យុទ្ធនាការដកហូតដីឆ្នេរសមុទ្រជាច្រើនកន្លែងលើទឹកដីខេត្តព្រះសីហនុមានការិះពន់និងការតវ៉ាតិចទូច ប៉ុន្តែរសម្លេងគាំទ្រច្រើនគួរឲ្យកត់សម្គាល់

0

ខេត្តព្រះសីហនុ៖ក្រោយពីមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការហូតដីឆ្នេរដែលកំពង់វាទីកាន់កាប់ពីសំណាក់បុគ្គល់ឯកជនដោយខុសច្បាប់និងក្រុមហ៊ុនវិយោគផ្សេងៗក៍ដូចជាបងប្អូនអាជីវករលក់ដូរលើតំបន់ឆ្នេរទូទាំងខេត្តព្រះសីហនុក្នុងគោលដៅយកមករក្សារទុកជាសម្បត្តិសាធារណរបស់20160215_102025_resizedដ្ឋ បំរើ លើវិស័យទេសចរណ៍វិញ រូចមក គេសង្កេតឃើញថា ថ្នាក់ដឹកនាំក្រុង ក៍ដូចជាថ្នាក់ដឹក នាំ ខេត្តព្រះ សីហនុរូមនិងមន្រ្តីមន្ទីរអង្គភាពពាក់ពន្ធ័បានចុះធ្វើកិច្ចការនេះយ៉ាងសកម្មរហូតឈានដល់វាយកំទេចរបងថ្មរបស់ក្រុមហ៊ុន(ស៊ានឈុនហេង)ដែលជាក្រុមហ៊ុនប្រពន្ធលោកស្បោងសារ៉ាតអតីតអភិបាលខេត្តព្រះសីហនុ .របងថ្មក្រុមហ៊ុន សណ្ឋាគារខ្សាច់មាស .និងក្រុមហ៊ុន សណ្ឋាគារឯករាជ ដែល ធ្វើ ការ ហ៊ុំពទ្ធ័លើដីឆ្នេរឯករាជ្យ ហៅឆ្នេរប្រាំពីរជាន់ ចោលទាំងអស់បានដោយជោគជ័យ រូមនិងកំពង់ផែថ្ម របស់ក្រុមហ៊ុនរលោកឧកញ៉ាគីតម៉េង ដែលធ្វើការសាងសង់លើដីឆ្នេរតំបន់អូរត្រេះផងដែរ ។ជាមួយ និង យុទ្ធនាការដ៍ក្តៅគគុកនេះរបស់អាជ្ញាធរក្រុង.ខេត្តខាងលើនេះត្រូវបានប្រជាពលរដ្ឋទូទៅខេត្តព្រះសីហនុសម្តែងនៅគាំទ្រយ៉ាងពេញទំហឹងនិងសម្តែងនៅសេចក្តរីករាយបំផុត ប៉ុន្តែរក្នុងនោះក៍មានមាន ការរិះគន់និងការតវ៉ាផងដែរពីរសំណាក់បងប្អូនជាអារជីវករលក់ដូរបែបអានាធិបតេយ្យតាមបណ្តោយឆ្នេរនិងអ្នកដែរពាក់ពន្ធ័រំលោភយកដីឆ្នេរកាន់កាប់ជាកម្មសិទ្ធិបុគ្គល់។ដោយពូកគេបានធ្វើការប្រមូលផ្តុំគ្នាទៅធ្វើការតវ៉ាជាច្រើនលើកនៅមុខសាលាខេត្តព្រះសីហនុ តែមិនទទូលបានលទ្ធផលអ្វីនោះទេ ។.លោកយន្តមីន អភិបាលនែគណៈអភិបាលខេត្តព្រះសីហនុជុំវិញបញ្ហារខាងលើ បើតាមការ បញ្ជាក់ក៍ដូចជាការបកស្រាយនៅក្នុងពត៏ក្នុងសង្គម របស់លោក ថាឆ្នេរជាច្រើននៅលើទឹក ដីខេត្ត ព្រះសីហនុ ដូចជា ក់ ឆ្នេរអូត្រេះ រាជតំណានិងអារីស្តុននិងឆ្នេរឯករាជជាដើមគឺជាឆ្នេរបាន ជាប់ក្នុង បញ្ជីក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក។ ប៉ុន្តែឆ្នេរសមុទ្រស្អាតៗរបស់ខេត្តព្រះសីហនុ យើងត្រូវបានកាន់ កាប់តាមរូបភាពមិនមានច្បាប់មួយចំនួន ក្នុងពេលដែលខេត្តយើងជាខេត្តមានសក្តានុពលទេស ចរណ៏ ដោយសារឆ្នេរ។ដោយមើលឃើញពីសារសំខាន់នៃតួនាទីឆ្នេរក្នុងការលើកកំពស់វិស័យទេសចរនេះហើយទើបរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តពិនិត្យឡើងវិញនូវសកម្មភាពកាន់កាប់ដីឆ្នេរបច្ចុប្បន្នដើម្បីពិនិត្យលើផ្លូវច្បាប់ដកហូតយកឆ្នេរមកបំរើផលប្រយោជន៏សាធារណ:វិញ។ថ្មីៗនេះបន្ទាប់ពីអាជ្ញាធរខេត្តបានធ្វើការវាយរបងថ្មដែលហ៊ុំពទ្ធ័ឆ្នេរឯករាជដោយជោគជ័យរូចមកសាលាខេត្តបានប្រកាសអោយបងប្អូនអាជីវករលក់ដូរនៅឆ្នេរអូត្រេះក៍ដូចជាឆ្នេរតំបន់អូរឈើទាល(ខាងមុខក្រុមហ៊ុនសុខគង់)និងឆ្នេរតំបន់ព្រះរាជតំណាក់ចាស់ឲ្យធ្វើការរើសំណង់នៅលើឆ្នេរចេញដើម្បីសាលាខេត្តរៀបចំជាសួនច្បារសំរាប់ជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរបំរើផលប្រយោជន៏រួមវិញ។
.ប៉ុន្តែបងប្អូនអាជីវករយើងមិនបានយល់ព្រមនោះទេព្រមទាំងមានគំរោងសុំអន្តរាគមន៏ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីបន្តលក់ ដូរលើទីតាំងឆ្នេរអូរត្រេះបន្តទៀត ដោយសំអាងលើហេតុផលថា ខ្លួនបាន ទិញដី ហើយចំណាយថវិកាសាងសង់អស់ជាច្រើនហើយ។ប៉ុន្តែរបើពិនិត្យលើទិដ្ឋភាពច្បាប់ ដីឆ្នេរជាដីសាធារណ:មិនអាចមានបុគ្គលណាកាន់កាប់ឬលក់ដូរដោយគ្មានឆ្លងកាត់និតិវិធីច្បាប់បានឡើយ រីឯសំណង់ផ្សេងៗទៀតសោត ក៏ពុំមានការអនុញ្ញាតិនោះដែរ។
.និងមានមតិខ្លះបានលើកឡើងថាអាចនឹងមានអ្នកខ្លះដើរញុះញុងថារដ្ឋចាត់វិធានការបានតែប្រជាពលរដ្ឋស្លូតត្រង់ប៉ុណ្ណោះ។ចំណុចនេះលោកអភិបាលខេត្តបានបញ្ជាក់ថាលោកគ្មានទស្សន:បែបនេះឡើយ ជាក់ស្តែងណាស់ឆ្នេរឯករាជ្យយើងបានវាយទំលុះរបងយកឆ្នេរមកវិញរួចហើយរូបនិងកំពុង ផែថ្មរបស់ក្រុមហ៊ុនលោក(ឧកញ៉ាគីតម៉េង)ក៍បានតំរ៉ូវធ្វើការវាយកំទេចចោលឲ្យអស់ចេញពីឆ្នេរអូត្រេះដោយគ្មានលក្ខខ័ណ្ឌដែរ។ប៉ុន្តែររឿងដែលអាជ្ញាធរមានការចាប់អារម្មនោះគឺក្នុងចំណោមបងប្អូនអាជីវករលើឆ្នេរអូត្រេះនេះមានមួយចំនួនជាជនស្លូតត្រង់ចាញ់បោកគេទិញដីសាធារណ:តៗគ្នាក្នុងតំលៃជាដីកម្មសិទ្ធពិតប្រាកដហើយយល់ថាខ្លួនគឺជាម្ចាស់កម្មសិទ្ធស្របច្បាប់។និងមានមតិខ្លះទៀតបានលើកឡើងថា រដ្ឋគួរតែទូរទាត់សំណងដល់អ្នកកាន់កាប់ទាំងនោះវិញ។មតិខ្លះយល់ថាមិនអាចទូរទាត់សំណងបានទេព្រោះថាបើរដ្ឋទូរទាត់សំណងនោះវានឹងក្លាយជាការលើកទឹកចិត្តអោយមានសកម្មភាពកាន់កាប់ដីខុសច្បាប់កាន់តែច្រើនដោយអាចជនឆ្លៀតឱកាសតាមពាក្យនិយាយតៗគ្នាថាឈ្នះបានដីចាញ់បានលុយ។ម្យ៉ាងវិញទៀតរដ្ឋមានថវិការឯណាយកមកទូទាត់សំណងតាមការទាមទាររបស់បងប្អូនអាជីវករបានព្រោះការយកឆ្នេរមកវិញនេះរដ្ឋត្រូវចំណាយថវិការយ៉ាងច្រើនសំរាប់សាងសង់សួនច្បារទៀតមិនមែនយកមកលក់ឬជួលអោយឈ្មួញទេ។ប្រសិនបើយើងមិនចាត់វិធានការយកឆ្នេរអូរត្រេះក៍ដូចជាឆ្នេរដ៍ទៃទៀតមកវិញពេលនេះទេភាពអានាធិបតេ្យនៅលើតំបន់ឆ្នេរទាំងមូលនឹងទៅជាយ៉ាងណា?ដូចនេះអ្វីដែលរាជរដ្ឋាភិបាលកំពង់អនុវត្តន៍ដក់យកដីឆ្នេរគឺក្នុងគោលដៅតែមួយគាត់ដើម្បីធ្វើការអភិវឌ្ឍន៍ឆ្នេរ សុមុទ្រទាំងអស់នៅលើទឹកដីខេត្តព្រះសីហនុមកសាងសង់ជាសួនច្បារ20160217_102520_resized20160215_102025_resized20160215_102033_resizedសាធារណ:វិញបំរើលើវិស័យទេសចរណ៍៕