងកំពុង​ចរាចរណ៍​ប្រមូល​ផល​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ​ដោយ​មិន​គិតពីរ​ផលប៉ះពាល់​លើ​បងប្អូន​ប្រជាពលរដ្ឋ​ជា​អាជីវករ​លក់​បាយ​សម្ល​រ​ម្ហូបអាហារ​ផ្សេងៗ​ដែល​រស់​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ក៍​ដូចជា​ផ្លូវ​៥៩៨​និង​ផ្លូវលំ​ផ្សេងៗ​ជាច្រើន​ខ្សែរ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​បុរស​វ័យ​ជិត​៦០​ឆ្នាំ​ម្នាក់​ជា​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ខណ្ឌឫស្សីកែវ​បាន​បង្ហើប​ថា​រាល់ថ្ងៃ​មាន​រថយន្ដ​តូចធំ​ដឹក​ដី​ដឹក​ខ្សាច់ ហុយ​ទ្រលោម​ពេលខ្លះ​ស្ទើរ​មិនអាច​ហូ​
​ប​បាយ​កើត​និង​ជ្រុះ​ធ្លាក់​ដី​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ ជាពិសេស​គឺរ​​ប៉ះពាល់​ផលប្រយោជន៍​រួម​ដោយ​រង​ការបំផ្លិចបំផ្លាញ​ផ្លូវជាតិ​​ក៍​ដូចជា​ផ្លូវលំ​តូចធំ​ជាច្រើន​ខ្សែរ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌឫស្សីកែវ ទង្វើរ​បែបនេះ​ហាក់​មានការ​ខុប​ឃិត​រវាង​អាជ្ញាធរ​និង​​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់ ទើប​ពុំមាន​ការហាមឃាត់​បែបនេះ ។​​

បើ​ទោះយ៉ាងណា​អាជ្ញាធរ​ខណ្ឌឫស្សីកែវ លោក ធុ​យ សុខន​​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ មិនអាច​សុំ​ការ​បំ​​ភ្លឺ​បានឡើយ​ដោយ​សហការី​ទូរទស្សន៍​អ​ប្សា​រ៉ា​ប៉ុស្ដិ៍​លេខ​១១​បានខ​ល​ទូរស័ព្ទ​ចូល​ចំនួន​៣​ដង​តែ​ពុំមាន​អ្នក​លើក តែ​ច​ម្លែ ក​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​លោក​ចាន់ ណា សហការី​ទូរ​ទស្ស ន៍​ប៉ុស្ដិ៍​លេខ​១១​បានខ​ល​ទូរស័ព្ទ​ជួប​បាន​ឲ្យ​លុយ​ចាក់​សាំង តែបើ​ជួប​ត្រឹម​១០​នាទី​លោក​មិនអាច​ជួប​បានទេ ដោយ​ឆ្លើយ ថា​ជាប់រវល់ ៕​កំសាន្ដ​